Ep-86

142 5 0
                                    

ដោយសារជាប់មាត់ជាមួយអ្នកអានថាឲ្យ២ភាគ តែម្សិលមិញអេតមីនអត់បានផុស ចឹងអេតមីនផុសជូន៣ភាគតែម្តងហិហិ 💜

រឿង #ដែនស្នេហ៍សាតាន 🌷 #ភាគ៦៣C + ភាគ៦៤A + ភាគ៦៤B
#វគ្គ៧_ស្នេហ៍បែកបាក់ (ត)

នាងឈឺ  នាងយំ នាងហត់នឹងរឿងដដែល រឿងដែលគេតែងប្រើកំហឹង ហិង្សាមកលើនាង ហត់នឹងចរិតឈាមក្តៅរបស់គេ ក៏ហត់នឹងចរិតមិនដែលស្តាប់ហេតុផលរបស់គេដូចគ្នា។ នាងព្យាយាមហើយ បកស្រាយហើយ ហេតុអីគេនៅមិនជឿនាង? ចង់ឲ្យនាងធ្វើអីទើបព្រមជឿនាងទៅ??
  ឡាស្ទីន យំគគ្រូក ប្រអប់ដៃតូចៗលើករុញរាងក្រាស់ឃ្មឹកមិនរួចឡើយ ក៏ត្រូវគេក្រវាសចេញរួច សាប៊ូលើស្បៃ បន្ទាប់ក៏ត្រដុសលើស្បែកសខ្ចីរបស់ភរិយា ខ្លាំងៗ ពិសេសនៅត្រង់កញ្ចឹងក គឺត្រដុសខ្លាំងៗចង់រហែកសាច់នាងហើយ ព្រោះមានស្នាមថើបពីវីនវីសេន៍។

« អ្ហឹកៗ ពូយ៉ុនអូនឈឺ...»
« បើឈឺហើយចាំទេ? នាងដឹងថាខ្ញុំស្អប់អីហើយនៅតែប្រព្រឹត្ត នេះហ្អេស៎ដែលថាស្រលាញ់? ស្រលាញ់ខ្មោចយ៎ស្អី ខ្ញុំមិននៅនាងនាំប្រុសចូលសណ្ឋាគារ ហ៊ានយកចាស់ទុំមកបោកប្រាស់ខ្ញុំទៀត... នាងថ្លើមធំពេកហើយឡាស្ទីន! » កាន់តែនិយាយ គេកាន់តែខឹង ទើបដុសខ្លួននាងមួយទំហឹង បណ្តាលឲ្យនាងឈឺ ស្រែកយំកក្អឹក។

« អ្ហឹកៗ ពូយ៉ុនបានហើយ..អ្ហឹកៗ » រាងតូច យកដៃសងខាងឱបក្រសោបប្រាណននោលគោក ទឹកភ្នែកហូរសស្រាក់សស្រាំ យ៉ុនហ្គី បាញ់ទឹកផ្កាឈូកពីលើក្បាលនាងធ្វើឲ្យនាងឈ្លក់ទឹក គេមិនឈប់ ចាក់សាប៊ូដុសលាងរូបរាងគ្រប់កន្លុកកន្លៀត ហើយក៏បញ្ចប់ដោយពាក្យជេប្រមាថ។

« នាងត្រូវចាំថាខ្លូននាងជារបស់ខ្ញុំ ត្រង់ណាដែលប្រឡាក់ ខ្ញុំត្រូវតែលាងឲ្យស្អាត បើនាងនៅរមាស់ទៀត ខ្ញុំស្រោចទឹកក្តៅម្តងហើយ... ចាំទុកសម្តីខ្ញុំ ឲ្យល្អ! » ស្តីឲ្យនាងរួចក៏ក្រោកដើរចេញទៅខាងក្រៅ ទាញបារីពីអាវធំមកជក់បង្ហុយនៅមាត់ទ្វាររានហាល ក្បែរបន្ទប់គេង។

« អ្ហឹកៗ ឯណាថាស្រលាញ់ ? ការជឿជាក់ ពូគ្មានទេ» ឡាស្ទីន ពេបមាត់យំខ្សឹកខ្សួល ដៃក្រសោបរាងកាយននោលគោក ប្រឹងក្រោកតិចៗ ទាញអាវឃ្លុំពណ៍ខ្មៅស៊ូកពាក់ រួចដើរតិចៗចេញទៅរកគេ។

ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣ Where stories live. Discover now