Ep-48 អត់និយាយថាស្រលាញ់ទេតែចង់ទិញវីឡាឪ្យគេ

135 2 0
                                    

អេតមីនមកវិញហើយ😘
រឿង #ដែនស្នេហ៍សាតាន🌷 #រដូវកាលទី៣
#ភាគ៥០C

#មង្គលការក្រាលឈាម ( ត )


// ថ្ងៃបន្ទាប់ //

ព្រឹកព្រលឹម រាងតូចងើបពីគ្រែគេងក្រោកកាន់ប្រាកង់សេរ៉ូមដើរទៅវេរ៉ងដានៅក្នុងផេនហោសន៍ នាងតូចស្ថិតក្នុងឈុតអ្នកជម្ងឺពណ៍ស បើកភ្នែកសម្លឹងមើលទៅផ្ទៃមេឃពណ៍ខៀវស្រឡះលាយលំនិងពពកពណ៌សក្បុង សុខៗនាងក៏ឆួលច្រមុះ ហូរទឹកភ្នែកតក់ៗឃាត់លែងជាប់ហើយ។ ឡាស្ទីន លើកខ្មងដៃជូតទឹកភ្នែកចេញរួចពេបមាត់តិចៗសម្លឹងមើលរបួសដៃខ្លួនឯង គេជាអ្នកសង្រ្គោះនាង ចំណែកនាងជាអ្នកក្បត់គេទៅវិញ នាងដឹងថាគេនឹងត្រូវឈឺចាប់ ហើយប្រាកដជាស្អប់នាងខ្លាំង ចំណែកនាងក៏ស្អប់ខ្លួនឯងដែលបោកប្រាស់ទំនុកចិត្តរបស់គេដែរ នាងចង់សុំទោសគេ បរិយាយរឿងទាំងអស់ឲ្យគេបានយល់ ប៉ុន្តែនាងគ្មានភាពក្លាហានទេ បើនាងហ៊ានតែសារភាពប្រាប់ថារឿងទាំងអស់ជាស្នាដៃនាងបានបោកប្រាស់គេនោះម្តាយនាងប្រាកដជាមានបញ្ហាមិនខាន។
  ( អូនសុំទោស អូនខុសនឹងពូ អូនគួរតែស្លាប់អ្ហឹកៗ ) នាងស្រែកយំនៅក្នុងចិត្ត ពិបាកចិត្តមិនដឹងគួរដើរទៅផ្លូវណាល្អ ឬក៏ជីវិតនាងត្រូវបញ្ចប់ដោយផ្លូវស្លាប់?

នាងធ្វើដើម្បីម៉ាក់ ស្របពេលដែលម៉ាក់មើលមិនឃើញថានាងជាកូនស្រី កូនដែលគាត់ស្រលាញ់ជាវីលៀម ដែលតែងតែធ្វើបាបនាងកន្លងមក វីលៀមនិយាយត្រូវ នាងធ្វើដើម្បីម្តាយ តែម្តាយនាងធ្វើគ្រប់យ៉ាងដើម្បីតែវីលៀម ជីវិតនាងគ្មានសេសសល់អ្នកណានោះទេ ព្រោះសូម្បីតែមនុស្សដែលខ្វល់ពីនាងត្រូវបាននាងកហុកបោកប្រាស់ទៅហើយ មិនយូរទេគេនឹងដឹងការពិតហើយនិងស្អប់នាងដូចម៉ាក់នាងដែរ។

" ហុឹកហុឹក..." ឡាស្ទីន យំៗរហូតសម្លេងនាងឮដល់ត្រចៀកអ្នកខ្លះនៅខាងក្រៅ គេប្រញាប់បើកទ្វារចូលមកក្នុងបន្ទប់ស្វែងរករាងស្តើងហើយដើរទៅឪបនាងពីក្រោយយ៉ាងណែន។

" កំពុងមិនស្រួលខ្លួនងើបមកឈរឲ្យត្រូវខ្យល់រកអី? ទៅខាងក្នុងសម្រាកវិញទៅ! នាងក្រោកហើយហេតុអីមិនហៅខ្ញុំ? "
" ពូនៅទីនេះរហូតមែនទេ? "
" ត្រូវហើយ! ខ្ញុំនៅមើលនាងពេញមួយយប់..." យ៉ុនហ្គី និយាយទាំងមុខស្មើរ យកដៃវែកសក់នាងទៅម្ខាងមុននឹងឪបស្មាគ្រានាងទៅពូកវិញ។

ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣ Tahanan ng mga kuwento. Tumuklas ngayon