Ep-61

124 4 0
                                    




  ធ្មេចបើកៗ កាន់តែជិតដល់ថ្ងៃសំខាន់របស់យ៉ុនហ្គីនិងឡាស្ទីនហើយ មុនថ្ងៃពួកគេរៀបការជាមួយគ្នា ម៉ាដាមរ៉ូសាបានណាត់សុំជួបម៉ាដាមអុីហា ដើម្បីជជែកគ្នា ជាលក្ខណៈគ្រួសារ ហើយក៏ឆ្លៀតពេលនាំម៉ាដាមអុីហា ទៅមើលកូនក្រមុំកូនកម្លោះថតរូប Pre-wedding Photoshoot មង្គលការផងដែរ។

" ខ្ញុំនៀក! សប្បាយចិត្តឡើយចង់ហោះទៅហើយ ព្រោះយ៉ុនហ្គីមិនព្រមយកប្រពន្ធ ខំរំអុកយូរហើយ នៅគ្មានប្រយោជន៍ សុខៗក៏ចួបស្រីស្ទីនី ចង់រៀបការតែម្តង..." ម៉ាដាមរ៉ូសា និយាយបណ្តើរញញឹមដោយមានក្តីសុខបណ្តើរ ព្រោះគ្មានអ្វីសប្បាយចិត្តជាងកូនប្រុសចួបមនុស្សស្រីដែលត្រូវចិត្តនិងព្រមរៀបការទេ តែប៉ុណ្ណេះគាត់បានអួតមិត្តភក្កិទៀតហើយ។

" ខ្ញុំក៏រីករាយដូចគ្នាដែរម៉ាដាម! សង្ឈឹមថាថ្ងៃរៀបការនឹងសប្បាយជុំគ្នា យ៉ាងណាអរគុណម៉ាដាមណាស់ដែលយល់ព្រមទទួលឡាស្ទីនជាកូនប្រសារ ព្រោះនាងជាក្មេងកម្សត់គួរឲ្យអាណិតណាស់..."
" ខ្ញុំទៅវិញទេដែលអរគុណដល់ម៉ាដាម ដែលអនុញ្ញាតឲ្យខ្ញុំយកស្រីស្ទីនីទៅនៅជាមួយហិហិ..." ម៉ាដាមរ៉ូសាញញឹមញញែមជាមួយម៉ាដាមអុីហា គាត់រំភើបណាស់ និយាយផងចង់យំផង សម្លឹងទៅកូនប្រុសក្នុងឈុតកូនកម្លោះ គេសង្ហារណាស់ សង្ហារដូចប៉ាគេចឹង។ ម៉ាដាមរ៉ូសា លើកពែងតែផឹកមួយក្អឹក អង្គុយលេងជាមួយម៉ាដាមអុីហា រហូតពួកគេថតរូបចប់ ទើបនាំគ្នាទៅញាំអាហារពេលល្ងាចជុំគ្នា ដោយមានវត្តមានលោកស្តាខេនន៍ វីលៀម និងវីនវីសេន៍ ផងដែរ។

បន្ទប់អាហារដ៏ប្រណីត នៃភោជនីយដ្ឋានក្នុងទីក្រុងហ៊្សូរិច ដែលនៅជាប់ភ្នំនិងបឹងដ៏វែង នៅពែលយប់កាន់តែត្រជាក់ការតុបតែងហាងក៏ពិសេសដែរ។ នៅលើតុមានទានដុតបំភ្លឺបរិយាកាសកាន់តែរ៉ូមេទិច ក្លិនក្រអូបរបស់ផ្កានៅលើតុជួយបន្ធូរភាពតានតឹង កម្រាលតុ សាច់រលោង មើលមិនឆ្អែតភ្នែកសោះ។ ការរៀបចំអាហារតាមបែបអភិជន សូម្បីតែសម ស្លាបព្រា កាំបិត មានមួយឈុត ច្រើនមុខសម្រាប់ទទួលទានផងដែរ។ រាងក្រាស់ ដើរឪបចង្កេះនាងតូចបណ្តើរចូលតុអាហារដោយអង្គុយជាប់នាង សកម្មភាពរបស់គេ ធ្វើឲ្យអ្នកជាម្តាយ រឹតតែរីករាយជាងមុនទៀត។
អាហារពេលល្ងាចចាប់ផ្តើម ដោយសមាជិកគ្រួសារទាំងសងខាងបានមកជុំគ្នា។
" ស្រីស្ទីនហ្អា៎ ថ្ងៃរៀបការ ប៉ាកូននឹងកាន់ដៃកូនចូលពិធីណា៎..." អាហារពេលល្ងាចកំពុងតែឆ្ងាញ់ ប៉ុន្តែនាងតូចក៏លេបលែងចូល បន្ទាប់ពីឮសម្តីម៉ាដាមអុីហានិយាយឡើង។ នាងងើយមុខមើលទៅអ្នកជាឪពុកដែលញញឹមតិចៗតាមកាល:ទេស: នាងតូចហាក់បីដូចជាយល់ការ ក្នុងចិត្តក៏ក្តៅម៉ួម៉ៅចង់ឡូឡារករឿង ក្រឡាប់តុទៅហើយ ប៉ុន្តែនាងព្យាយាមរំងាប់អារម្មណ៍ដោយលួចក្តាប់ដៃ ខ្ញាំសំពត់នៅក្រោមតុ។
យ៉ុនហ្គី ទាញទឹកផឹកក្អឹកៗ រួចលូកដៃក្រសោបប្រអប់ដៃអនាគតភរិយាពេញយសថ្នមៗ ឡាស្ទីនបែរសម្លឹងទៅរកគេ ហើយសម្រួលអារម្មណ៍ឲ្យប្រសើរវិញ។

ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣ Where stories live. Discover now