Ep-59

138 7 0
                                    

មកហើយចាស៎
រឿង #ដែនស្នេហ៍សាតាន 🌷 #រដូវកាលទី៣
#ភាគ៥៣C
#មង្គលការក្រាលឈាម ( ត )

នាងស្រែកមួយទំហឹង ពេលទ្វារទូរខោអាវរបើក អ្នកដែលឃើញគឺជាយ៉ុនហ្គី ឡាស្ទីនលោតចេញពីទូរខោអាវ រត់បុកយ៉ុនហ្គីសម្តៅទៅខាងក្រៅស្រវាកាំបិតចិតផ្លែប៉ោមនៅលើតុ ក្តាប់យ៉ាងណែន នាងរត់បកក្រោយស្ទុះទៅឆូតភ្នែកយ៉ុនហ្គីឡើងបាញ់ឈាមឆ្វាចពេញឥដ្ឋ។
  " អ៊ូយ៎...." យ៉ុនហ្គី ទម្លាក់បាច់ផ្កា រួចយកដៃខ្ទប់ភ្នែកខ្លួនឯង ដោយសម្លឹងមុខឡាស្ទីន ដោយភ្ងាក់ផ្អើលជាខ្លាំង គេឈរស្ទើរមិនជាប់ ឈឺខ្លាំងណាស់ មិនគិតថានាងឆូតមុខគេឡើយ។
នាងល្អិត ឮសម្លេងគេស្រែក ក៏ឈរគាំង ទម្លាក់កាំបិតរួចក្តោបដៃដែលប្រឡាក់ឈាមយកដាក់លើទ្រូងដោយញ័រមាត់ទទ្រើត។ ជើងស្រឡូនរំកិលទៅរកគេ ទាំងទឹកភ្នែកហូរតក់ៗ តើនាងកំពុងធ្វើឆ្កួតអី?

" ពូយ៉ុន! ហុឹក....អ្ហឹកៗ អូនសុំទោសពូយ៉ុន...." នាងញ័រមាត់សុំទោសគេទាំងសម្លេងត្រដិត រួចបន្ទន់ខ្លួនអង្គុយប៉ក់លើឥដ្ឋសំពះសុំទោសគេ ដៃសងខាងផ្គុំចូលគ្នាត្រដុសសុំទោសយ៉ុនហ្គី ដែលនាងធ្វើរឿងឆ្កួតៗនេះឡើង។ នាងភ័យ នាងខ្លាច ពេលនេះនាងវិលវល់អស់ហើយ នាងឃើញឃាតករចង់សម្លាប់នាងតែបែរម្នាក់នោះជាយ៉ុនហ្គី ទៅវិញ។

" ក្រោកឡើង! "
" អ្ហឹកៗ តើពូឈឺខ្លាំងទេ? អ្ហឹកៗ អូនគ្មានបំណងទេអ្ហឹកៗ អូន-អូនឃើញមានមនុស្សចង់ស្លាប់អូនណា៎ហុឹក គេនៅទីនេះគេនឹងសម្លាប់អូនមិនខានទេអ្ហឹកៗ..." នាងបកស្រាយផងយំផង ដៃសងខាងប្រឡាក់សុទ្ធតែឈាមជោគជាំ យ៉ុនហ្គី យកកន្សែងមកខ្ទប់ភ្នែក ប្រើដៃម្ខាងទាញនាងល្អិតឲ្យក្រោកឡើង នាងយំអណ្តឺតអណ្តក រួចលូកដៃដែលញ័រចំប្រប់ចង់ទៅប៉ះរបួសគេ។

" អ្ហឹកៗ តើអូនគួរធ្វើអី? អូនគួរខលទៅឡានពេទ្យមែនទេហុឹកៗ "
" អង្គុយចុះ..."
" អ្ហឹកៗ ពូៗ អូនសុំទោសអ្ហឹកៗ "
" អូនអត់បានធ្វើទេ... អ្ហឹកៗ "
" ឈាមច្រើនណាស់...អ្ហឹកៗ "
នាងលូកដៃតិចៗទៅចាប់ដៃគេ ខ្ញាំជាយអាវយ៉ុនហ្គីជាប់ ទឹកភ្នែកហូរសស្រាក់ប្រណាំងនឹងឈាមយ៉ុនហ្គីដែលហូរតក់ៗ គេចុចទូរស័ព្ទខលទៅជេសុី ហើយមិនយូរប៉ុន្មាននាងក៏មកដល់ជាមួយសម្ភារ:ព្យាបាល។

ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣ Where stories live. Discover now