Ep-12

189 8 0
                                    

ភាគលើសឈាមខិខិ🌷

រឿង #ដែនស្នេហ៍សាតាន 🌷 #រដូវកាលទី៣
#ភាគ១៨
#វគ្គ៣ទំនាក់ទំនងដែលមិនច្បាស់លាស់
______

   ស្រីតូចអង្គុយនៅក្នុងឡាន ខណៈដែលព្រលឹងលែងនៅក្នុងខ្លួន ហេតុការណ៍មុននេះស្រស់ៗស្តែងពេកហើយ ម៉េចក៏គេធ្វើបែបនេះចំពោះនាង? ដឹងថាបេះដូងនាងស្ទើរតែគាំងលែងដំណើរការដែរទេ? គិតចង់ពង្វាក់នាងឲ្យលង់ជាមួយមន្តស្នេហ៍គេងើបក្បាលមិនរួចឬក៏យ៉ាងម៉េចហ្នឹង?? យ៉ុនហ្គី ឃើញនាងភ្លឹកៗបែបនេះក៏ជ្រួញចិញ្ចើមសួរ ខណៈឡានបើកចេញសម្តៅទៅវិមានអាល់ប៊ឺតហ្សង់ដ្រូ។

" នាងកើតអីឬអត់ស្ទីន? " មិនត្រឹមតែសួរទេនៅយកដៃគេប៉ះស្មានាងទៀតផង រាងតូចតាមសម្លឹងមើលគេទាំងមិនដកដង្ហើម រួចក៏ឆ្លើយតបទាំងញ័រមាត់ទទ្រើត។
  " មិ-មិនកើតអ្វីទេពូ! "
  " ហើយម៉េចក៏បែកញើសម្ល៉េះ? មិនស្រួលខ្លួនឬ? " គេសួរហើយចាប់ដៃនាងជាប់ថែមទៀត រឹតតែធ្វើឲ្យឡាស្ទីនមិនស្រណុកក្នុងចិត្តលើសដើម។
   " អ្ហា៎...ហាសហា អត់មានអីទេ ប្រហែលអាកាសធាតុក្តៅខ្លាំងពេកហើយហិហិ..." នាងសើចបន្លប់ដកដៃចេញពីគេ ធ្វើជាបក់ឲ្យល្ហើយមានខ្យល់ ប៉ុន្តែមនុស្សវ័យក្បាលសាមសិបដូចយ៉ុនហ្គី ដឹងច្បាស់ណាស់ ទើបលួចអស់សំណើច បន្ទាប់មកខិតទៅក្បែរនាងល្អិតដោយយកមុខទៅកៀកថ្ពាល់នាងតូចខ្សឹបស្រាលៗ ថែមទាំងយកដៃមាំក្រព័ទ្ធចង្កេះស្រីតូចមកអឹបនឹងទ្រូងគេ។
  " នៅមិនទាន់ភ្លេចរឿងមុននេះទៀតមែនទេនាងល្អិត? "
  " ព-ពូ..."
" មុខក្រហមខ្លាំងយ៉ាងនេះ អៀនណាស់ឬ? "
" ពូយ៉ុន...."
" អៀនបែបនេះក៏គួរឲ្យស្រលាញ់ណាស់ដែរយើងហ្នឹង! "
" មនុស្សចាស់រោគចិត្ត...."
" ក្មេងខ្លះក៏រោគចិត្តមិនធម្មតាដែរ សម្លឹងមើលខ្ញុំទាល់តែឈាមច្រមុះ ចាប់អារម្មណ៍រាងខ្ញុំខ្លាំងមែនទេ? "
" ចាប់អារម្មណ៍ស្អី? ពូនិយាយតែផ្តេស ខ្ញុំគ្មានទេ..." នាងប្រកែកញ៉ាញ កែវភ្នែកមូលក្លំគេចពីខ្សែរភ្នែកមុតស្រួចរបស់យ៉ុនហ្គី ឆ្វេងស្តាំៗ គេលើកដៃច្បិចចង្កាស្រីតូចថ្នមៗ ហួសទៅក្រសោបមុខនាងក្រមុំទាញចូលទៅជិតផ្ទៃមុខគេ ហើយញញឹមចុងមាត់។
  " ហុឺ...ពូចង់ធ្វើអី? លែងខ្ញុំណា៎..."
  " កំពុងពិសោធន៍ថានាងញាប់ញ័រជាមួយខ្ញុំ! "
  " មើស៎...ដកដៃចេញ! "
  " គ្រាន់បើនៅឲ្យស្ងៀមហើយមើលភ្នែកខ្ញុំឲ្យចំ! " មាត់និយាយ ដៃគេចាប់លើកឡាស្ទីនដាក់លើភ្លៅភ្លាម រួចក្តោបថ្ពាល់ប៉ោងទន់ៗនាងល្អិតខិតចូលជិតកៀកនឹងចុងច្រមុះគេ ដោយខ្សែរភ្នែកនាងព្រិចញាប់ៗ បំពង់ក ហាក់បីដូចជាស្ងួតខុសធម្មតា ព្យាយាមលេបទឹកមាត់ក្អឹកៗ ពេលដឹងខ្លួនថានឹងចាញ់គេ ក៏រហ័សផ្លាស់ប្ដូរកែវភ្នែកទៅមើលអ្វីផ្សេង រហូតនាងងាកទៅចំប្រអប់ធំមួយនៅបាំងកៅអីខាងក្រោយក៏ចង្អុលទៅដោយសួរគេ។

" នោះជារបស់អី?? "
" ចង់ដឹងបើកទៅ! " ឮគេអនុញ្ញាតហើយ នាងក៏ទាញបើកប្រអប់នោះមើលឃើញថាជាឈុតសៀវភៅប្រលោមលោកស្នាដៃអ្នកស្រីអេលីហ្សាប៊ែត ដែលមានគ្រប់វគ្គទាំងអស់ ហើយនាងក៏ចង់បានខ្លាំងដែរ តែគ្មានលុយទិញ។
  " ប្រលោមលោករបស់អ្នកស្រីអេលីហ្សាប៊ែត? សៀវភៅសំណព្វចិត្តខ្ញុំ ហេតុអីក៏មកនៅក្នុងឡានរបស់ពូចឹង? "
"...." 
  " ពូជាអ្នកទិញមែនទេ? "
  " ខ្ញុំគ្មានលុយទិញឲ្យនាងទេ! "
  " ចុះម៉េចបានវានៅក្នុងឡានរបស់ពូ? សៀវភៅគ្មានជើងរត់នោះទេ..."
" បើមិនចង់បានទេបោះចោលទៅ! " គេសម្លឹងមុខនាង ក្មេងនេះរឿងច្រើនរញ៉េរញ៉ៃពិតមែនហើយ បើស្រលាញ់ណាស់ក៏យកទុកទៅ ជីកសួរគេធ្វើអីឆ្ងល់ដែរ។ គ្រាន់ឮសម្តីគេឡាស្ទីន ក្រវីក្បាលតិចៗញញឹមបិទមាត់មិនជិតនោះទេ ស្រវាសៀវភៅទាំងនោះមកឱបយ៉ាងណែន មានក្តីសុខបំផុតពេលបានសៀវភៅសំណព្វចិត្តមកឪបជាប់ទ្រូង បានហិតក្លិនសៀវភៅដ៏ឈ្ងុយ ធ្វើឲ្យនាងរីករាយពេញមួយថ្ងៃតែម្តង ទាល់តែអ្នកអានប្រលោមលោកទើបយល់អារម្មណ៍មួយនេះច្បាស់។
" ខ្ញុំចង់បានវាយូរហើយ... ស្រលាញ់សៀវភៅនេះខ្លាំងណាស់ហិហិ "
  " អរគុណហើយពូយ៉ុន..." 
  " រឿងអី? "
  " សម្រាប់គ្រប់យ៉ាង..." នាងញញឹមផ្អែមស្រទន់ទៅកាន់គេ ទោះមិនឆ្លើយតបថាជាគេដែលទិញសៀវភៅទាំងអស់នេះឲ្យនាង ក៏នាងជឿជាក់ថាប្រាកដជាគេ ព្រោះមានតែយ៉ុនហ្គី ប៉ុណ្ណោះដែលអាចទិញឈុតប្រលោមលោកដ៏កម្រមួយនេះបាន។
  " មិនបាច់មកញញឹមដាក់ខ្ញុំទេ មិនចូលចិត្ត..." គេរុញមុខនាងតូចបែរចេញ ពេលឃើញស្នាមញញឹមគួរឲ្យស្រលាញ់របស់នាង។ ប្រុសម្នាក់នេះពិបាកស្វែងយល់ណាស់ ម្តងល្អ ម្តងអាក្រក់ ជួនកាលមកញ៉ោះនាង ជួនកាលក៏ម៉ួម៉ៅធុញជាមួយនាង គេមានជម្ងឺឬយ៉ាងម៉េច?
 
  " ដៃធ្ងន់ណាស់ហ្អឹក..."
  " រំអួយណាស់! "
  " កម្លាំងពូមិនស្រាលទេ មិនធ្លាប់ត្រូវគេច្រាននិយាយអ្វីក៏បានចឹងហើយហុឹក..." នាងក្រមុំពេបមាត់និយាយយ៉ាងតូចចិត្តបំផុត។ យ៉ុនហ្គីដកទូរស័ព្ទចុចប៉ាច់ៗហើយញាត់ទុកវិញ ខណៈពេលទូរស័ព្ទឡាស្ទីនមានសារពីធនាគារលោតចូលមួយរំពេច។
[ បានទទួលទឹកប្រាក់ 100លានអឺរ៉ូ ពីគណនីXXXX]

  " ពូបាញ់លុយឲ្យខ្ញុំធ្វើអីដល់100លាន?? "
  " លួងក្មេងពូកែរំអួយ..."
" ពូយ៉ុន..." ឡាស្ទីន ចំហមាត់ធ្លុង ងាកទៅរកយ៉ុនហ្គីទាំងបើកភ្នែកពិនពងមាន់ គេញញឹមចុងមាត់មើលមុខនាងដោយភាពអស់សំណើចហើយក៏ផ្អែកខ្នងទៅកៅអីឡានធ្វើប្រងើយ។
  " គេមិនបានរំអួយផង..."
______
ហួយចង់រំអួយដាក់ពូដែរ😭

ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣ Where stories live. Discover now