អេតមីនផុសយឺតតិចហើយណា៎ ចៃដន្យទើបចេញពីធ្វើការហិហិ រីករាយអានជុប៎ៗ😘😘
រឿង #ដែនស្នេហ៍សាតាន 🌷 #ភាគ៦៥B#វគ្គ៨_មន្ទិលសង្ស័យ ( ត )
យ៉ុនហ្គី ញញឹមញញែម ហាក់បីដូចជាពេញចិត្តនឹងសម្តីនាង ទើបឈ្ងោកថើបបបូរមាត់ភរិយាមួយខ្សឺតជារង្វាន់គាប់ចិត្ត។ នាងល្អិតញញឹមអៀនក្រហមថ្ពាល់ទាំងសងខាង ស្របពេលគេដឹកដៃនាងទៅបន្ទប់ប្តូរខោអាវ ដើម្បីរៀបចំទៅមន្ទីរពេទ្យសួរសុខទុក្ខអ្នកស្រីសាន់ត្រូរី ជាមួយគ្នា។
// មន្ទីរពេទ្យ //
រាងតូចច្រលឹង គ្រងឈុតរ៉ូបពណ៍សត្រឹមជង្គង់ ដៃវែលក្លៀក ស្របដោយអាវក្រៅពណ៍សមួយជាន់ នាងតូចលូកដៃឱបដើមដៃស្វាមីដើរចូលទៅខាងក្នុងទាំងទឹកមុខញញឹមញញែម។
« ដើរមួយៗប្រយ័ត្នដួល! » យ៉ុនហ្គី លាដៃសងខាងពេលនាងតូចជាភរិយា ប្រញាប់ប្រញាល់ដើរញាប់ជើងទៅខាងក្នុងលឿនៗ ហាក់បីដូចជាមិនខ្លាចដួលទាល់តែសោះ។« អូនចង់ទៅរកម៉ាក់! ពូដើរឲ្យលឿនជាងនេះបានទេ? » នាងក្តោបសក់ដែលធ្លាក់ចុះមក រួចដើរញាប់ៗទៅខាងក្នុង ធ្វើឲ្យអ្នកតាមពីក្រោយភ័យលស់ព្រលឹង គេគិតក្នុងចិត្តទាំងក្នក់ក្នាញ់ តែហ៊ានដួលច្បាស់ជាត្រូវមិនបាន។
« អ្ហាក៎...អ៊ូយ៎....» រាងតូចដើរញាប់ៗមិនប្រយ័ត្នក្រឡាច់ស្បែកជើងបម្រុងនឹងដួលផ្កាប់មុខតែបានយ៉ុនហ្គីរត់ទៅចាប់ឱបចង្កេះនាងជាប់ រួចលើកបីយកតែម្តង ថែមទាំងសង្រឺតធ្មេញដាក់នាងទាំងខ្នាញ់ជាខ្លាំង និយាយមិនទាន់ផុតពីមាត់ផងឥឡូវមែន។
« ដើរឲ្យចេះប្រយ័ត្នផង បើដួលហើយខ្ញុំចាប់មិនជាប់គិតយ៉ាងម៉េច? »
« បើអូនដើរមិនដួល ធ្វើម៉េចឲ្យពូបីអូនបាន? »
« ចង់ឲ្យបី ប្រាប់តាមសម្រួលក៏បាន ចាំបាច់ធ្វើជាដួលហុឺម...»
« ធ្វើដួលហើយពីបីអូន អូនដឹងច្បាស់ថាពូបារម្ភពីអូនប៉ុណ្ណា...» ឡាស្ទីន និយាយទាំងស្លេកមុខពឹម ការពិតក៏ភ័យដែរ តែចង់និយាយឲ្យឈ្នះគេម្តង រួចក៏បានផល ពេលយ៉ុនហ្គី ឈប់និយាយតប ដើរបីនាងទៅកាន់បន្ទប់សម្រាករបស់ម៉ាក់នាងល្មម។// អាផាមិន //
រាងតូចបួងសក់ផុតកញ្ចឹងក អង្គុយធ្វើលំហាត់នៅតុរៀន នាងខំរៀនដើម្បីប្រលងឲ្យជាប់សាលាពេទ្យ ដែលនាងចង់រៀន។ រាងក្រាស់ បើកទ្វារបន្ទប់នាងថ្នមៗ ដៃម្ខាងកាន់កែវទឹកដោះគោដើរទៅតុរៀនរបស់នាងតូច ថែមទាំងឈ្ងោកមុខមើលនាងធ្វើលំហាត់ទៀត។« ញាំទឹកដោះគោហើយប្រញាប់គេងទៅប្រយ័ត្នស្អែកក្រោកទៅសាលាមិនទាន់! »
« ម៉ោង១០ ម៉ូគេងហើយ...»
« សល់៤០នាទី...» ហ៊ូស៊ុក លើកនាឡិកាមើលម៉ោង ញញឹមនិយាយដាក់នាងយ៉ាងស្រទន់ ថែមទាំងរុញកែវទេកដោះគោឲ្យម៉ូរ៉ា ញាំ៕« ញាំទៅទាន់ក្តៅៗ »
« ម៉ូមិនមែនក្មេងទេបងស៊ុកគី...»
« ក្នុងភ្នែកបង ម៉ូនៅតែជាក្មេងដដែរ មើលមិនឃើញថាធំទេ! »
« ម៉ូអាយុ១៨ឆ្នាំហើយ ក៏ជិតរៀនចប់វិទ្យាល័យហើយត្រៀមប្រលងសកលវិទ្យាល័យពេទ្យដែរ ម៉េចមើលមិនឃើញម៉ូជាមនុស្សធំ? » នាងតវ៉ាទាំងមុខក្រញ៉ូវ ចុងក្រោយក៏ទាញទឹកដោះគោពីគេមកផឹកដដែរ។ ហ៊ូស៊ុក ញញឹមយកដៃញីសក់នាងថ្នមៗទើបនិយាយដាស់តឿនដោយពាក្យបារម្ភ។« បើម៉ូជាមនុស្សធំ ប្រាកដជាលែងត្រូវការបងនៅមើលថែហើយមែនទេ? »
« អត់ទេ! ម៉ូចង់ឲ្យបងនៅជាមួយម៉ូ បែបនេះរហូត! ព្រោះបងមើលថែម៉ូ បានល្អណាស់! »
« ហើយចុះមិនចង់ទៅផ្ទះវិញទេ? »
« ម៉ូនិយាយជាមួយអ្នកម៉ាក់រួចហើយ ថាពេលម៉ូរៀនចប់នឹងរៀនពេទ្យដូចបងដែរ ហើយទៅធ្វើការកន្លែងជាមួយបង ដូច្នេះនៅទីនេះចំណេញសាំងឡាន ចំណេញពេលវេលា ព្រោះផ្ទះបងនៅជិតមន្ទីរពេទ្យ នៅអាចញាំអាហារស្នារដៃបងស៊ុកគីទៀត»
« សរុបមក ចង់នៅជាមួយបង ព្រោះមិនអស់លុយសាំង អាហារ ហើយចំណេញពេលមែនទេ? »
« ថាចឹងក៏ត្រូវ! តែម៉ូនៅជាមួយបងស៊ុកគី សប្បាយចិត្តទើបមិនចង់ផ្លាស់ប្តូរ... បងក៏គ្មានសង្សារដែរ ឲ្យម៉ូស្នាក់នៅទៅ បានជាគ្នាមិនសូវអផ្សុក...» នាងនិយាយជាហូរហែរ ហើយឈ្ងោកធ្វើលំហាត់បន្ត ហ៊ូស៊ុក លេបទឹកមាត់បែបគ្មានពាក្យតប ទើបដើរទៅបន្ទប់គេង ទុកឲ្យនាងនៅរៀនបន្ត តែក៏ត្រូវរំលឹកខ្លាចនាងនៅដល់យប់ជ្រៅដែរ។
« ម៉ោង១០ បិទភ្លើងគេងឮទេ? »
« ម៉ូមិនមែនក្មេង ប្រាប់តែម្តងក៏ស្តាប់បាន! »
« ខ្លាចក្មេងក្បាលរឹង និយាយមិនតាម ចឹងត្រូវរំលឹកឲ្យញឹកតិច...»
« ចឹងរំលឹកខ្លួនឯងផង កុំសូវធ្វើការដល់យប់ជ្រៅពេកឆាប់គេងទៅ! បិទទ្វារបន្ទប់ឲ្យម៉ូផង....»
________
គេថាស្នេហ៍មិនឈ្នះស្និទ្ធទេ ចុះគូនេះមានលទ្ធិផលល្អអត់ន៎😏😏
YOU ARE READING
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់