អេតមីនចង់ប្រាប់រឿងពិសេសមួយ😭 ចាំអាននៅខាងក្រោម អូខេណា៎...! ខិខិ....
រឿង #ដែនស្នេហ៍សាតាន🌷 #ភាគ៦៩A
#វគ្គ៨_មន្ទិលសង្ស័យ ( តចប់)// ព្រឹកឡើង //
គ្រាប់ព្រិលធ្លាក់ប្រុយៗនៅលើដងផ្លូវ លើមែកឈើ លើដំបូលផ្ទះ ប្រៀបដូចគ្រាប់ភ្លៀង នាងតូចដែលអង្គុយនៅមាត់បង្អួចសម្លឹងមើលគ្រាប់ព្រិលធ្លាក់ទាំងសោកសៅ ខួរក្បាលគិតដល់រឿងជាច្រើន ពិសេសពាក្យសម្ដីសន្យាជាមួយគេ ថានឹងនាំនាងទៅមើលព្រិលធ្លាក់ជាមួយគ្នា គេថានឹងប្រញាប់បញ្ចប់ការងារហើយនាំនាងទៅដើរលេងទៅសមុទ្រ តែគ្រប់យ៉ាងគ្រាន់តែជាការកហុកប៉ុណ្ណោះ ព្រោះពេលនេះពួកគេបាន ចែកផ្លូវគ្នាហើយ។
« ហេតុអីក៏អូនមានអារម្មណ៍ថាដូចជាការយល់សប្តិម្ល៉េះ?? » នាងតូចសណ្តូកដៃលើមាត់បង្អួចហើយផ្អេកក្បាលខ្លួនឯងថ្នមៗ ទឹកភ្នែកក៏រមៀលស្រក់តក់ៗ នាងឈឺចាប់ណាស់ នាងមិនដឹងទេថានាងអាចទ្រាំខូចចិត្តជាមួយរឿងនេះបានយូរប៉ុណ្ណា គ្រាន់តែនាងដឹងម្យ៉ាងគឺនាងនឹងព្យាយាមទ្រាំឲ្យដល់ទីបំផុត ដើម្បីកូន ព្រោះនាងជឿជាក់ថា គេនឹងអាចត្រលប់មកវិញ។
« ពេលនេះពូកំពុងតែធ្វើអី? មាននឹកអូនខ្លះទេ? »
« ពូប្រហែលជារវល់ធ្វើការ មានប្រជុំជាមួយមនុស្សជាច្រើនហើយ ប្រហែលរវល់មិនបានញាំបាយដែរ » នាងតូច ពេបមាត់ហូរទឹកភ្នែកម៉ាត់ៗ គេវក់នឹងការងារណាស់ ប្រាកដជាធ្វើការភ្លេចញាំបាយមិនខានឡើយ។វាក៏ពិតដូចអីដែលនាងគិត យ៉ុនហ្គី អង្គុយលើរទះរុញ ក្នុងបន្ទប់សស្លែត កំពុងធ្វើការជាប់ដៃជើង សូម្បីតែអាហារដែលកុម្មង់មកពីខាងក្រៅក៏មិនទាន់បានញាំដែរ។ រាងក្រាស់ប្រជុំអនឡាញចប់ ក៏ឈោងដៃយកកែវទឹកមកផឹក ប៉ុន្តែគេឈោងមិនដល់ ថែមទាំងរទេះមានបញ្ហាមិនអាចបញ្ជារបាន ម៉ៃគ៍ ក៏ចេញទៅជួបអ្នករួមភាគហ៊ុនជំនួស ដូច្នេះនៅតែគេម្នាក់ឯង។ យ៉ុនហ្គី ព្យាយាមឈោងយកកែវទឹករហូតដល់ដំណាក់កាលចុងក្រោយ ក៏ជ្រុលដៃធ្វើឲ្យបែកកែវ។
*ប្រាវ...!
« ចង្រៃយ៎...! » រាងក្រាស់ព្រួសពាក្យជេរយ៉ាងម៉ួម៉ៅ គេដកទូរស័ព្ទបើកអូសមើល រួចក៏ចុចខលទៅលេខឡាស្ទីន ដែលគេសែវលេខនាង ដាក់រូបបេះដូង ដោយស្នាមញញឹម ប៉ុន្តែភ្លាមៗក៏ចុចបិទយ៉ាងញាប់ដៃ។ គេភ្លេចហើយ ថាម្សិលមិញទើបតែលែងលះគ្នាជាមួយនាង ក៏ជាគេដែលជាអ្នកសុំលែងលះដែរ។ យ៉ុនហ្គី បិទទូរស័ព្ទទុកទាំងចុកទ្រូងពើតៗ ភ្នែករេសម្លឹងប្រអប់អាហាររួចមើលម៉ោង ឃើញម៉ោង៣រសៀលហើយ ស្រាប់តែគេនឹកដល់សម្លេងតូចស្រួយស្រេះពីខ្សែរទូរស័ព្ទ ស្តីឲ្យគេទាំងបារម្ភ។
( អូនដឹងថាពូប្រាកដជាភ្លេចញាំបាយទើបអូនខលទៅដាស់តឿន! ទោះរវល់ក៏ត្រូវតែញាំបាយដែរ ពូជាអ្នកគ្រប់គ្រងបុគ្គលិក ត្រូវតែមានថាមពលទៅធ្វើការ និងធ្វើរឿងផ្សេងៗ ពូជាអ្នកមើលថែបុគ្គលិក ប្រាកដជាគ្មានពេលមើលថែខ្លួនឯងទេ ចឹងទុកឲ្យអូនអ្នកមើលថែពូ ចាំប្រាប់ពូរាល់ថ្ងៃរឿងញាំបាយហ្នឹង! )
YOU ARE READING
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់