រឿង #ដែនស្នេហ៍សាតាន🌷 #ភាគ៧០A+B
#វគ្គ៧_មនុស្សជំនិត (ត)
« ចង់ទៅណាបន្ត? ទៅរកម៉ាក់ល្អទេ? » ថេយ៉ុង ងាកមុខទៅរកនាងតូច ដែលអង្គុយក្នុងឡានសម្លឹងក្រដាសលែងលះ ទឹកភ្នែកក៏ហូរតក់ៗនឹកឃើញជីវិតគូរនាងក៏បញ្ចប់ដោយការលែងលះដែរ ពេលនេះម៉ាក់នាងក៏លែងលះបានសម្រេចហើយ។
« ទៅមន្ទីរពេទ្យទៅបងថេយ៍!! » ឡាស្ទីន ញញឹមញញែមរលីងរលោង នាងចង់ទៅមន្ទីរពេទ្យទៅជួបម៉ាក់នាង បង្ហាញក្រដាាលែងលះនេះប្រាប់គាត់ថា នាងអាចធ្វើឲ្យម៉ាក់មានសេរីភាពវិញហើយ។
រាងតូចគ្រងឈុតពោះធំដើរចូលមន្ទីរពេទ្យជាមួយថេយ៉ុង ក៏ឃើញម៉ៃគ៍ រត់មករកនាងយ៉ាងតក់ក្រហល់ តើនៅទីនេះមានរឿងអីមែនទេ??
« ម៉ាដានទើបតែមកពីណា? ពួកខ្ញុំតាមរកយូរហើយ! »
« មានរឿងអីមែនទេបថម៉ៃគ៍? ម៉ាក់ខ្ញុំគាត់កើតអីមែនទេ? »
« បាទអ្នកស្រីសាន់ត្រូរី មិនបានកើតអី្វទេ ម៉ាដានមកវិញល្អហើយ ពួកខ្ញុំសុំលាហើយបាទ! » ម៉ៃគ៍ ឪនគោរពលានាងនិងថេយ៍ ហើយនាំកូនចៅត្រលប់ទៅវិញ ឡាស្ទីន ងាកក្រោយឃើញគេកំពុងដោយនិយាយជាមួយនរណាម្នាក់តាមេយ: ទូរស័ព្ទ ឮសម្លេងល្វើយៗក៏ប្រញាប់រត់ទៅកញ្ឆក់ ពេលឮម៉ៃគ៍ហៅឈ្មោះគេ។« ម៉ាដានបានមកដល់មន្ទីរពេទ្យដោយសុវត្ថិភាពហើយចៅហ្វាយ! បាទគាត់ទៅជាមួយលោកថេយ៍...»
« អ្ហឹក.... គឺពូមែនទេ? ពូយ៉ុន! ពូមែនទេ? » នាងក្តាប់ទូរស័ព្ទជាប់សួរគេទាំងទឹកភ្នែកហូរសស្រាក់ គេបញ្ចូនកូនចៅតាមរកនាងមែនទេ? បើគេបារម្ភពីនាង ហេតុអីមិនមករកនាងដោយផ្ទាល់? ចម្ងល់ជាច្រើនលោតពេញខួរក្បាលស្រីតូច នាងប្រឹងរង់ចាំស្តាប់គេរវមកនាងចង់ស្ទុះទ្រូងហើយ។« អូននឹកពូណាស់! ពូសុខសប្បាយទេ? មានញាំបាយទៀងពេលដែរអត់? អ្ហឹកៗ អូននឹកពូយ៉ុន...»
( ប៉ុណ្ណឹងបានហើយឡាស្ទីន! ខ្ញុំស្អប់សម្លេងយំរបស់នាងណាស់ វារំខានត្រចៀកខ្ញុំ នាងពិតជាទន់ខ្សោយណាស់សូម្បីតែឃាត់ទឹកភ្នែកខ្លួនឯងក៏ធ្វើមិនបានផង! ខ្ញុំរស់នៅសុខស្រួលណាស់ គ្មានពេលនឹកដល់នាងបន្តិចណាទេ សូមឲ្យដឹងផង!)« ហ៊ឹក! តែអូន! អូននឹកពូ! នឹកខ្លាំងទៀតផង! អូនចង់ជួបពូយ៉ុន! »
« ខ្ញុំរវល់ធ្វើការគ្មានពេលចំណាយជាមួយនាងទេ! »
« បើអូនរឹងមាំជាងនេះ ពូអាចត្រលប់មកវិញទេអ្ហឹកៗ អូនមិនចង់បែកគ្នាទេពូយ៉ុនអ្ហឹកៗ ពូនិយាយថាពូស្រលាញ់អូនតែម្នាក់ ពូក៏និយាយថាពូនឹងមើលថែអូនរហូត ហើយហេតុអីហ៊ឹកៗ ពូផ្លាស់សម្តីប្តូរចរិតលឿនម្ល៉េះអ្ហឹកៗ » នាងយំគគ្រូក ទន់ជង្គង់ឈរលែងរួចហើយ នាងនឹកគេណាស់ រយៈពេលដែលលែងលះគ្នារួចមកនោះ នាងដេកយំនឹកគេរាល់យប់ នាងឈឺគេងមន្ទីរពេទ្យក៏គេមិនមករកនាង គេមិនដឹងថានាងឈឺទេមែនទេ? ស្រីតូច ពេបមាត់យំហ៊ូទឹកភ្នែករាប់លានដំណក់ ស្រក់ហូរតក់ៗកាត់ថ្ពាល់សខ្ចី ត្រចៀកប្រឹងផ្ទៀងស្តាប់សម្លេងគេ។
YOU ARE READING
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់