អេតមីនទើបភ្ងាក់ពីគេង😭 ម៉ោះតភាគយើងខិខិ
រឿង #ដែនស្នេហ៍សាតាន🌷 #ភាគ៧៧B
#វគ្គ៨_ជីវិតក្រោយការលែងលះរបស់នាង ( ត )« ម៉េចមិនឆ្កួតតែម្តងទៅ? » នាងតូចជញ្ជក់មាត់ដាក់គេទាំងខឹង កែវភ្នែកសម្លក់សម្លឹងអតីតស្វាមីដូចស្អប់គេពីជាតិណាមកអីច៊ឹង។ យ៉ុនហ្គី លូកដៃឈោងចាប់យកដៃនាង ប៉ុន្តែឡាស្ទីនក្រវាសចេញ ដើរទៅក្បែរសូមី វិញ។
« ឆ្នាស់ប៉ះមិនបាន!! » រាងក្រាស់ ជ្រួញចិញ្ចើមមើលនាងពីក្រោយទាំងប្លែកចិត្ត ប្លែកអារម្មណ៍ ធម្មតានាងមិនចេះសម្លក់គេទេ ប៉ុន្តែមើលពេលនេះចុះ។វេលាកាន់តែដើរលឿន ពិធីដំកល់សពក៏មកដល់ សាកសពរបស់អ្នកស្រីសាន់ត្រូរី ត្រូវបានបញ្ចុះនៅទីវាលនៃគ្រួសារអាល់ប៊ឺតហ្សង់ដ្រូ តាមការស្នើររបស់យ៉ុនហ្គី។ ព្រោះនៅស្វីស នាងគ្មានកន្លែងណាអាចពឹងពាក់បានទេ ចំណែកនាងជាកូនស្រីក៏មិនបានប្រកែកអ្វីជាមួយយ៉ុនហ្គីដែរ។
ឡាស្ទីន អង្គុយសូត្រធម៌ មើលមុខម្តាយជាលើកចុងក្រោយ នាងបោះផ្កាចូលក្នុង រួចបីកូនប្រុស កាន់ដៃគដដាក់លើបន្ទះក្តាមឈូសថ្នមៗនិងនិយាយប្រាប់គេ ទោះគេស្តាប់មិនឮក៏ដោយ។
« នេះជាលោកយាយកូនណាយ៉ូនអ៊ែ លោកយាយជាមនុស្សល្អ គាត់ស្រឡាញ់ម៉ាមីណាស់ ហើយម៉ានីនឹងស្រលាញ់កូនដូចដែលលោកយាយស្រលាញ់ម៉ាមី! »
« អ៊ែៗ!!! » ទារកតូច បញ្ចេញសំឡេងអិអ៊ឹះ ម្រាមដៃតូចៗប៉ះបន្ទះក្តាតិចៗ ប្រៀបដូចជាការតបស្នងទៅម្តាយ ធ្វើឲ្យនាងរលីងរលោងរកយំ។ដល់វេនយ៉ុនហ្គីម្តង គេលុតជង្គង់ទម្លាក់ផ្កាពណ៍សចុះ ហើយវាចាដោយសម្តីម៉ត់ចត់បំផុត។
«ពេលវេលាកន្លង ខ្ញុំធ្លាប់ធ្វើខ្លួនមិនល្អដាក់ឡាស្ទីន ខ្ញុំបណ្តោយឲ្យនាងរងការលំបាកតែឯង ខ្ញុំមិនបានបំពេញតួនាទីជាឪពុក ជាស្វាមីល្អសម្រាប់នាងនិងកូន ប៉ុន្តែចាប់ពីពេលនេះតទៅ ខ្ញុំនឹងប៉ះប៉ូវគ្រប់យ៉ាង ខ្ញុំនឹងធ្វើជាស្វាមីល្អ ជាឪពុកល្អរបស់កូន ខ្ញុំសន្យានឹងមិនឲ្យឡាស្ទីន សម្រក់ទឹកដោយសារទង្វើអាក្រក់របស់ខ្ញុំនោះឡើយ!!! »គេនិយាយរួច ក្រោកឈរដើរមកក្បែរឡាស្ទីន ឈរមើលលោកអាចារ្យធ្វើពិធីបុណ្យសពឲ្យចប់រួចរាល់ ក៏ចែកគ្នាទៅផ្ទះរៀងៗខ្លួន។
« ស្ទីនអូនទៅណា?? »
« មិនទាក់ទងជាមួយ! មិនចាំបាច់ត្រូវរាយការណ៍! »
« តែបងមានរឿងចង់និយាយជាមួយអូន! »
« តែខ្ញុំមិនចង់និយាយជាមួយ!! »
ឡាស្ទីន មិនចង់និយាយរកគេយូរទើបដើរប្រជៀសស្មាយ៉ុនហ្គី ទៅរកកូនប្រុសដែលគេងក្នុងរទេះទារក បៅទឹកដោះធ្វើមុខកំប្លង់ៗដាក់ម្តាយ។
« អូៗ កូនឆ្លាតរបស់ម៉ាមី ពូកែណាស់អត់មានយំរករឿងម៉ាមីសោះគួរឲ្យស្រលាញ់មែន!! »
« អ៊ែៗ » ទារកតូចសើចហាមាត់ ប្រលែងដៃពីដបទឹកដោះគោ ស្រវាត្រដាងសងខាងចង់ឱបមនុស្សចាស់ដែលស្គាល់ច្បាស់ជាងគេនោះ។
« ទៅឡានជាមួយបងទៅ! ពួកយើងត្រូវនិយាយគ្នា! »
« អត់! »
« កុំឌឺ...» ឡាស្ទីន សម្លក់មុខស្វាមីទាំងក្នាញ់ចង់ទះកំផ្លៀងគេ ប៉ុន្តែដោយសារតែជីមីន សូមី និងក្មេងៗកំពូងឈរមើលមកពួកគេដែរ ទើបរាងតូចខាំធ្មេញញញឹមដាក់គេដោយរុញរទេះកូនទៅក្បែរសូមី។
« បងស្រីខ្ញុំផ្ញើយ៉ូនអ៊ែទៅផ្ទះជាមួយផងណា៎ ខ្ញុំមានការនិយាយជាមួយគេមួយភ្លែត! »
« អូខេៗ! ក្មួយសម្លាញ់ទៅផ្ទះជាមួយម៉ាក់អ៊ុំណា៎...» សូមី ញញឹមងក់ក្បាលជាមួយប្អូនស្រី ហើយកាន់រទេះក្មួយប្រុសបណ្តើរទៅរកឡាន ដើម្បីទៅផ្ទះ។ ឡាស្ទីន សម្លឹងមើលឡានបើកចេញទៅផុត ទើបងាកទៅក្រោយខ្នងឃើញអតីតស្វាមីកំពុងបើកទ្វារឡានរង់ចាំនាងជាស្រេច ជាមួយស្នាមញញឹមគួរឲ្យចង់ធាក់បំផុត។
ESTÁS LEYENDO
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់