99-

78 1 0
                                    

រឿង #ដែនស្នេហ៍សាតាន #ភាគ៧២A+ភាគ៧២B

#វគ្គ៧_មនុស្សជំនិត ( ត )

ឡាស្ទីន ទៅជាគាំងអណ្តាត និយាយលែងចេញ ពេលក្មួយប្រុសបង្ហាញទឹកមុខប្រាកដប្រជាបែបនេះមកកាន់នាង។ ពួកគេធំៗអស់ហើយ ក៏មានគោលដៅរៀងៗខ្លួន តែនាងភ្ងាក់ផ្អើលពេលដឹងថាក្មួយប្រុសចង់ធ្វើជាម៉ាហ្វៀដូចលោកប៉ា។ បើសិនគេដឹងថាប៉ាប៉ាគេស្លាប់របៀបណា តើនៅចង់ធ្វើទៀតឬអត់??

« ប៉ុន្តែវ៉ូនថាវ៉ូន ចង់ក្លាយជាកីឡាករហែលទឹកដ៏ពូកែ នឹងធ្វើឲ្យលោកប៉ាអ្នកម៉ាក់មានមោទនភាពលើវ៉ូននោះ? ក្មួយភ្លេចហើយ?? »
« អត់ភ្លេចទេ! ប៉ុន្តែវ៉ូនចង់ក្លាយម៉ាហ្វៀដែលពូកែដូចលោកប៉ា! ប៉ាចេះធ្វើម្ហូប ចេះនេសាទត្រី ធ្វើសំបុកត្រចៀកកាំលក់ទៅឈ្មួញ ពូកែរកលុយ ធ្វើការងារគ្រប់យ៉ាងដើម្បីគ្រួសារ ជាហេរ៉ូរបស់វ៉ូន! ហើយវ៉ូនជឿថាប៉ានឹងសប្បាយចិត្តបើវ៉ូន ជាកូនពូកែដូចលោកប៉ា! » គេបកស្រាយហើយមើលមុខឡាស្ទីន ម៉ក់ៗដោយខ្សែរភ្នែកសុំការគាំទ្រពីមីងតូច។ ប៉ាអុំនិងម៉ាក់អុំប្រាកដជាមិនយល់ព្រមឡើយ ទើបមកសុំជំនួយពីឡាស្ទីនមុនសិនទើបយករឿងនេះទៅប្រាប់ជីមីននិងសូមី តាមក្រោយ។

« បើវ៉ូនចង់ធ្វើដូចលោកប៉ា ត្រូវតែជាម៉ាហ្វៀដែលមានគុណធម៍! ចេះជួយមនុស្សចាស់ កូនក្មេង និងមនុស្សដែលទន់ខ្សោយហើយត្រូវការជំនួយ! មិនត្រូវប្រើអំណាចជិះជាន់កៀបសង្កត់ជនស្លូតត្រង់គ្មានផ្លូវតស៊ូឡើយ ព្រោះលោកប៉ា មិនធ្លាប់ធ្វើបាបអ្នកណាពីមុនមក! វ៉ូនត្រូវដើរតាមគន្លងលោកប៉ា! »
« មីងស្ទីនយល់ស្របហើយមែនទេ?? » ហ្វា ជាអ្នកសួរជំនួសបងប្រុស ព្រោះដឹងថាមីងតូចនឹងនៅខាងពួកគេច្បាស់ណាស់។

« មីងមិនជំទាស់ទេ! បើសិនវ៉ូន មានហេតុផលសមរម្យដែលអាចទទួលយកបាន! ដូច្នេះត្រូវខិតខំរៀនសូត្រឲ្យពូកែដើម្បីក្លាយជាម៉ាហ្វៀដែលមានគុណធម៌!! »
« យ៉េ!!!!! » ក្មេងៗសើចកក្អឹកពេញផ្ទះ ម្នាក់ៗឱបនាងជាប់ណែនៗ ពេលបានមីងតូចយកចិត្តបែបនេះ កម្លោះតូចជុងវ៉ូនញញឹមក្របួចមាត់ជាប់ រីករាយត្រេកអរជាខ្លាំង។

« តោះយើងគេងទៅម៉ោង១០យប់ហើយ! » ឡាស្ទីន និយាយដោយសម្លឹងទៅនាឡិកា ហើយបែរមុខមករកក្មេងៗ ចង់បង្ហាញថាដល់ពេលចូលគេងហើយ ចំណែកក្មេងៗក៏ងក់ក្បាលដាក់ខ្លួនគេងទន្ទឹមគ្នា និងឱបមីងតូចខិតក្បាលកើតដៃមីងតូចពួកគេរួចសម្ងំគេង។
  « រាត្រីសួស្តីក្មេងៗ »
« រាត្រីសួស្តីមីងតូច!!! »

ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣ Where stories live. Discover now