ថ្ងៃនេះអេតមីននាំអ្នកទាំងអស់គ្នាទៅស្គាល់ត្រកូលស្តាខេនន៍ ដើម្បីស្គាល់ប្រវត្តិក្មេងរំអួយកាន់តែច្បាស់😘
រឿង #ដែនស្នេហ៍សាតាន 🌷 #រដូវកាលទី៣
#ភាគ១៩
#វគ្គ៣ទំនាក់ទំនងដែលមិនច្បាស់លាស់ ( ត )// ភូមិគ្រឹះ ស្តាខេនន៍ //
នាយកម្លោះដើរចូលក្នុងដែនដីមួយដែលគេគ្មានគំនិតថានឹងមកទីនេះម្តងទៀត បន្ទាប់ពីចាកចេញអស់រយះពេល ៦ឆ្នាំ។ រាងខ្ពស់ស្រឡះ សក់ពណ៍ត្នោតរួញតិចៗ ច្រមុះស្រួចរលែម គួរឲ្យទាក់ទាញរបស់គេ គ្មានអ្នកណាក្រៅពី វីនវីសេន៍ ស្តាខេនន៍ នោះឡើយ។
" ដាច់ចិត្តចូលផ្ទះហើយវីន? "
" ម៉ាក់ធ្វើដូចជាមិនដឹង តែអស់លុយប្រាកដជាត្រលប់មកផ្ទះ..." សម្តីឌឺដងរបស់ម្តាយនិងបងប្រុស មិនបានឲ្យវីន រង្គោះរង្គើចិត្តទេ ពិសេសបងប្រុសអាក្រក់របស់គេម្នាក់នេះ គេចង់តែវ៉ៃឲ្យស្លាប់ឲ្យបាត់ៗទេ។
" វីន ញាំបាយរួចហើយនៅវីន? បើមិនទាន់ញាំចាំម៉ាក់ឲ្យអ្នកបម្រើរៀបចំអាហារឲ្យវីនណា៎..." អ្នកម្តាយដើរចូលទៅរកកូនប្រុសពៅ ជាមួយពាក្យពេចន៍បារម្ភគ្រប់ម៉ាត់។" ខ្ញុំមិនឃ្លានទេ! ខ្ញុំមានការនិយាយជាមួយបងវីលបន្តិច! មកខាងនេះ..." វីនញញឹមដាក់ម្តាយ រួចអូសដៃវីលៀម ស្តាខេនន៍ ទៅសួនច្បារដើម្បីនិយាយគ្នា។
" វាយ៉ាងម៉េចឯង? "
" ឯងដឹងមែនទេថា ស្ទីន នាងត្រលប់មកហ៊្សូរិច? "
" ហុឹស! ឯងបន្ទាបខ្លួនមករកយើងដើម្បីសួររឿងស្រីបិសាចនោះចឹងហ្អេស៎? គួរឲ្យអស់សំណើចមែន..." វីលៀម សើចចុងមាត់ គេហួសចិត្តជាមួយប្អូនប្រុសគេណាស់ ដែលនៅអាណិតស្រលាញ់ម្តាយកូនពីរនាក់នោះ មិនព្រមភ្ងាក់រលឹកទាល់តែសោះ។ គេនិងវីន ឈ្លោះគ្នាច្រើនឆ្នាំក៏ព្រោះដាឡាស្ទីន សូម្បីតែសម្ព័ន្ធភាពគ្រួសារបែកបាក់ក៏ដោយសារម្តាយកូន២នាក់នោះជាអ្នកបង្កដែរ។" ឯងដឹងមែនទេ? "
" ដឹង! យើងក៏បានជួបនាង ថែមទាំងច្របាច់កនាងទៀត.."
" អាវីល..." វីន ស្ទុះក្របួចកអាវវីលៀមជាប់ ដៃម្ខាងយាលើកចង់ដាល់មុខវីលៀម ប៉ុន្តែត្រូវវីលៀម ក្តាប់ដៃដាល់មុខគេបានមុន។
*ដឹប...!
" ឯងនិងអាចង្រៃយ៉ុនហ្គី នោះមិនខុសគ្នាទេ ពួកឯងខ្វាក់ភ្នែកព្រោះតែស្រីថោកទាបម្នាក់នោះ..."
" យ៉ាងណានាងក៏ជាសាច់ញាតិគ្រួសារពួកយើងដែរ ឯងចាំបាច់អីចងគំនុំជាមួយនាងម្ល៉េះ? រឿងវាកន្លងផុតទៅយូរហើយ... វាមិនមែនជាកំហុសស្ទីនទេ..." វីន និយាយទាំងកំហឹងនៅពេញខ្លួន មិននឹកស្មានថាវីលៀម នៅតែធ្វើបាបឡាស្ទីនដដែរសោះ ។
YOU ARE READING
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់