នឹកអេតមីនអត់? អែតមីនមកវិញហើយណា៎🎉
អេតមីនសង២ភាគសិន ចាំសង២ភាគពេលក្រោយទៀតខិខិរឿង #ដែនស្នេហ៍សាតាន 🌷 #ភាគ៦៩B+ភាគ៧៩C
#វគ្គ៧_មនុស្សជំនិត
// មួយខែក្រោយមក //*ទឺត...ទឺត....ៗ
សម្លេងវ៉ាស់ចង្វាក់បេះដូងបន្លឺស្របពេលកែវភ្នែកមូលក្លំបើកព្រឹមៗ រាងតូចច្រលឹងក្រោកអង្គុយយឺតៗ ដៃជាប់ខ្សែរសេរ៉ូម ក៏ទាញផ្តាច់ចេញ ស្ទុះចុះពីគ្រែយឺតៗ ដើរទៅបន្ទប់ម្តាយដែលនៅក្បែរនេះ គ្រប់គ្នាបានអស់សង្ឃឹមថាគាត់នឹងដឹងខ្លួនហើយ ប៉ុន្តែនាងនៅតែរង់ចាំគាត់ដឹងខ្លួនមកវិញរាល់ថ្ងៃ។ម្រាមដៃតូចៗ លើកអង្អែលជញ្ជាំងកញ្ចក់ដែលអាចមើលរូបភាពម្តាយបានច្បាស់ គាត់កំពុងគេងស្តូកស្តឹងដូចពីមុន គ្រាន់តែស្ថានភាពល្អប្រសើរជាងមុនបន្តិច ដោយមិនចាំបាច់មានបំពង់អុកសុីសែនពីរធុងដូចពីមុន។ បបូរមាត់នាងញញឹមញញែម ភ្នែកក្រឡេក្រឡាប់ឡេឡង់ ឈរស្ងៀម មិនដឹងថាគួរធ្វើអីបន្ត ទាល់តែស្រីបម្រើតាមមកនាំវិញ។
« អ្នកនាង! អ្នកនាងក្រោកចុះមកធ្វើអីហ្នឹង? ឆាប់ទៅសម្រាកវិញទៅណាអ្នកនាង! ចាំខ្ញុំតាមគ្រូពេទ្យឲ្យណា៎! » មីល ស្លៀករ៉ូបស្ត្រីមានផ្ទៃពោះប៉ោងពណ៍ស្វាយ កាន់កន្សែងដើរទៅក្រៀកដៃឡាស្ទីន ដើរចូលបន្ទប់គេងវិញ មុននឹងហៅជេសុីមក។
« មានអ្វីដែរទេ?? »
« អ្នកនាងមមើលចុះពីគ្រែទៀតហើយដុកទ័រ! តើខ្ញុំគួរធ្វើយ៉ាងម៉េចទៅ?? » មីល ចោតសំណួរទៅជេសុី ដោយកាន់ដៃឡាស្ទីនជាប់។ នាងតូចមានអាការៈមិនល្អនោះទេ គេងរវើរវាយ មមើលផ្តេសផ្តាស ពេលខ្លះនិយាយស្តីចម្លែកៗ ជួនកាលម៉ោង២យប់ នាងក្រោកឡើងបើកភ្លើងពេញវិមាន ពេលខ្លះក៏យំខ្សឹកខ្សួលតែម្នាក់ឯង។ ពេលណាមានសតិ ក៏យំនិយាយសុំទោសៗហើយឲ្យមីល លាក់រឿងនេះពីយ៉ុនហ្គី ទៀតផង ព្រោះនាងដឹងថា ទោះលែងលះគ្នាក៏គេនៅតាមឃ្លាំងមើលនាងរហូត នាងមិនចង់ឲ្យគេមកឈឺក្បាលរឿងរញ៉េរញ៉ៃរបស់នាងទៀតទេ គេក៏មានការងារគេដែលត្រូវធ្វើដែរ ត្រឹមគេខ្វល់ខ្វាយពីនាង គឺនាងអស់ចិត្តហើយ។« ខ្ញុំពិបាកនិយាយណាស់មីល! តើមីលស្គាល់សាច់ញាតិឡាស្ទីនផ្សេងទេ?? »
« គឺមានណា៎ មានបងប្អូននៅអ៊ីតាលី ដូចជាលោកថេយ៉ុង លោកជីមីន និងអ្នកស្រីសូមីចាស៎! »
« អរគុណហើយមីល! ចាំខ្ញុំទាក់ទងទៅពួកគេ...» ជេសុី និយាយដោយយកដៃអង្អែលសក់ឡាស្ទីនថ្នមៗ រួចញញឹមលាមីល ដើម្បីទាក់ទងទៅថេយ៉ុងនិងជីមីន ប៉ុន្តែសុខៗឡាស្ទីន ដែលអង្គុយធ្មឹងៗស្ងាត់ក៏ចាប់ដៃជេសុីជាប់ហើយនិយាយ។
« កុំប្រាប់បងមីនអី! បងមីនកំពុងតែរវល់! បងថេយ៍តែម្នាក់គត់ដែលជេសុី អាចជួបបានអ្ហឹក...» នាងតូចនិយាយចប់ក៏ទន់ខ្លួនសន្លប់តែម្តង។ ជេសុី ដកដង្ហើមធំ ប្រញាប់ឲ្យគិលានុបដ្ឋាក មកមើលឡាស្ទីន ចំណែកនាងយកទូរស័ព្ទចុចខលទៅយ៉ុនហ្គី ដើម្បីរាយការណ៍ពីអាការៈនាងតូច ភ្នែកថ្លាយង់សម្លឹងពោះប៉ោងតិចៗរបស់ឡាស្ទីន ហើយអង្អែលថ្នមៗ នឹកអាណិតក្មេងនិងម្តាយក្នុងពេលតែមួយ។
YOU ARE READING
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់