Ep-66 ប្រពន្ធខ្ញុំអ្នកលួចUSB

179 6 0
                                    




" អ្ហឹកៗ ពូខឹងអូនណាស់មែនទេ? អ្ហឹកៗ " នាងយំថ្ងូចថ្ងូរកម្សត់ខ្សឹកខ្សួល បេះដូងរុំព័ទ្ធដោយការភ័យខ្លាចគ្រប់ទិស កែវភ្នែកមូលក្លំងាកទៅជ្រុងណាក៏ឃើញតែផ្លូវដែលឈឺចាប់ គ្មានជម្រើសដែលល្អសម្រាប់នាងទាល់តែសោះ។
" មិនអីទេ! ចាំខ្ញុំនាំនាងទៅញាំបាយនៅផេនហោស៍វិញ អូខេណា៎! "
" ហុឹកហ្អឹម... តើពូមិនខឹងអូនទេមែនទេ? " នាងពេបមាត់សួរគេទាំងទឹកភ្នែកហូររហាម នាងធ្វើឲ្យគេឈឺចាប់ គេខកបំណងលើនាង គេខូចសម្រស់ដោយសារតែនាង នាងបំផ្លាញគេគ្រប់យ៉ាង....

" ខ្ញុំស្រលាញ់នាងតើឲ្យខឹងនាងបានយ៉ាងម៉េច? " យ៉ុនហ្គី យកដៃចូកសក់នាងវែកទៅគុម្ពត្រចៀក រួចទាញនាងមកផ្អឹបដើមទ្រូងរបស់ខ្លួនឯង គេបង្ហាញនាងថាគេស្រលាញ់នាងខ្វល់ខ្វាយពីនាង ទាំងដែលការពិតគេកំពុងសងសឹកនឹងនាង។
គេស្អប់ការកហុកបោកប្រាស់ រឿងនេះនាងក៏ដឹងដែរ គេបាននិយាយរួចហើយ។ មែនគេស្រលាញ់នាង តែគេក៏ចង់សងសឹកនាងដូចគ្នា ដូច្នេះវាស្មើគ្នាហើយវាមិនអីទេពិតទេ?

ឡាស្ទីន ឪបគេយ៉ាងណែន ព្យាយាមឃាត់ទឹកភ្នែកកុំឲ្យហូរ ទោះមនុស្សលើលោកស្អប់នាងប៉ុន្តែមានគេស្រលាញ់នាងតែម្នាក់ក៏គ្រប់គ្រាន់ដែរ។
  ឡានបើកឆ្ពោះចេញទៅផេនហោស៍វិញ យ៉ុនហ្គី ក៏រៀបចំឲ្យបុគ្គលិកសណ្ឋាគាររៀបចំអាហារសម្រាប់ពួកគេទាំងពីរនាក់ផងដែរ។

" ឃ្លានហើយ? " យ៉ុនហ្គី សួរនាងតូចដែលអង្គុយលេបទឹកមាត់ក្អឹកៗពេលអ្នកបម្រើរៀបអាហារដាក់លើតុបាយ នាងងក់ក្បាលតិចៗ រង់ចាំពេលបុគ្គលិកចេញទៅអស់នឹងបានចាត់ការអាហារចូលពោះឲ្យឈប់ឃ្លានទៀត ប៉ុន្តែឡាស្ទីនឈប់ង៉ក់ មើលមុខយ៉ុនហ្គី ដឹងខ្លួនភ្លាមៗថាពេលនេះមិនដូចមុនទេនាងជាប្រពន្ធគេហើយត្រូវឲ្យគេញាំមុននាង។
  " ពូញាំមុនទៅ..."
  " ខ្ញុំមិនប្រកាន់រឿងច្បាប់ទំលាប់ស្អីទេ! បើឃ្លានញាំទៅ! " គេតបស្មើរៗ ដួសអាហារដាក់ចាននាងនិងបញ្ចុកនាង កាយវិការគេគ្រប់វិនាទីបង្ហាញថាគេយកចិត្តទុកដាក់ចំពោះនាងខ្លាំងណាស់ ប៉ុន្តែគ្មានអ្នកដឹងឡើយថាគេកំពុងសម្តែង។

" និយាយអិចឹង... នាងដឹងហើយឬនៅម្សិលមិញវីលៀមមករកខ្ញុំចង់ចុះកិច្ចសន្យាម្តងទៀត? "
" អត់ដឹងទេ! ពូមានអីចង់និយាយជាមួយអូនឬ? "
" ខ្ញុំឆ្លើយយល់ព្រមនឹងគេហើយ ចាំពេលល្ងាចនាងយកឯកសារទៅឲ្យគេផងបានទេ? ចៃដន្យខ្ញុំជាប់ប្រជុំ! " គេនិយាយមួយៗដោយភ្នែកតាមសម្លឹងមុខនាងជាប់ ការពិតរឿងបែបនេះគេប្រើវេល ឬក៏ម៉ៃគ៍ ក៏បានដែរ ប៉ុន្តែវាមានអ្វីលើសពីនេះ។

ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣ Onde histórias criam vida. Descubra agora