Ep-91

114 1 0
                                    

អេតមីនផុសឈុតខ្លី អានខមិនអ្នកអានសុទ្ធតែខឹងពូយ៉ុន ចាំមើលភាគនេះ ខឹងពូយ៉ុនទៀតអត់ណ៌!!!

រឿង #ដែនស្នេហ៍សាតាន🌷 #ភាគ៦៧B + ភាគ៦៧C

#វគ្គ៨_មន្ទិលសង្ស័យ (ត )

« ហឺម...» គេទម្លាក់ទូរស័ព្ទចុះ ដកដង្ហើមធំ ផ្អែកខ្នងពិតជញ្ជាំងបាក់បែក នាយងើយមុខសម្លឹងទៅលើមេឃធំល្វឹងល្វើយ ប៉ុន្តែសម្រាប់គេមានអារម្មណ៍ថាចង្អៀតណាស់ គេមិនចង់និយាយអីឲ្យនាងខូចចិត្តទេ ប៉ុន្តែគឺគេគ្មានជម្រើសណាដែលល្អជាងនេះឡើយ។
  « បងសុំទោសស្ទីនី! វាអាចនឹងឈឺចាប់តែបងសង្ឈឹមថាអូននឹងកាត់ចិត្តបានលឿន...» បបូរមាត់ពណ៍ស្លេកក្រៀមស្ងួត  និយាយតិចៗទាំងនៅគែមមាត់មានស្នាមវាយដំរបកហូរឈាមរបួសមិនទាន់ជា គេសម្លឹងរូបថតមង្គលការរវាងគេជាមួយនាងដែលតាំងលើ Look Srceen ទាំងអួលដើមក ដៃក្តាប់ទូរស័ព្ទយ៉ាងណែន មុននឹងទាញមួកខ្មៅពាក់រួចដើរចេញទៅ។

« ចៅហ្វាយ! ដុកទ័រចូលទៅបន្ទប់វេះកាត់ហើយ! » ម៉ៃគ៍ រាយការណ៍ប្រាប់ចៅហ្វាយភ្លាមពេលដែលយ៉ុនហ្គី ឡើងចូលឡាន។ គេងក់ក្បាលរួចទាញអាតផេតបើកមើលតារាងការងារបន្តិច ក៏ឆ្លៀតតបទៅម៉ៃគ៍ ពីទិសដៅដែលចង់ទៅ។

« ទៅមន្ទីរពេទ្យមុនរួចចាំទៅការដ្ឋាន...»
« បាទចៅហ្វាយ! ប៉ុន្តែចៅហ្វាយរឿងរបស់អ្នកនាងស្ទីន ចៅហ្វាយចង់ធ្វើបែបនោះពិតមែនទេ? »
« វាគ្មានជម្រើសណាល្អជាងនេះទេម៉ៃគ៍! ឯងចាំទាក់ទងមេធាវីឲ្យផង បើនាងព្រមលែងលះ ទ្រព្យសម្បត្តិ៥០ភាគរយជារបស់នាងរួមទាំងវិមាននិងផេនហោស៍ ចំណែកថ្លៃចិញ្ចឹមកូនដល់ធំ ប្រាប់នាងថាមិនបាច់បង្វល់ទេ យើងនឺងទំនុកបម្រុងរហូតដល់គេធំដឹងក្តី...» យ៉ុនហ្គី និយាយទាំងរលីងរលោង ហើយដកដង្ហើមទាំងតឹងទ្រូងណែនផ្អឹស គេពិបាកណាស់ ពិបាកនឹងធ្វើចិត្តអាក្រក់ចំពោះនាង ប៉ុន្តែគេគ្មានជម្រើសពិតមែន។

// មន្ទីរពេទ្យ //

មន្ទីរពេទ្យធំជាងគេបង្តើតឡើងនៅចំកណ្តាលទីក្រុង ម៉ាឌ្រីដ អាណាចក្រអេស៉្បាញ មានមនុស្សជាច្រើនចេញចូលណែនតាន់តាប់ ក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះជីវិតអ្នកជម្ងឺ ទាំងលះបង់កម្លាំងកាយកម្លាំងចិត្ត មិនខ្វល់ថាម៉ោងសម្រាកឬក៏ម៉ោងញាំបាយឡើយ ជីវិតអ្នកជម្ងឺគឺសំខាន់ជាង។

ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣ Where stories live. Discover now