108 ស្លន់ខ្លាចគេលួចកូន

128 6 0
                                    

រឿង #ដែនស្នេហ៍សាតាន🌷 #ភាគ៧៧C

#វគ្គ៨_ជីវិតក្រោយការលែងលះរបស់នាង (ត)

  យ៉ុនហ្គី ខលទូរស័ព្ទទៅរកវេល ដើម្បីឲ្យគេមកយកឡានទៅផេនហោស៍ ចំណែកគេក៏ចុះដើរទៅតាមឡាស្ទីន កំដរនាងទៅផ្ទះជាមួយគ្នា។ មេឃក៏ចាប់ផ្តើមងងឹតហើយ គេមិនទុកចិត្តឲ្យនាងទៅផ្ទះតែឯងនោះទេ ខ្លាចវីលៀម មកធ្វើបាបនាងទៀត។
   « អូនស្ទីនចាំបងផង!! »
   «....» នាងតូចដកដង្ហើមធំ ទាញកាសមកស្តាប់ហើយដាក់គូថអង្គុយលើកៅអីរង់ចាំឡានក្រុង។ យ៉ុនហ្គី រត់តាមពីក្រោយមកដល់ឈរក្បែរនាងតូច ហើយញញឹមដាក់នាងយ៉ាងស្រស់។ មុននេះគេឆ្លៀតទៅទិញទឹកដោះគោឲ្យនាងទើបរត់តាមនាងមកដើម្បីឲ្យទាន់។
  « បងទិញឲ្យអូន ព្រោះបងមិនបានឃើញអូនញាំអីតាំងពីថ្ងៃ! »
  « មិនត្រូវការ! »
  « បងទិញឲ្យហើយឆាប់ញាំទៅ! បងដឹងថាអូនចូលចិត្ត! » គេមូលគម្របដបឲ្យនាងទើបហុចឲ្យប្រពន្ធ។ ឡាស្ទីន សម្លឹងមុខរាងក្រាស់ ដែលរត់មកយ៉ាងត្រហេបត្រហបហើយបែកញើសពេញថ្ងាស់។ ឡាស្ទីនក៏ទទួលយកមកផឹក ស្របពេលឡានក្រុងមកដល់ល្មម។ ពួកគេឡើងជិះឡានក្រុង នាងតូចអង្គុយកៅអីជាប់កញ្ចក់ យ៉ុនហ្គី ក៏ស្ទុះដាក់គូថអង្គុយប៉ក់នៅក្បែរនាងទាំងញញឹមស្ងេញ មិនសមជាចរិតគេទាល់តែសោះ។ ឡាស្ទីន ជ្រួញចិញ្ចើមសម្លឹងមើលគេទាំងប្លែកចិត្តក៏ហាមាត់សួរ។
 
« ឡានមានម៉េចមិនជិះ? »
« បងចង់ជិះឡានក្រុងជាមួយអូន! កំដរអូនទៅផ្ទះវិញជាមួយគ្នា! គ្រាន់តែស្រម៉ៃដល់ បងមានអារម្មណ៍ដូចបងទើបតែអាយុ២០ស្តើង! »
« ឆ្នាំហ្នឹងអាយុ៣១ហើយត្រូវអត់? »
« អូននៅចាំទៀត? ព្រះជាម្ចាស់! អូនចាំថ្ងៃកំណើតបងនៅស្រលាញ់បងមែនទេអូនសម្លាញ់?? » យ៉ុនហ្គី ស្រវាឱបដើមដៃនាងឈ្មុសឈ្មុលចូលក្បែរនាង ធ្វើឱ្យនាងក្រមុំខាំមាត់រុញក្បាលគេចេញខ្ទាតទៅម្ខាង ហើយសម្លក់ដាក់ទាំងភ្នែកបើកធំៗ។
  « កុំឆ្កួតពេក! »
  « សុខចិត្តឆ្កួតព្រោះស្រលាញ់អូន! »
«ញ៉ែគេឡើងអន់!! »
  « ឥឡូវសាកឲ្យបងតាមញ៉ែមួយខែមក ធានាកូនអ៊ែ បានគ្នាលេងជាមួយមិនខាន! » 
  // ផ្លាច់!! //
  នាងតូចលើកដៃទះស្មាគេមួយដៃយ៉ាងខ្លាំង។ ឡាស្ទីនសម្លក់យ៉ុនហ្គីត្លែ ឈប់និយាយរកគេរួចងាកមុខទៅមើលកញ្ចក់បង្អួចវិញ។ យ៉ុនហ្គី អង្គុយមកមុខនាងតាមបង្អួចហើយរកវិធីមកញ៉ោះនាង ឲ្យបាននិយាយជាមួយគ្នា។

« បងមានសំណួរចង់សួរអូន! »
« សំណួរអី? »
« អូនទាយទៅ ធី្វដែលធំជាងគេ? »
« ភពផែនដី? »
« ខុសហើយ! »
« ចឹងជាអី? »
« ក្តីស្រឡាញ់បងចំពោះអូនធំជាងគេ! គីមីណូតូ! »
« ដូចឆ្កួត! » នាងសម្លក់គេ ដកដង្ហើមធំ ហើយនៅស្ងៀមបន្ត មិនយូរប៉ុន្មានពួកគេក៏មកដល់ច្រកចូលវិមានអាល់ប៊ឺតហ្សង់ដ្រូ ដែលត្រូវដើរពីច្រកផ្លូវធំទៅដល់ផ្ទះប្រហែល៥០០ម៉ែត្រ។ យ៉ុនហ្គី បើកពិលទូរស័ព្ទបញ្ចាំងផ្លូវ គេដើរនៅខាងក្រៅ ឲ្យនាងដើរនៅខាងក្នុង នាយដោះអាវក្រៅគ្របស្មានាងតូចកុំឲ្យនាងរងារ។ ឡាស្ទីន មិនបានបដិសេធ គ្រាន់តែនៅស្ងៀមៗ ផ្លូវចិត្ត និងខួរក្បាលកំពុងច្របូកច្របល់ នាងមិនដឹងច្បាស់ពីអារម្មណ៍ខ្លួនឯងឡើយ ទើបពេលនេះបណ្តោយឲ្យគេធ្វើអីដែលគេចង់ធ្វើសិន។

« ចុកជើងទេ? »
« អត់ទេ! »
« ពួកយើងមិនដែលមានពេលវេលាបែបនេះជាមួយគ្នាសោះ! បងចាំបានថា កាលអូនមកស្វីសដំបូងៗអូនយំទារឲ្យបងជូនអូនទៅអ៊ីតាលីវិញរាល់ថ្ងៃ!! »
« ពូខឹងក៏ដុតប៉ាស្ព័រខ្ញុំចោលហើយឃុំខ្ញុំនៅក្នុងបន្ទប់! »
« ព្រោះបងមិនចង់ឲ្យអូនទៅ បងបកស្រាយក៏អូនមិនស្តាប់ បងមានតែធ្វើបែបហ្នឹង! បងដឹងថាបងធ្វើមិនត្រឹមត្រូវតែបងគ្មានជម្រើសឡើយ! »
  « ជម្រើសមានតែមិនព្រមរើស! »
  « ស្ទីនហ្អា៎!! »
  « ជិតដល់ផ្ទះហើយ! ខ្ញុំទៅវិញខ្លួនឯងបាន មិនបាច់ជូនទេ! »
  « អត់ទេ! យប់ហ្នឹងបងទៅគេងនៅវិមានដែរ! សុំគេងជាមួយផងណាអូនសម្លាញ់!! » យ៉ុនហ្គី ទាញកាបូបពីដៃនាងមកស្ពាយរួចដើរទៅមុខមុននាងយ៉ាងលឿន ខ្លាចឡាស្ទីនដៀលគេទៀត។

គេមកដល់វិមានក៏ឃើញមីល កំពុងដាក់យ៉ូនអ៊ែឲ្យគេងក្នុងអង្រឹងទារក នាយប្រញាប់ចូលទៅរកកូនប្រុសរួចញញឹមដាក់គេយ៉ាងស្រទន់។ នាយលើកដៃអង្អែលក្បាលយ៉ូនអ៊ែថ្នមៗ សម្លឹងមុខកូនប្រុសដែលគេងលក់ យកដៃបៀមក្នុងមាត់ជញ្ចក់ជំនួសដបទឹកដោះគោ គេថើបកូនមួយខ្សឺតដោយក្តីស្រលាញ់។ ចំណែកឡាស្ទីន តាមមកពីក្រោយ នាងឈរមើលគេកំពុងអង្គុយសម្លឹងកូនប្រុស ប្រញាប់ទៅដេញគេភ្លាមៗ។

« កុំមកជិតកូនអ៊ែ! »
« ហេតុអី? »
« កូនអ៊ែ សុខភាពខ្សោយខ្លាចឆ្លងមេរោគពីពូ! »
« ក្រែងជេស៊ីពិនិត្យរួចហើយថាគេមានសុខភាពល្អនោះអី? »
« ថ្មីៗនេះសុខភាពគេមិនសូវល្អ! »
« អូនមិនមែនកហុកបង ព្រោះខ្លាចបងយកកូនទេមែនទេ?? »
«.....»
______
ចាប់បានស្រេច🤭🤭🤭

ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣ Where stories live. Discover now