Step 37 : Painful past !

1.5K 68 8
                                    

Flashback to 20 years ago ....

Paris, France ....

ពេលនេះនៅជុំវិញបរិវេណសាកលវិទ្យាល័យនៃប្រទេសបារាំងបានកំពុងតែមានសិស្សានុសិស្សដែលកំពុងតែសប្បាយរីករាយជាមួយការថតរូបជុំគ្នាលើកចុងក្រោយក្រោយនៃបញ្ចប់ថ្នាក់បរិញ្ញាត្រប័ត្ររបស់ពួកគេហើយខណៈនោះក៏សង្កេតឃើញបុរសរាងសង្ហាម្នាក់មានសម្បុរសរក្បុសកំពុងឈរទល់មុននឹងនារីរូបស្អាតម្នាក់ដោយញញឹមញញែមក្នុងឈុតសម្លៀកបំពាក់ជានិស្សិតបញ្ចប់ការសិក្សារបស់គេ។

"អបអរសាទរការបញ្ចប់ការសិក្សាបានយ៉ាងជោគជ័យណា៎សិស្សច្បង Yoon !!"។ នាងក្រមុំរូបស្រស់បានហុចបាច់ផ្កានាយសង្ហាដែលជាសិស្សច្បងនាងដោយរីករាយហើយ Yoongi ក៏ទទួលមុននឹងញញឹមស្រស់ដាក់នាង។

"អរគុណច្រើនណាស់ Sumi !! ឆ្នាំក្រោយក៏សង្ឃឹមថា Sumi នឹងទទួលបានជោគជ័យដូចគ្នាណា៎!!"។ នាយកម្លោះក៏និយាយដោយរីករាយមុននឹងញញឹមដាក់នាងហើយនាងក្រមុំក៏ហាក់មានអារម្មណ៍អឺមអៀនមុននឹងសម្លឹងគេហើយក៏ញញឹម។

"ចុះសិស្សច្បងនឹងគិតទៅណាបន្តពីនេះ?"។ នាងក្រមុំក៏សួរហើយនាយកម្លោះក៏លើកចិញចញ្ចើមបន្តិចមុននឹងតប។

"ខ្ញុំគិតថានឹងត្រលប់ទៅកូរ៉េវិញសិន!!! ទៅមើលប្អូនស្រីខ្ញុំ!! ទុកគេឲ្យនៅជាមួយពូមីងយូរហើយ!!! ពួកយើងមិនមានម៉ាក់ប៉ានៅក្បែរមោះទេក៏មានតែ 2 នាក់បងប្អូន!!! ខ្ញុំក៏មិនគួរទុកឲ្យនាងនៅឯការយូរចឹងទេ!! ខ្ញុំគិតថានឹងទៅមើលថែនាងសិនព្រោះយ៉ាងណាក៏គេនៅក្មេងដែរ!!! ខ្ញុំក៏ចប់ការសិក្សានឹងត្រៀមទៅកូរ៉េប្រហែលជា 5 ឆ្នាំ!!"។ នាយសង្ហាក៏តបធ្វើឲ្យ Sumi ហាក់ទម្លាក់ទឹកមុខបន្តិចមុននឹងនាងខំញញឹមឡើងវិញ។

"អ៎!! ចឹងធ្វើដំណើរឲ្យមានសុវត្ថិភាពណា៎!"។ នាងក៏តបហើយបម្រុងបែរខ្នងដើរទៅតែបែរជាត្រូវដៃក្រាស់នោះចាប់ជាប់ទៅវិញ។

"មុននឹងទៅខ្ញុំចង់និយាយរឿងមួយចំនួនឲ្យនាងបានស្តាប់សិនបានទេ?"។ នាយកម្លោះក៏និយាយហើយនាងក្រមុំក៏បែរមកមុននឹងងក់កក្បាល។

"ឆ្នាំក្រោយពេលដែល Sumi រៀនចប់!! បើខ្ញុំចង់សុំ Sumi ទៅកូរ៉េជាមួយគ្នាតើបានទេ? ព្រោះខ្ញុំនឹងឯការណាស់បើគ្មាន Sumi ទៅជាមួយ!!!"។ នាយកម្លោះក៏និយាយបូកជាមួយស្នាមញញឹមផ្អែមល្ហែមធ្វើឲ្យ Sumi ភ្ញាក់ផ្អើលដោយសារនេះគឺជាការសារភាពស្នេហាហើយក៏ជាការបើកទំព័រជីវិតគូររវាងនាយកម្លោះនឹងនាងទៀត។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now