Step 19: I can't replace her forever !

1.2K 71 6
                                    

ដៃស្រឡូនរបស់នាងក្រមុំក៏ឈោងទៅជូតទឹកភ្នែកដែលស្រាក់តាមកន្ទុយភ្នែកដែលបិទជិតនោះឲ្យនាយសង្ហាដោយនាងតូចយើងក៏ងឿងឆ្ងល់នឹងសភាពរបស់នាយកម្លោះពេលនេះដែរ្៏ព្រោះមើលទៅ Yoongi ពេលនេះហាក់រវើររវាយខ្លាំងណាស់។

"ហឹុក..បងសុំទោស! សុំទោសដែលមើលថែអូនមិនបានល្អ ...ហឹុក...បងគ្មានបានការណាស់ត្រូវទេ Sumi !"។ សម្លឹងតិចៗបង្ហើបពីបបូររបស់កម្លោះដែលមានសម្បុរសាច់សស្លេកនេះក៏បានធ្វើឲ្យនាងក្រមុំយើងទ្រឹងបន្តិចពេលលឺឈ្មោះដែលគេហៅនោះ។

"Sumi? គេជាអ្នកណាទៅ?"។ នាងក្រមុំក៏ងឿងឆ្ងល់មុននឹងសម្លឹងមើលទៅសភាពរវើររវាយរបស់កម្លោះចាស់ទើបនាងតូចរហ័សទៅយកទឹកក្តៅឧណ្ហៗជាមួយកន្សែងពូតវាមកជូតមុខឲ្យនាយកម្លោះដែលហូរទឹកភ្នែកមកមិនឈប់នោះ។

"Sumi ! កុំទៅចោលបងអី...ហឹុក....បងសុំអង្វរ ...Sumi ....បងសុំទោស....សុំទោសអូន.....សុំអង្វរអូនមកយកបងទៅជាមួយផងបានទេ....ហឹុក....បងឈឺចាប់ណាស់!!"។ នាយកម្លោះកាន់មមើមមាយជាខ្លាំងទើប Jiyou កាន់តែពិបាកក្នុងចិត្តកាលបើឃើញគេបែបនេះក៏លើកដៃមកអង្អែលមុខសង្ហារបស់គេតែក៏ត្រូវនាយសង្ហាទាញនាងចុះមកឪបជាប់នឹងដើមទ្រូងធ្វើឲ្យនាងក្រមុំភាំងតែម្តង។

"ពូ-ពូ Yoon ?"។ នាងក្រមុំក៏ភ្ញាក់ផ្អើលដែលត្រូវគេទាញមកឪបជាប់នឹងដើមទ្រូងកក់ក្តៅដែលប្រាថ្នាចង់នៅក្បែរនេះដោយនេះសភាព Yoongi នៅមមើមមាយនៅឡើយ។

"បងឈឺចាប់ណាស់....ហឹុក...កុំចាកចេញបានទេ!"។ នាយសង្ហាក៏ពោលសម្តីនេះខណៈដៃក្រាស់ក៏ឪបនាងតូចឲ្យផ្តេកមុខលើដើមទ្រូងគេទាំងកែវភ្នែកនៅបិទដដែល។

"ខ្ញុំមិនចាកចេញទេ! បើពូឈឺចាប់ខ្ញុំនឹងនៅព្យាបាលរបួសរបស់ពូជានិច្ច!"។ សុខៗ Jiyou ក៏តបនឹងនាយដោយមិនដឹងខ្លួយដោយសារតែពេលនេះនាងក្រមុំបានប្រើប្រាស់បេះដូងរបស់នាងឲ្យមកបញ្ជារអារម្មណ៍របស់នាងទើបនាងត្រូវក្លាយជារវើររវាយតាម Yoongi ដែរ។

"អូននឹងនៅក្បែរបងរហូតទេ...ហឹុក....អូនកុំកុហកបងបានទេ!"។ នាយសង្ហាក៏នៅតែយំហើយនិយាយខ្សាវៗទើបនាងក្រមុំនេះក៏រលីងរលោងទឹកភ្នែកតាម។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now