Step 58: Back to be yours !

1.5K 71 10
                                    

មន្ទីរពេទ្យ ....

រាងកាយសង្ហាស្ថិតក្នុងឈុតអ្នកជម្ងឺដែលកំពុងតែបន្តោងសឺរ៉ូមពេលក៏ចាប់ផ្តើមកម្រើកត្របកភ្នែកតិចៗមុននឹងបើកវាតិចៗដោយសារតែគេមិនទាន់អាចសាំុនឹងទទួលពន្លឺបានភ្លាមៗក្រោយពីមានអារម្មណ៍ថាខ្លួនឯងពេលនេះដូចជាឈឺចាប់ត្រង់ផ្នែកក្បាលហើយស្ពឹកខ្លួនជាខ្លាំង។

"បង Yoon ....ហឹុក....បង Yoon ដឹងខ្លួនហើយមែនទេ?"។ គ្រាន់តែកែវភ្នែកគេបើកពេលកាលណាក៏មានសម្លេងស្រួយស្រេះមួយបន្លឺធ្វើឲ្យគេត្រូវងាកមកសម្លឹងក៏ឃើញថាជាប្អូនស្រីសំណព្វចិត្តរបស់គេដែលនៅក្បែរគេ។

"Yurin ? ម៉េចក៏ឯងនៅទីនេះ? អូយ...នេះក្បាលបងរុំអីទៅ?"។ នាយសង្ហាបម្រុងក្រោកតែក៏ត្រូវបញ្ឈប់មុនពេលដែលគេមានអារម្មណ៍ឈឺចាប់ត្រង់ក្បាលហើយលើកដៃមកស្ទាបក៏ប៉ះចំក្រណាត់ដែលរុំជុំវិញក្បាលនោះ។

"កុំប្រញាប់ក្រោកមកអីបង!!! នេះបងទើបតែវះកាត់រួចរាល់ទេ!!! របួសបងមិនទាន់ជាស្រួលបួលទេណា៎បង Yoon !!!!"។ នាងក្រមុំក៏និយាយលួងលោមបងប្រុសហើយនាយកម្លោះក៏ចងចិញ្ចើមមុននឹងសម្លឹងនាងដោយងឿងឆ្ងល់ជាបន្ត។

"នេះបងសម្រាកនៅពេទ្យយូរប៉ុណ្ណាហើយទើបបានជាឯងនៅទីនេះ?"។ នាយកម្លោះក៏សួរនារីជាប្អូនទើបនាងសម្លឹងគេវិញដោយកែវភ្នែកស្រទន់។

"ជិត 2 សប្តាហ៍ហើយដែលបងសន្លប់នោះ!!!! ខ្ញុំនេះបារម្ភពីបងស្ទើរស្លាប់!!! ខ្ញុំបានយល់ព្រមនឹងគ្រូពេទ្យដែលតឿនថាបងឯងនៀកត្រូវតែធ្វើការវះកាត់ដុំសាច់នោះចេញជាបន្ទាន់ហើយកុំបន្តប្រើប្រាស់ថ្នាំងងុយគេងទៀតអី!!! ហេតុអីក៏រឿងធំយ៉ាងនេះបងមិនប្រាប់ខ្ញុំឲ្យដឹងសោះចឹង? បងគិតថាខ្លួនឯងគ្មានសាច់ញាតិរឺយ៉ាងម៉េចបងប្រុស? បើបងយ៉ាងម៉េចទៅតើឲ្យខ្ញុំរស់បានយ៉ាងម៉េច? បងប្អូនយើងមានតែពីរនាក់ទេ! បងជាបង្អែកតែមួយគត់ក្នុងជីវិតខ្ញុំណា៎បងប្រុស!!"។ Yurin ក៏និយាយដោយខ្សឹបខ្សួលហើយ Yoongi ក៏លើកដៃមកអង្អែលសក់ប្អូនដោយថ្នមៗមុននឹងញញឹមតែក្រោយមកក៏ស្រាប់តែប្តូរមកជាភ្ញាក់ផ្អើលវិញមុននឹងរហ័សសម្លឹងមើលប្អូនគេហើយចាប់ដៃនាងយ៉ាងណែន។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now