Step 28: I can't taking back my love!

1.1K 58 8
                                    

"ពូនិយាយបែបនេះចង់ថាខ្ញុំជួបគ្រោះថ្នាក់មកពីមិត្តភក្តិខ្ញុំលួចធ្វើបាបខ្ញុំចឹងមែនទេ?"។ នាងក្រមុំក៏បោះសំនួរមកបន្ថែមហើយនាយសង្ហាក៏ញាក់ស្មា។

"ឯងខ្លួនឯងគិតយ៉ាងម៉េចក៏ថាចឹងទៅ!!"។ នាយសង្ហាក៏និយាយបែបរំភើយហើយនាងក្រមុំក៏ជ្រួញចិញ្ចើម។

"តែខ្ញុំអះអាងណា៎ពូ Yoon ! សម្លាញ់ខ្ញុំសុទ្ធតែជាមនុស្សល្អទេ!! មិនអាចថាជាពួកគេឡើយដែលមកធ្វើទុក្ខបុកម្នេញខ្ញុំនោះ!!"។ Jiyou ក៏ប្រកែកហើយនាយកម្លោះ Yoongi ក៏ញញឹមចុងមាត់។

"លើលោកនេះបើមានតែនេះពាក្យអះអាងឯងតែម៉ាម៉ាត់ហើយអ្វីនឹងល្អប្រសើរនោះ!!! គេច្បាស់ជាចាប់ឯងទៅធ្វើជាគ្រូសិល្បិ៍សក្ការៈហើយព្រោះពាក្យអះអាងរបស់ឯងវាមានប្រសិទ្ធភាពពេកដែលថាល្អក៏ល្អថាអាក្រក់ក៏អាក្រក់នោះ!!"។ នាយសង្ហាក៏ដើរចេញទៅបាត់ទុកឲ្យនាងក្រមុំនៅអង្គុយសញ្ជឹងគិតពីសម្តីគេដោយងឿងឆ្ងល់។

"ឆោតហើយក៏ល្ងង់ទាំងព្រម!!!"។ នាយសង្ហាក៏និយាយតិចៗមុននឹងចេញព៏មុខបន្ទប់នេះដោយក្នុងចិត្តគេហាក់បារម្ភនឹងនាងក្រមុំខ្លះដែរ។

យប់យន់ចូលមកដល់ហើយពេលនេះនៅខាងក្រៅវីឡារបស់នាយសង្ហាក៏មានរៀបចំសូហ័្វរឡានជាស្រេចទើបឃើញកាយស្តើងចុះមកហើយក៏សម្លឹងមើលដោយភាំងៗតិចមុននឹងញីភ្នែកបន្តិចក្រោយពីសម្រាកបានច្រើនម៉ោងគួរសម។

"ឈរមើលអី? ចូលឡានទៅ!!"។ នាយសង្ហាដែលឈរជ្រែងហោប៉ៅក៏ស្រែកហៅនាងហើយនាងក្រមុំក៏ដើរតម្រង់មកមុននឹងឈរទល់មុខគេធ្វើឲ្យនាយសង្ហាចងចិញ្ចើម។

"ពូ Yoon មិនជូនខ្ញុំទៅវិញទេហ៎?"។ នាងក្រមុំក៏សួរហើយនាយកម្លោះក៏សម្លឹងមើលនាងដោយទឹកមុខស្មើ។

"ឡានក៏មាន!!! សូហ័រក៏រង់ចាំស្រាប់!! ដាក់ខ្ញុំទៅបានការអីទេ?"។ នាយកម្លោះ Yoongi ក៏តបបែបនេះមុននឹងគិតថាបែរខ្លួនចូលផ្ទះវិញតែនាងក្រមុំក៏ទាញជាយអាវគេជាប់បានមុន។

"តែខ្ញុំមិនហ៊ានជិះពីរនាក់ពូសូហ័្វរទេ!!"។ នាងក្រមុំក៏ធ្វើមុខខ្លាចបំណងចង់ឲ្យ Yoongi ទៅជាមួយនាងតែគេក៏ញញឹមចុងមាត់។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now