Step 51: Jealousy feeling?

1.2K 62 8
                                    

<តុក តុក>"ពូ Yoon ...ហឹុក ....
បើកទ្វារឲ្យខ្ញុំបន្តិចមកណា៎!! ហឹុក ....កុំធ្វើចឹងបានទេ? ហឹុក ....អ្ហឹក...នេះឲ្យ Ji សុំទោសផងណា៎ពូ Yoon !!! សុំពូ Yoon ជួយបើកទ្វារបន្តិចមកណា៎!!"។ ពេលនាងតូចក៏រត់មកគោះទ្វារបន្ទប់របស់នាយកម្លោះនេះក្រោយពីស្តាប់រឿងហេតុហើយតែមិនមានការឆ្លើយតបពីអ្នកខាងក្នុងនោះទេមិនថានាងគោះទ្វារយ៉ាងណាក៏ដោយ។

នាយសង្ហាដែលអង្គុយផ្អែកខ្លួននឹងទ្វារនេះបានស្តាប់លឺគ្រប់យ៉ាងតែគេតាំងចិត្តរួចហើយថាមិនចង់ជួបនាងទេហើយក៏ក្រោកឈរទៅលុបមុខមាត់ចេញហើយក៏ឡើងទៅលើគ្រែគេងរួចយកខ្នើយខ្ទប់ត្រចៀកទាំងគេក៏មានអារម្មណ៍ឈឺចាប់នោះឡើយ។

"ហឹុក....ពូ Yoon !!! ហឹុក ....ឲ្យខ្ញុំសុំទោស!!!! នេះបើកទ្វារឲ្យខ្ញុំបានចូលទៅនិយាយជាមួយពូបន្តិចមកណា៎!!! ពូ Yoon !! ហឹុក....អ្ហឹក....ហឹុក!!"។ នាងតូចពេលនេះគោះទ្វារស្ទើរតែបាក់ដៃអស់ទៅហើយនៅស្រែកយំយ៉ាងសស្រាក់ហៅគេតែនាយនោះមិនខ្វល់ឡើយទើបនាងក្រមុំប្រញាប់គិតរកវិធីបន្ទាប់ទៀតព្រោះបើបណ្តោយឲ្យរឿងយល់ច្រឡំបែបនេះរហូតក៏មិនបានដែរហើយនាងក៏ត្រូវការឲ្យនាយកម្លោះនេះដឹងថានាងទុកនាយសំខាន់ណាស់ក្នុងបេះដូងនាងចឹងហើយម៉េចនឹងអាចថានាងត្រូវនៅឈរខាង Raphael ទៅ។

"មេការ!!! មេការមានកូនសោរបន្ទប់របស់ពូ Yoon ទេ?"។ នាងក្រមុំក៏រត់មករកមេការនៅខាងក្រោមផ្ទះសួររកកូនសោរទើបមេការចងចិញ្ចើមដាក់នាងវិញ។

"ចា៎! គឺមាន!! នេះណា៎អ្នកនាង!!"។ មេការក៏ហុចកូនសោរឲ្យទៅនាងទើប Jiyou ទទួលវាយ៉ាងរហ័សហើយរត់ទៅបាត់ដោយមិនបកស្រាយចម្ងល់ឲ្យមេការបានដឹងអីសោះឡើយ។

និយាយពី Yoongi កាលបើឃើញថាស្ងប់ស្ងាត់សម្លេងគោះទ្វាហើយនាយក៏ទាញខ្នើយចេញមុននឹងសម្លឹងទៅទ្វារដោយសោកសៅហើយក៏ទម្លាក់ជើងចុះមកលើឥដ្ឋការ៉ូដោយស្រងូតស្រងាត់។

"ខ្ញុំសុំទោស Ji !!! តែខ្ញុំគ្មានជម្រើសទេ!!! សង្ឃឹមថាឯងនឹងបោះបង់ស្នេហាមួយនេះចោលទៅចុះ!! ឯងនៅជាមួយខ្ញុំនឹងមិនអាចស្គាល់ពាក្យថាសុខឡើយ!!!"។ នាយសង្ហាក៏និយាយដោយសម្លេងស្រាលជាមួយខ្លួនឯងមុននឹងក្រោកឈរបម្រុងថានឹងទាញយកកំប៉ុងថ្នាំងងុយគេងមកផឹកតែក៏ត្រូវបញ្ឈប់វិញពេលដែលមានអារម្មរណ៍ដឹងដល់ទ្វារបន្ទប់របើកឡើងហើយក៏មានរាងតូចមួយស្ទុះចូលមកឪបនាយពីក្រោយខ្នងទាំងគេងាកមកមើលមុខនាងមិនទាន់បានត្រឹមហេងហាងគាំងស្ងៀមមួយកន្លែង។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now