Step 14 : I love you uncle Yoon !💜

1.3K 75 10
                                    

"ឆឺស! នេះឯងប្រហែលរៀនពេទ្យឡើងបែកថ្នាំហើយបានជាមកឲ្យខ្ញុំមករ៉េបបំពេរឲ្យឯងស្តាប់នោះ? ខ្ញុំតាំងពីកើតមកមិនដែលលឺថានរណាឲ្យគេបំពេរឲ្យគេងដោយរ៉េបនោះទេ! កុំផ្តេសផ្តាសពេក!!"។ នាយកម្លោះក៏បម្រុងដើរចេញទៅតែនាងមិនលែងដៃគេនៅតែចាប់ជាប់មុននឹងក្រវីក្បាល។

"តែឥឡូវមានហើយតើ! គឺខ្ញុំនឹងអី! ឲ្យតែលឺសម្លេងពូប្រាកដជាដេកលក់មិនខាន! មិនថារ៉េបរឺក៏ច្រៀងអីឲ្យតែជាសម្លេងរបស់ពូខ្ញុំស្តាប់ទាំងអស់!!"។ នាងក្រមុំក៏ប្រកែកទទូចឲ្យគេច្រៀងធ្វើឲ្យ Yoongi កាន់តែឈឺខួរហើយមេការនោះក៏លួចសើចរហូត។

"ឯងនេះចំជារឿងច្រើនមែន!!! ដឹងចឹងចាប់ឯងបោះទម្លាក់ពីលើផ្ទះយូរណាស់ហើយ!!! នាំទុក្ខមែន!!"។ នាយកម្លោះក៏ងាកមកថាឲ្យនាងហើយ Jiyou ក៏នៅតែមិនព្រមលែងដៃគេហើយក៏សម្លឹងមុខគេដោយក្រសែភ្នែកម៉ក់ៗ។

"ណា៎ពូណា៎! រ៉េបមួយបទមក!!! ណា៎!"។ Jiyou អង្វរហើយនាយកម្លោះក៏ដកដង្ហើមធំមុននឹងថយខ្លួនមកអង្គុយលើគ្រែក្បែរនាង។

"ហើយនេះប្រាកដចិត្តហើយថានឹងស្តាប់ហើយនឹងដេកណា៎? ហាមររករឿង ហាមតាប៉ែ!!! មិនចឹងទេខ្ញុំនឹងចាប់ឯងបោះទៅក្រៅមិនខាន!!"។ នាយកម្លោះក៏ដាក់សំណើរនេះជាមួយនាងហើយនាងតូចក៏ងក់ក្បាលយ៉ាងលឿនមុននឹងគេលើកដៃធ្វើជាសញ្ញាឲ្យមេការចេញទៅក្រៅនៅសល់តែកម្លោះចាស់នឹងនាងតូចអាយុប្រហែលកូននេះនៅជាមួយគ្នា។

"ចង់ឲ្យរ៉េបបទស្អី?"។ នាយកម្លោះក៏ដោយគំរោះគំរើយហើយនាងតូចក៏យកដៃមកដាក់លើមាត់ហើយគិតបន្តិចមុនងាកមកញញឹមដាក់គេដោយស្រស់។

"មានចម្រៀងណារ៉េបពីមនុស្សចាស់ដែលបានធ្លាក់ក្នុងអន្លង់ស្នេហ៍ស្រីក្មេងទេពូ? របៀបដូចជាជាពូ Yoon លង់ស្នេហ៍ខ្ញុំអីចឹងណា៎!"។ សុខៗនាងក្រមុំក៏និយាយបែបនេះធ្វើឲ្យ Yoongi បើកភ្នែកធំមើលនាងដោយហួសចិត្ត។

"ស្អី? ខ្ញុំនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ឯង? ងាប់ហើយ!!! ងងុយដេកពេកដល់ថ្នាក់លីលើអស់ហើយរឺនាងតូច?"។ Yoongi ក៏ពោលដោយហួសចិត្តហើយ Jiyou ក៏លើកចិញ្ចើមដាក់គេដោយរឹកពារឡូយតែម្តង។

"ចុះខ្ញុំមានអីទៅអន់!! ក្មេងហើយក៏ស្អាត! មុខតូច ច្រមុះស្រួច ភ្នែកធំ បបូរមាត់តូច សាច់ស រាងស្តើងហើយក៏មានកម្ពស់បែបនារីទូទៅគួរឲ្យស្រលាញ់ណាស់!!! កុំប្រាប់ថាពូមិនចាប់អារម្មណ៍ខ្ញុំណា៎!!"។ នាងក្រមុំក៏ខិតមុខមកជិតគេហើយនាយកម្លោះក៏យកម្រាមមកផ្ទាត់ថ្ងាសនាងតូចដែលកណពុងតែលង់នឹងខ្កួនឯងនេះតែម្តង។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now