Step 13 : Done with this kid!!! 😪😌

1.3K 87 16
                                    

បន្ទាប់ពីលាបថ្នាំឲ្យនាងរួចហើយនាយកម្លោះគិតថានឹងរៀបចំចាកចេញតែក៏ត្រូវនាងតូចទាញដៃនាយសង្ហានេះជាប់ទើបគេងាកក្រោយសម្លឹងនាងដោយមុខងាប់តែម្តង។

"ហើយវាថីឯងទៀតហើយ?"។ កម្លោះចាស់ម្នាក់នេះស្ទើរឆ្កួតនឹងនាងទៅហើយមករករឿងងរង៉ក់កូរគេមិនឈប់ហើយពេលនេះនាងក៏ធ្វើភ្នែកម៉ក់ៗដាក់គេទៀត។

"ងងុយគេង! ចង់គេង!!"។ នាងក្រមុំក៏និយាយដាក់គេបែបនេះហើយ Yoongi ក៏ជ្រែងដៃចូលហោប៉ៅ។

"ចាំខ្ញុំហៅសូហ្វរឡានជូនឯងទៅផ្ទះ! ហើយផ្ទះនៅណា? ខ្ញុំឲ្យគេជូនឯងទៅវិញ!!"។ នាយកម្លោះនិយាយដោយសម្លេងស្មើហើយស្រាប់តែ នាងក្រមុំបើកភ្នែកធំៗសម្លឹងគេមុននឹងក្រវីក្បាល។

"អត់ទេ!!! ខ្ញុំអត់ទៅផ្ទះវិញទេ!!"។ នាងក្រមុំក៏តោងដៃគេជាប់ហើយក្រវីក្បាលតតាត់ធ្វើឲ្យ Yoongi ចងចិញ្ចើមដាក់នាង។

"ម៉េចក៏ចឹង? ក្រែងឯងថាងងុយគេងនោះ! ហើយមិនទៅផ្ទះដេក? ប្រុងចង់ដេកត្រង់ណា៎?"។ នាយកម្លោះក៏សួរហើយនាងក្រមុំក៏លើកចិញ្ចើមមកវិញ។

"ចុះវីឡាពូប៉ុណ្ណាណីឲ្យខ្ញុំគេងផងមិនបានទេរឺ?"។ លឺសម្តីនាងតូចហើយ Yoongi ស្ទើរសន្លប់ឈរទៅហើយទាំងមុននេះទារឲ្យគេមកលាបថ្នាំរបួសហើយពេលនេះថែមទាំងទារចង់មកដេកនៅក្នុងវីឡាគេទៀតដែលធ្វើឲ្យកម្លោះចាស់ដូចគេឈឺក្បាលគិតថានឹងអាចរស់បានដល់ស្អែករឺក៏អត់ទេបើនាងលេងគេម្លឹងៗ។

"អត់ផ្ទះរឺយ៉ាងម៉េចបានជាដើរដេកផ្ទះគេតែផ្តេសតែផ្តាសចឹង?"។ នាយកម្លោះក៏និយាយដោយសម្លេងស្មើទឹកមុខក៏ស្មើតែនាងក្រមុំក៏សម្លឹងគេវិញបែបបើកភ្នឺកម៉ក់ៗគួរឲ្យអាណិត។

"មានតើ! តែខ្ញុំចង់គេងនៅផ្ទះពូ! នេះពូចិត្តអាក្រក់ម្ល៉េះ? សុំគេងផងមិនបាន!"។ នាងក្រមុំក៏ជូរមាត់ដាក់គេធ្វើឲ្យ Yoongi កាន់តែហួសចិត្តកាលបើបានលឺសម្តីនាងនិយាយ។

"ចិត្តអាក្រក់? ខ្ញុំនឹងចិត្តអាក្រក់ដាក់ឯង? នេះឯងរបួសជើងខ្ញុំក៏ជួយបីមកលាបថ្នាំនៅវីឡា! ជួយទាំងដេញពួកដែលចង់ចាប់រំលោភឯងទៀត! នៅធ្វើតាមឯងគ្រប់សំណូមពរឆ្កួតៗរបស់ឯង! ហើយមិនទាន់ដឹងខ្លួនទេរឺថាមុននេះយើងនៀកហ៊ានប្រើចាស់ឲ្យលាបថ្នាំឲ្យ! នៅមានមុខមកនិយាយថាឲ្យគេទៀត! ជាក្មេងបែបជាមិនចេះសន្សំបុណ្យតែមកសន្សំបាប! គួរតែគិតឡើងវិញទៅ!"។ នាយកម្លោះក៏ថាឲ្យនាងក្រមុំយ៉ាងវែងហើយ Jiyou ក៏ពេបមាត់។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now