Step 53 :Goodbye my girl !

1.4K 63 2
                                    

<រឺុង រឺុង>"អាឡួ!!"។ សម្លេងគ្រលរទាបមួយបានបន្លឺឡើងស្រាលៗបន្តិចជាមួយនឹងការងាកមុខមកម្ខាងទាំងភ្នែកនៅបិទព្រោះគេកំពុងតែលង់លក់នឹងដំណេកនៅឡើយតែត្រូវទូរស័ព្ទដៃរោទិ៍មកដាស់ទើបត្រូវបង្ខំចិត្តនិយាយទាំងងប់ងុយ។

( អាឡូចៅហ្វាយ!!! ខ្ញុំមានរឿងធំចង់រាយការណ៍ជូនចៅហ្វាយ!!! គឺពេលនេះខាងក្រុមហ៊ុនរបស់ អា Raphael វាទើបប្រកាសបញ្ចេញរសជាតិស្រាក្រហមដែលមានទម្រង់នឹងការច្នៃប្រឌិតដូចគ្នាបេះបិទនឹងស្រាក្រហមដែលត្រៀមនឹងចេញថ្មីរបស់យើងនៅសប្តាហ៍ក្រោយតែម្តង!!! នេះខ្ញុំគិតថាគម្រោងរបស់យើងប្រហែលជាមានអ្នកលួចហើយចៅហ្វាយ!!! តើគិតយ៉ាងម៉េចទៅ? )។ អ្នកចាត់ការទូទៅផ្នែកគម្រោងរបស់ Yoongi ក័រហ័សទូរស័ព្ទមកផ្តល់ដំណឹងពេលទទួលបានដំណឹងមិនល្អនេះហើយនាយកម្លោះក៏បើកភ្នែកឡើងទាំងអស់តែមិនមែនរបៀបភ្ញាក់ផ្អើលនោះទេ។

"វាប្រកាសពីអង្កាល់ណាទៅ?"។ Yoongi ក៏សួរដោយសម្លេងស្មើហើយមិនភ្លេចងាកសម្លឹងមើលរាងស្តើងដែលគេងគងលើដៃគេយ៉ាងលង់លក់នោះទេ។

( ពីយប់មិញនេះតែម្តងចៅហ្វាយ!!! ហើយពេលនេះក៏ល្បីថាស្រាក្រហមលាយជាមួយទឹកម្ចាស់ស្រស់នោះបានទទួលការចាប់អារម្មណ៍បញ្ជារទិញពីអ្នកផលិតស្រាជាច្រើនហើយក្នុងនោះក៏មានម៉ូយប្រចាំស្រាក្រហមរបស់យើងមួយចំនួយកើតក្តីរង្គោះរង្គើចិត្តចង់ទៅសាកល្បងទិញស្រារបស់វាដែរ!!! លើកនេះតើយើងអាចប្រឈមនឹងការធ្លាក់ចុះនៃតម្លៃទីផ្សារទាបជាងវាទេចៅហ្វាយ? )។ Yoongi សា្តប់ហើយក៏មិនមានប្រតិកម្មអីហើយក៏ងាកមកសម្លឹងនាងតូចនេះមុនតបទៅកាន់ខ្សែមកខាងនោះវិញដោយរឹកពាររឹកពារធម្មតាហាក់ដូចជានាយបានដឹងរឿងគ្រប់យ៉ាងចឹង។

"បណ្តោយតាមនឹងសិនទៅ!!! ទីផ្សារវានឹងខ្ពង់ត្រដែតក្នុងរយៈមិនប៉ុន្មាននោះទេក៏អាចនឹងធ្លាក់ចុះមកវិញ 1 គុណនឹង 100 ដងនៃការឡើងតម្លៃរបស់វាទៀតផង!! ជឿជាក់លើគុណភាពរបស់ស្រាពួកយើងទៅថាយើងគ្មានថ្ងៃអន់ជាវាទេ!! កុំបារម្ភអី!! ហើយគម្រោងស្រាក្រហមដែលខ្ញុំរៀបចំថានឹងបញ្ចេញនោះប្រាប់ឲ្យគេលុបចោលវិញទៅ!! ខ្ញុំមិនត្រូវការស្រាក្រហមដែលមានរសជាតិចដូចខាងក្រុមហ៊ុនរបស់វានោះទេ!"។ ទូរស័ព្ទក៏ត្រូវបានកាត់ផ្តាច់ហើយក៏ទុកទៅលើតុវិញមុននឹងនាយសង្ហាបែរខ្លួនមកសម្លឹងមុខតូចច្រមិចដ៏គួរស្រលាញ់នេះដោយទឹកមុខស្រពោនបន្តិចមុននឹងអោនមកថើបថ្ងាសនាងតិចៗ។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now