Step 15 : The deepest scar!"

1.3K 72 6
                                    

"កាលនោះពូជួយខ្ញុំចេញលុយថ្លៃការ៉េមនោះណា៎? ហេតុអីក៏ពូអាចភ្លេចក្មេងស្រីគួរឲ្យស្រលាញ់ដូចជាខ្ញុំទៅកើតនៀក?"។ នាងក្រមុំក៏ជូរមាត់ដាក់នាយកម្លោះតែគេក៏ក្រវីក្បាល។

"គួរឲ្យធុញត្រូវជាង! យប់ហើយដេកទៅ!"។ នាយកម្លោះក៏និយាយដាក់នាងបែបនេះហើយ Jiyou ក៏ក្រវីក្បាលតតាត់ដាក់គេ។

"ទេ! ខ្ញុំគេងមិនលក់!!"។ នាងតូចក៏តបហើយធ្វើភ្នែកម៉ក់ៗដាក់គេ។

"នេះឯងគេងមិនលក់តែខ្ញុំគេងលក់! រាត្រីសួស្តី!!"។ នាយកម្លោះក៏តបបែបនេះដោយនិយាយបែបធម្មតាហើយក៏ដើរទៅដោយមិនខ្វល់ពីនាងក្រមុំដែលចំហរមាត់នោះសោះ។

"អេ! ពូ Yoon !!! ពូ Yoon !!!!! ទៅណា? មិនទាន់រ៉េបឲ្យខ្ញុំស្តាប់ផង!!! Min Yoongi ពូឯងនេះចិត្តចង្អៀតចង្អល់ណាស់!!! ហើុយ! នេះចេះទុកគេឲ្យនៅតែឯងកើតដែររឺ?"។ នាងតូចនេះក៏ធ្វើមុខស្អុយប៉ែពេលដែលនាយកម្លោះវ័យចំណាស់ដើរចេញដោយមិនងាកក្រោយហើយនាងតូចក៏ទម្លាក់ខ្លួនគេងវិញដោយទឹកមុខស្រងូតស្រងាត់។

"នេះគាត់បែរជាភ្លេចការជួបគ្នាលើកដំបូងរវាងពួកយើងបានងាយៗចឹងរឺ?"។ នាងក្រមុំក៏លើកដៃមកគងថ្ងាសហើយក្នុងចិត្តគិតដល់រឿងរ៉ាវអស់នោះ។

កន្លងមកជាច្រើនឆ្នាំមិនថាមុខមាត់រឺក៏សម្តីរបស់គេឡើយក៏នាងក្រមុំយើងចងចាំបានច្បាស់ពិសេសបំផុតពេលដែលគេញញឹមបន្តិចដាក់នាងរូបរាងសង្ហារបស់នាយនោះគឺមិនដែលផ្លាស់ប្តូរនោះទេខុសត្រង់ថាមានតែទឹកមុខរបស់គេតែប៉ុណ្ណោះដែលមិនស្រស់ស្រាយដូចកាលពី 14 ឆ្នាំមុនដែលគេធ្លាប់មានហើយវាក៏ជំនួសឲ្យនូវទឹកមុខដូចជាមានភាពសោកសៅបន្តិចនឹងសោះកក្រោះជាងមុខច្រើនលើទឹកមុខស្រស់សង្ហារបស់គេនោះវិញ។

"តើលោកពូអាចមានរឿងអីមិនល្អកើតឡើងចំពោះគាត់រឺបានជាគាត់ផ្លាស់ប្តូរចឹង?"។ Jiyou និយាយជាមួយខ្លួនឯងមុននឹងចាប់ផ្តើមធ្មិចភ្នែកបន្តិចរហូតដល់ពេលនេះភាពងងុយក៏ចូលមកដល់ធ្វើឲ្យនាងទន់កាយហើយគេងលក់យ៉ាងរហ័ស។

ងាកមកបន្ទប់មួយផ្សេងនៅខាងនេះវិញគឺមានកាយក្រាស់របស់កម្លោះសង្ហាដែលនៅក្នុងបន្ទប់គេងធំទូលាយនេះតែឯងដោយមិនបានទម្រេតខ្លួនសម្រាកកាយទេតែនាយក៏បើកបង្អួចហើយបែបជាមកអង្គុយសម្លឹងទៅក្រៅហើយក្នុងដៃមានកាន់បារីមួយដើមមុននឹងលើកវាមកជក់ហើយបង្ហុយផ្សែងចេញក្រៅ។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now