Step 36 :Start to share your pain with me!

1.1K 54 3
                                    

"នែ! ឯងល្មមចុះបានហើយនៅ?"។ Yoongi ដែលពេលនេះគេស្ទើរតែដាច់ខ្យល់ដោយសារនាងតូចនេះបែរជាតោងគេស្អិតដូចជាស្ករតាំងម៉ែលើចង្កាក់មិនព្រមលែងសោះថ្នាក់នាំមកបន្ទប់គេងរបស់គេហើយក៏មិនខ្ចីចុះដដែល។

"តើនេះជាបន្ទប់ពូ Yoon មែនទេ?"។ នាងតូចក៏សួរគេហើយនាយកម្លោះក៏សម្លឹងមើលនាងបន្តិចមុននឹងងក់ក្បាល។

បន្ទាប់មកនាងក្រមុំក៏ព្រមចុះលើខ្លួនគេមុននឹងងាកសម្លឹងមើលជុំវិញខ្លួនឃើញថាបន្ទប់របស់នាយសង្ហាគឺទូលាយមែនទែនហើយក៏មានសព្វគ្រប់តាំងពីសាឡុងនឹងពិសេសជាងគេគឺព្យាណូពណ៍ខ្មៅរលោងដែលត្រូវបានដាក់តាំងយ៉ាងស្អាតនៅក្នុងបន្ទប់ទើបនាងក្រមុំរហ័សទៅរកវាមុននឹងអង្គុយហើយសម្លឹងវាហាក់ដូចជារំភើបចិត្តណាស់ចឹង។

"នេះពូ Yoon ចេះលេងព្យាណូដែលមែនទេ?"។ Jiyou ក៏ងាកមកសួរហើយ Yoongi ក៏លើកចិញ្ចើម។

"ប្រហែលអត់ទេដឹង!!"។ នាយសង្ហាក៏និយាយបែបនេះធ្វើឲ្យនាងក្រមុំងាកមកសម្លឹងគេដោយចងចិញ្ចើមជាប់។

"ចឹងពូឯងទិញមកធ្វើអីបើមិនចេះលេងផង!"។ នាងតូចក៏សួរហើយនាយកម្លោះក៏ញាក់ស្មា។

"ដាក់តាំងទេដឹង!"។ នាយក៏តបបែបហីៗធ្វើឲ្យនាងក្រមុំកាន់តែហួសចិត្ត។

"ពូ Yoon ដូចជាចូលចិត្តធ្វើអីប្លែកៗម្ល៉េះ!! មិនចេះលេងហើយក៏ទិញមកទុកចោល?"។ នាងក្រមុំក៏និយាយដោយក្រវីក្បាលទើប Yoongi ញញឹមចុងមាត់។

"អ្នកខ្លះក៏ចូលចិត្តមានសំណួរចម្លែកៗដូចគ្នាទើបខ្ញុំត្រូវឆ្លើយតាមបែបបទចឹងហើយ!"។ នាយសង្ហាក៏ជ្រែងដៃចូលហោប៉ៅមុននឹងដើរមកអង្គុយក្បែរនាងហើយលើកដៃសក្បុសរបស់គេក៏ដាក់លើព្យាណូមុននឹងចាប់ផ្តើមចុចវា។

បទភ្លេងប្រគំយ៉ាងពិរោះពីព្យាណូនេះធ្វើឲ្យ Jiyou សម្លឹងគេដោយភ្លឹកភ្លាំងភ្លេចដកដង្ហើមបន្តិចដើម្បីទ្រឹងស្តាប់ហើយសម្រាប់តន្រ្តីដែលនាយកម្លោះកំពុងតែប្រគំយ៉ាងពិរោះនេះវាក៏ជាចម្រៀងដែលនាងស្គាល់ច្បាស់ទៀតផង។

"មិញម៉េចក៏ពូកុហកខ្ញុំថាពូមិនចេះលេងវា?"។ នាងតូចក៏ងាកមកសួរហើយនាយសង្ហាក៏ញាក់ស្មាដាក់នាង។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now