Step 42: It's my fault !

1.3K 61 2
                                    

"ពូ-ពូ Yoon ! ឲ្យ...ឲ្យ Ji សុំទោស!! Ji គ្មានបំណងទេ!! Ji សុំ-អាយ៎!!"។ នាងក្រមុំដែលដឹងថាខ្លួនជ្រុលហួសដែលទៅទះកំផ្លៀងនាយកម្លោះនោះក៏ឈោងដៃស្រឡូនរបស់ខ្លួនមករកផ្ទៃមុខដែលកំពុងតែកើតស្នាមក្រហមរបស់នាយកម្លោះដែលកើតឡើងដោយសារតែនាងតូចទះមិញនេះបម្រុងថាស្ទាបអង្អែលតែក៏ត្រូវ Yoongi វាសដៃនាងចេញមិនឲ្យប៉ះដោយកែវភ្នែកត្រជាក់ស្រិបមួយទំហឹងតែម្តង។

"លើកក្រោយកុំមកក្បែរខ្ញុំទៀតឲ្យសោះ!!! ខ្ញុំមិនមែនពពួកសាច់កម្មដែលត្រូវមកអង្គុយឲ្យឯងទះកំផ្លៀងលេងទទេៗដោយសារតែរឿងបែបនេះទេ!"។ និយាយហើយរាងក្រាស់របស់កម្លោះចាស់ក៏ចាកចេញទៅក្រៅដោយបិទទ្វារបន្ទប់ស្ទើរតែរង្គើអស់ទៅហើយ។

"ហឹុក....អ្ហឹក.....ខ្ញុំសុំទោសពូ Yoon ! ហឹុក....សុំទោស....ហឹុក.....ហឹុក...ខ្ញុំមិនគួរណាទះពូនោះទេ! ហឹុក....នេះគាត់ខឹងនឹងឯងទៀតហើយនាងឆ្កួត!!! ហឹុក....ឃើញទេថាគាត់ខឹងហើយ!! ហឹុក....អ្ហឹក....Ji សុំទោស!!! ហេតុអីក៏ខ្ញុំត្រូវឆេវឆានៅពេលនោះ!! ហឹុក...ហេតុអីទៅ?"។ នាងក្រមុំក៏អង្គុយផ្អែកខ្លួននឹងជើងគ្រែហើយឪបក្បាលជង្គង់ដោយទឹកភ្នេករហាមយ៉ាងសង្វែកក្រោយពេលដែលនាងបានជ្រុសដៃដោយសារតែខឹងនឹងសម្តី Yoongi ដែលថាឲ្យ នាង។

"អាដៃចង្រៃ! ...ហឹុក....សមតែកាច់បំបាក់ចោលទេ!.... ហឹុក....ចង្រៃណាស់! ...អ្ហឹក ....ហឹុក....ហឹុក!"។ ពេលនេះដៃស្រឡូនសខ្ចីរបស់នាងម្ខាងនោះក៏ពេញដោយរបួសបែកចេញឈាមពីក្រញូមដៃដោយសារតែនាងដាល់ឥដ្ធការ៉ូនោះខ្លាំងៗមិនខ្លាចថាវាអាចនឹងស្រាំឆ្អឹងម្រាមដៃឡើយតែនាងកំពុងតែឈឺចិត្តច្រើនជាងមុននឹងឪបជង្គង់ហើយយំយែកជាមួយឈាមដែលស្រក់ពីម្រាុំដៃនោះមើលទៅនាងដូចជាគូរឲ្យសង្វែកខ្លាំងណាស់។

ភូមិគ្រឹះ Wang ....

"នាងនិយាយថាម៉េច?"។ កម្លោះម៉ាហ្វៀរម្នាក់ដែលកំពុងតែអង្គុយលើសាឡុងកំពុងតែជក់បារីបង្ហុយផ្សែងទ្រលោមបាននេះបាមតែនឹងកំពុងលើកចិញ្ចើមហើយក៏សួរសំណួរទៅកាន់រាងស្រឡូនរបស់នារីជនជាតិបារាំងម្នាក់។

"ខ្ញុំបានឃើញថានៅផ្ទះរបស់គេពិតជាមានក្មេងស្រីម្នាក់មែន! ជាជនជាតិកូរ៉េដូចគ្នា!!! មើលទៅទំនាក់ទំនងមិនធម្មតាទេ Raph !!! ព្រោះនាងមានសិទ្ធិថ្នាក់បាននៅផ្ទះជាមួយ Yoongi មិនមែនជាស្រីធម្មតាៗឡើយណា៎!!"។ សម្លេងកាចបានបន្លឺជាមួយភាពឫស្យាច្រណែនពីនារីបារាំងនោះបានបញ្ចេញមកក្រៅ។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now