Step 67 : It's not a dream my wife !

1.7K 62 5
                                    

ភូមិគ្រឹះ Jeon ...

"ខ្ញុំអនុញ្ញាតឲ្យនាំកូនស្រីខ្ញុំទៅរៀនបានតែហាមផ្តាច់មិនឲ្យនាំគ្នាក្រោយរៀបការហើយរើទៅនៅបារាំងនោះទេ!!! កូនស្រីខ្ញុំមានតែមួយនោះទេ!!! សង្ឃឹមថាយល់ទៅចុះ!!!"។ បន្ទាប់ពីស្ងៀមស្ងាត់មិនមាត់ករអស់ 2 ថ្ងៃរួចមកកម្លោះ Jeongguk ដែលជាលោកប៉ារូបសង្ហាក៏ជាស្វាមីរបស់ស្រីស្អាត Soojin ក៏ក្រពាត់ដៃសម្លក់សម្លឹង Yoongi ដោយមុនមាំហើយកំពុងតែតបនឹងសំណើរស្នើសុំពីកម្លោះក្រមុំដែលអង្គុយក្បែរគ្នានេះដោយការឃ្នើសចិត្តដែរទើប Soojin កាន់ដៃស្វាមីមកអង្អែលថ្នមៗជាការលួងចិត្ត។

"និយាយឲ្យមានចិត្តតិចទៅមិនបានទេរឺបងសម្លាញ់!!! នេះក៏ជារឿងល្អដែលកូន Ji ពេលនេះក៏អាចទៅបំពេញវិជ្ជាសិក្សាវិជ្ជាដែលនាងស្រលាញ់បានដោយពេញលេញហើយយើងក៏គ្មានការបារម្ភថាកូនយើងនឹងអត់អ្នកមើលថែនោះទេព្រោះពេលនេះក៏មានគេទៅហើយមែនទេ? បងមិនគិតសប្បាយចិត្តខ្លះទេរឺ?"។ Soojin ក៏និយាយលួងស្វាមីដែលចិត្តច្រើននេះបន្តិចមុននឹងនាងតូច Jiyou ក៏ស្ទុះទៅឪបប៉ាគេតែម្តង។

"ប៉ា!!! កូនសន្យាណាថារៀនចប់ពេលណានឹងនាំគ្នាមកវិញហើយ!!! ប៉ាកុំភ័យពេកមើល!!! កូននឹងមិនទៅណាចោលប៉ាហើយម៉ាក់ទេ!!! បង Yoon ក៏ដឹងដែរថាកូនសំខាន់យ៉ាងណាចំពោះអ្នកទាំងពីរ!!"។ នាងតូចក៏និយាយលួងលោមចិត្តនាកម្លឡឲ្យត្រជាក់ព្រោះយ៉ាងក៏នៅតែមានការពិបាកបន្តិចត្រង់ថា Jeongguk មិនពេញចិត្តនឹងស្វាមីរបស់កូនស្រីដែលមានវ័យចំណាស់ពេកហើយថែមទាំងពួកគេទាំងពីរនេះក៏ជាឪពុកក្មេកនឹងកូនប្រសារដែលឌឺដងផ្លែផ្កាឲ្យគ្នាជានិច្ចទៀតផង។

"មិនត្រឹមតែអូន Ji មកវិញទេ!!! នៅ Yoongi តូចៗនឹង Jiyou តូចៗ4 5 នាក់មកជាមួយទៀតផង!!"។ Yoongi ក៏បន្ថែមពីក្រោយធ្វើឲ្យនាងតូចវាសដៃមកវៃភ្លៅគេដោយខ្មាស់អៀនហើយ Soojin ក៏សើចខុសអីតែ Jeongguk ដែលសម្លក់គេ។

"នែ!! កូនខ្ញុំមិនមែនមេជ្រូក!!! កុំឲ្យដឹងឲ្យសោះថានាំកូនខ្ញុំទៅធ្វើបាបទឹកភ្នែកទឹកសំបោរ!! មិនចឹងកុំបន្ទោសថាខ្ញុំចិត្តដាច់!!! ឪពុកចៅខ្ញុំក៏ដោយក៏មិប្រណីដែរ!!!"។ នាយកម្លោះក៏ប្រកាសក្តែងៗបែបឌឺដងគំរាមហើយនេះជាទម្លាប់តាំងនាយកម្លោះនេះបានជួបគ្នានឹង Yoongi ពីដំបូងមកម្ល៉េះធ្វើឲ្យ Soojin សម្លឹងមុខប្តីដោយហួសចិត្តហើយ Jiyou ក៏សើចនឹងក្តីហួងហែងរបស់លោកប៉ានាង។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now