Step 24 : I'm sorry my love !

1.2K 70 8
                                    

"ពូ Yoon ! កុំពិបាកចិត្តអីណា៎!!! បើសិនជាពូបន្ទោសខ្លួនឯងបែបនេះខ្ញុំជឿថាអ្នកមីងម្នាក់នោះគាត់ក៏មិនសប្បាយចិត្តដែរ! គាត់ស្រលាញ់ពូហើយក៏មិនប្រាថ្នាឃើញពូ Yoon នៀកត្រូវមកពិបាកចិត្តហើយបន្ទោសខ្លួនឯងចឹងទេព្រោះពេលដែលឃើញពូបែបនេះប្រាកដណាស់ថាក្នុងបេះដូងគាត់នឹងឈឺចាប់ណាស់!"។ Jiyou ក៏ទៅអង្គុយក្បែរគេហើយចាប់ទាញដៃក្រាស់ដែលនាយសង្ហាខ្ទប់មុខនោះចេញមុននឹងនិយាយដោយសម្លេងស្រាលស្រទន់ដោយការលួងលោមចិត្តគេហើយ Yoongi ក៏ងាកមកសម្លឹងនាងវិញ។

"ម៉េចក៏ឯងដឹង? ឯងដឹងបានយ៉ាងម៉េចថា Sumi នាងអាចយល់ពីការឈឺចាប់របស់ខ្ញុំទាំងដែលនាងលែងនៅលើលោកនេះទៅហើយ?"។ នាយកម្លោះក៏សួរហើយ Jiyou ក៏សម្លឹងមុខគេ។

"ព្រោះបើតាមខ្ញុំដឹងគឺលោកពូប្រាប់ខ្ញុំថាអ្នកមីង Sumi ស្រលាញ់ពូ!!! ច្បាស់ណាស់គ្មាននរណាម្នាក់ដែលជាគូស្នេហ៍នឹងគ្នាគេចង់មកឃើញមនុស្សស្រលាញ់របស់ខ្លួនត្រូវមកឈឺចាប់នោះទេ!"។ នាងក្រមុំក៏បកស្រាយហើយ Yoongi ក៏សម្លឹងមុខនាងដោយមុខស្រទន់។

"ម៉េចក៏ឯងយល់?"។ គេក៏សួរនាងដោយសំនួរប្លែកៗមិនឈប់ហើយនាងក្រមុំក៏ខិតមុខមកជិតគេមុននឹងញញឹមបែបខ្សោះដាក់គេ។

"ព្រោះខ្ញុំក៏ស្រលាញ់ពូ Yoon ដែរ! ដូច្នេះមិនចម្លែកដែលខ្ញុំយល់ពីអារម្មណ៍ឈឺចាប់របស់មនុស្សដែលខ្លួនស្រលាញ់ត្រូវរងទុក្ខវេទនានោះវាយ៉ាងណា! ពូ Yoon យំបែបនៀកក្នុងចិត្តខ្ញុំក៏កាន់តែធ្ងន់ត្រដុកទៅទៀត!!! បេះដូងរបស់ខ្ញុំវិញដូចត្រូវគេកាប់រាប់រយកាំបិតចឹងពេលលឺពូបន្ទោសខ្លួនឯងនោះ! ដូច្នេះហើយពូ Yoon ឈប់យំហើយឈប់បន្ទោសខ្លួនឯងទៀតទៅបានទេ?"។ ពេលនេះកែវភ្នែកវាសស្អាតរបស់នាងក្រមុំក៏បែរមកព្រមជាមួយនឹងតំណក់ទឹកថ្លាៗហូរចុះមុននឹងនាងញញឹមដាក់គេហើយលើកដៃមកជូតទឹកភ្នែកឲ្យបុរសចាស់ម្នាក់នេះដែលកំពុងតែសម្លឹងមើលនាងដោយភ្លឹកភ្លាំង។

កែវភ្នែកមុតថ្លារបស់ Yoongi កំពុងតែសម្លឹហមើលកែវភ្នែកបរិសុទ្ធគ្មានមន្ទិលរបស់នាងដោយស្ងៀុមស្ងាត់ហើយវាបានធ្វើឲ្យបេះដូងគេលោតខុសចង្វាក់តិចតួចដែលនាងមិនធ្លាប់បែបនេះមកជាង 10 ឆ្នាំហើយក្រោយពី Sumi បានចាកចេញពីគេតែពេលនាេះបែរជាមាននារីម្នាក់ដែលមានកែវភ្នែកស្រស់ថ្លាដូចនាងទៅវិញហើយនាងតូចក៏លើកដៃមកអង្អែលខ្នងក្រាស់របស់នាយសង្ហា។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now