Step 56 : He never love me from the start !

1.2K 56 8
                                    

"សុំទោសដែលធ្វើ Yoon ចាំយូរណា៎!!"។ សម្លេងស្រទន់ជាមួយទឹកមុខស្រស់បស់របស់ស្រីបារាំងបានញញឹមដាក់ Yoongi ដែលអង្គុយរង់ចាំក្នុងបន្ទប់នេះ។

"មិនយូរទេ!!! Teresa រង់ចាំខ្ញុំមករាប់ឆ្នាំហើយក៏ឃើញថាមិនរអ៊ូផងមែនទេ!!"។ នាយសង្ហាក៏តម្រង់ទៅរកនាងហើយ Teresa ក៏ញញឹមដាក់គេហើយហុចកែវស្រាក្រហមឲ្យទៅនាយ។

"ហិហិហិ! Yoon ពូកែលេងសើចណាស់!! នេះស្រា!!!"។ នាងក្រមុំបារាំងក៏ហុចកែវស្រាឲ្យគេតែនាយក៏ឈោងមកយកទាំងពីរកែវតែម្តងធ្វើឲ្យ Teresa ចងចិញ្ចើម។

"ញាំុបែបនេះម៉េចនឹងឆ្ញាញ់ទៅ!! អង្គុយត្រង់នេះទៅខ្ញុំបញ្ចុកនាងល្អទេ? ហើយនាងក៏យកកែវខ្ញុំបញ្ចុកខ្ញុំវិញទៅ!!"។ នាយសង្ហាក៏អង្គុយលើគ្រែគងអន្ទាក់លើកស្រាទាំងពីរនិយាយដាក់នាងដោយទឹកមុខសង្ហាខាបស្នេហ៏មុននឹងហុចមួយកែវឲ្យទៅនាងធ្វើឲ្យ Teresa ពេញចិញជាខ្លាំងមុននឹងស្ទុះទៅអង្គុយក្បែរគេ។

"ស្មានមិនដល់ថា Yoon ចូលចិត្តរ៉ូមេនទិចចឹងសោះណ៎!!"។ Teresa និយាយហើយ Yoongi ក៏បោះដៃមកក្រសោបចង្កេះនាងទាញចូលមកជិតខ្លួនគេបន្តិចមុននឹងញោចស្នាមញញឹមចុងមាត់។

"មែនហើយ!!! នេះខ្ញុំបញ្ចុកនាងមុនណា៎!!! ផឹកស្រាដើម្បីជប់លៀងសេចក្តីស្នេហាពួកយើងដែលនឹងចាប់ផ្តើមទៅ!!"។ Yoongi និយាយដោយញញឹមចុងមាត់បន្តិចហើយ Teresa នេះរំភើបស្ទើរតែនិយាយមិនចេញស្មានមិនដល់ថាបំណងរាប់ឆ្នាំរបស់នាងក៏ក្លាយជាការពិតបានយ៉ាងងាយបែបនេះក៏ក្រេបស្រាដែល Yoongi បញ្ចុកនោះដោយញញឹម។

មិនភ្លេចដូចគ្នានាងក៏លើកកែវស្រាមកបញ្ជុកនាយដោយក្តីរំភើបហើយញញឹមមុននឹងនឹកដល់ថ្នាំដែលដាក់ក្នុងកែវស្រារបស់ Yoongi នេះហើយក្នុងចិត្តក៏ញញឹមចុងមាត់បន្តិច។

"Teresa គឺមានចិត្តលើ Yoon យូរហើយដឹងទេ? ខ្ញុំស្រលាញ់ Yoon មករហូត!!! តែកាលនោះ Yoon មិនដែលមិនឃើញខ្ញុំទេ! ដឹងទេថាខ្ញុំឈឺចាប់ប៉ុណ្ណា!!! ខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីតែ Yoon !!"។ Teresa ក៏លើកដៃមកអង្អែលមុខគេតែ Yoongi ក៏ចាប់ដៃនាងមុននឹងនឹងសម្លឹងមើលនាងដោយកែវភ្នែកទន់តែបង្កប់ន័យម្យ៉ាង។

"សូម្បីតែរឿងថោកទាបក៏អីធ្វើបានដែរមែនទេ?"។ ទឹកមុខញញឹមសម្លេងទាបតែសម្តីគេហាក់ធ្វើឲ្យ Teresa ទ្រឹងបន្តិចមុននឹងភ្ញាក់ផ្អើលខ្លាចថានាយកម្លោះអាចដឹងរឿងហើយសុខៗ Yoongi ក៏ប្រែជាសើចយ៉ាងគគ្រឹកតែម្តង។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now