Step 27 :Too young to realize !

1.1K 62 6
                                    

ពេលនេះនាយសង្ហាក៏ត្រលប់វីឡាគេហើយអង្គុយលើតុបាយដោយមុខមាំមិនមាត់ករអ្វីម៉ាត់មុននឹងស្រវាយកកែវទឹកត្រជាក់ៗមកផឹកដើម្បីពន្លត់អារម្មណ៍ក្តៅស្ទីកៗមិញនេះមុននឹងយកដៃមកឈ្លឺក្បាលបន្តិចពេលដែលនឹកដល់រឿងហេតុដែលខ្លួនគេបានធ្វើទៅលើនាងក្រមុំមិញនេះហើយខ្លួនគេក៏មិនយល់ថាម៉េចបានជាគេលែងចេះគ្រប់គ្រង់អារម្មណ៍ខ្លួនឯងទៅហើយ? នេះគេវិះតែនឹងធ្វើឲ្យអនាគតក្មេងស្រីម្នាក់ត្រូវមករលាយក្នុងដៃគេតែសំណាងដែលគេអាចទាញស្មារតីមកវិញបាននៅវិនាទីដែលភាពគ្រោះថ្នាក់កៀកមកដល់បើមិនចឹងទេគេច្បាស់ជាត្រូវបាញ់សម្លាប់ខ្លួនឯងជាមិនខានឡើយ។

កំពុងតែគិតពិចារណាក៏សម្លឹងឃើញនាងក្រមុំដែលដើរមកចូលក្នុវវីឡាគេនេះដោយទឹកមុខស្រហូតស្រងាត់ទើបនាយកម្លោះក៏រហ័សធ្វើមុខស្មើហើយក៏សម្លឹងនាងតែក៏ចងចិញ្ចើមពេលឃើញនាងមិនមើលមុខគេហើយបម្រុងដើរទៅលើទើបគេហើបមាត់មកឃាត់ដំណើរនាង។

"ឯងទៅណា៎? មិនញាំុបាយទេរឺ?"។ នាយសង្ហាក៏សួរហើយនាងក្រមុំក៏ឈប់ដំណើរបន្តិចមុននឹងបែរមកមើលគេ។

"ខ្ញុំមិនឃ្លានទេពូ! អរគុណ! តែខ្ញុំសុំឡើងទៅលើសម្រាកតែតិចទេ! យប់តិចទៀតខ្ញុំនឹងទៅវិញហើយ!"។ នាងក្រមុំនិយាយហើយក៏ដើរឡើងទៅបន្ទប់ដែលនាងធ្លាប់បានមកស្នាក់ម្តងនោះចូលទៅគេងក្នុងនឹងតែម្តងធ្វើឲ្យ Yoongi កាន់តែងឿងឆ្ងល់រសាប់រសល់នឹងនាង។

"ក្មេងនេះចេះតែយ៉ាងម៉េចក្នុងខ្លួនបានជាប្លែកៗរហូតចឹង?"។ នាយកម្លោះក៏ពោលតិចៗមុននឹងលើកស្លាបព្រានឹងសមមានតម្លៃមកដួសបាយម្ហូបមកញាំុធ្វើប្រងើយតែម្តង។

បន្ទាប់ពីកន្លងអស់រយៈ 1ម៉ោងដែលនាយកម្លោះអង្គុយពិនិត្យបញ្ជីការងារគេហើយនាយសង្ហាក៏ចាប់ផ្តើមកើតចិត្តខ្វល់ខ្វាយចម្លែកពីនាងតូចដែលទៅគេងនៅលើបន្ទប់នោះយ៉ាងស្ងប់ស្ងាត់មិនឃើញចុះមករកបាយក៏ធ្វើឲ្យគេបារម្ភ។

"តិចគេកើតអីទេដឹង? គួរតែទៅមើលគេដែររឺអត់?"។ នាយកម្លោះក៏អង្គុយសញ្ជឹងគិតពេលដែលកាន់តែបារម្ភក៏ស្ទុះក្រោកឈរតែម្តង។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now