Step 66 : She's is my heart !

1.5K 65 0
                                    

ភូមិគ្រឹះត្រកូល Jeon ....

ពេលព្រឹកព្រលឹមដ៏ស្រស់ត្រកាលបានបន្លឺលោកកីយហើយក៏នាំឲ្យឃើញរថយន្តទំនើបពីរគ្រឿងបានធ្វើដំណើរមកដល់មុខភូមិគ្រឹះនេះហើយក្នុងនោះក៏មានប្តីប្រពន្ត Taehyung ហើយ Lucia ដែលចុះពីរថយន្តមុនគេបន្ទាប់មករថយន្តមួយទៀតក៏បង្ហាញមនុស្ស 3 នាក់ចុះមកគឺ Jimin Yoongi ហើយនឹង Jiyou ដែលមានទឹកមុខហាក់តានតឹងតិចតួចជាពិសេសគឺនាងក្រមុំ Jiyou ដែលសម្លឹងមើលភូមិគ្រឹះនេះដោយអារម្មណ៍ភ័យៗទើប Yoongi ងាកមកចាប់ដៃនាងយ៉ាងណែន។

"កុំបារម្ភ!! មិនថាមានអីកើតឡើងគឺបងនៅទីនេះជាមួយអូន!!! ក្រែងនិយាយគ្នាហើយមែនទេថាពួកយើងត្រូវតែដើរលើផ្លូវនេះជាមួយគ្នា! អូនទុកចិត្តបងទេ Ji ?"។ នាយកម្លោះក៏សម្លឹងនាងតូចហើយ Jiyou ក៏ងក់ក្បាលបន្តិចមុននឹងញញឹមដាក់គេស្រាលៗហើយ Taehyung នឹង Lucia ក៏សម្លឹងពួកគេដោយរំភើបចិត្តនឹងពួកគេខ្លះដែរមុននឹងសម្លឹងទៅមើលខាងក្នុង។

"មក!!! ចូលទៅ!!! ពូហើយនឹងមីងក៏នៅទីហើយ!!! ក្មួយកុំបារម្ភអី!!"។ Taehyung ក៏លើកទឹកចិត្តបន្ថែមទៅកាន់នាងខណៈអ្នកមីងស្អាតក៏ញញឹមហើយ Jimin ក៏សម្លឹងមុខ Yoongi ហាក់លើកកម្លាំងចិត្តដូចគ្នាទៀតពួកគេសម្រួលដង្ហើមបន្តិចមុននឹងបន្តដំណើរចូលមកដល់ក្នុងភូមិគ្រឹះនេះ។

"Jeong!! Soo !! !"។ សម្លេងគ្រលរទាបនាយកម្លោះ Taehyung ជាអ្នកបន្លឺមុនគេខណៈគេក៏ឈានមកដល់ក្នុងផ្ទះនេះមុនហៅឈ្មោះប្តីប្រពន្ធដែលអង្គុយបែរខ្នងលើសាឡុងត្រូវងាកមើល។

"Tae !! បង Cia !! ហើយឯងមករកយើងមានការអីទាំងព្រឹកព្រលឹមចឹង? ចូលមក-អា៎!!! កូន Ji !!!"។ Jeongguk ប្រញាប់ញញឹមរាក់ទាក់កាលបើឃើញសម្លាញ់តែក៏ភ្ញាក់ផ្អើលទាំងប្តីប្រពន្ធពេលឃើញវត្តមានកូនស្រីតែមិនមែនមានតែនាងម្នាក់ទេគឺបែរជាមានបុរស 2 នាក់នៅខាងក្រោយខ្នងមកជាមួយទើបពួកគេប្រែជាត្រូវមកចងចិញ្ចើម។

"ពួកគេជានរណាទៅ?"។ Jeongguk ក៏ចងចិញ្ចើមងឿងឆ្ងល់ហើយ Soojin ក៏ដើរមកក្បែរស្វាមីដោយមិនយល់ហេតុការណ៍ដូចគ្នា។

"ឯងភ្លេចហើយមែនទេ? នេះគឺលោក Min Yoongi ដែលជាម៉ូយប្រចាំក្រុមហ៊ុនយើងនោះអៅ!!! ធ្លាប់ចូលរួមមង្គលការយើងកាលពីនោះដែរហើយគាត់ធ្លាប់ជួយក្មួយ Ji ពរនាងមកឲ្យឯងវិញនោះ!!! ហើយនេះគឺលោក Park Jimin ជាមនុស្សជិតស្និទ្ធនឹងគាត់នោះទេ!!! តែសម្រាប់លោក Min Yoongi ឯងគួរតែស្គាល់ហើយមិនចឹងមែនទេអា Jeong ?"។ នាយកម្លោះ Taehyung ក៏និយាយហើយ Jeongguk ហាក់ភាំងៗមុននឹងសម្លឹង Yoongi ពីក្បាលដល់ចុងជើងអ្វីដែលញាំុងឲ្យគេកាន់តែហួសចិត្តគឺឃើញគេកាន់ដៃកូនស្រីរបស់ខ្លួននឹងឯង។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now