Step 30: Yoongi's girlfriend ?

1.2K 61 2
                                    

"មិញក៏នាងនិយាយបែបនេះ In Mira ? ម៉េចក៏នាងប្រែជាអាក្រក់ដាក់គេចឹង?"។ ពេលនេះសម្លេងប្រកែករបស់នាយកម្លោះវ័យក្មេងនឹងនាងក្រមុំដែលឈរសម្លក់សម្លឹងគ្នានោះលឺយ៉ាងខ្លាំងតែម្តង។

"ការពារវាណាស់ណ៎? ម្នាក់ៗគិតយ៉ាងម៉េចបានជាងប់ងល់នឹងវា? សូម្បីតែលោកឯង Ly Jaehyung !!! លោកមិនដែលមិនឃើញថាខ្ញុំបារម្ភនឹងស្រលាញ់លោកប៉ុណ្ណាទេរឺ? ច្រើនឆ្នាំដែលរៀនជាមួយគ្នាមកនេះ!!! ខ្ញុំក៏លួចស្រលាញ់លោកតែឯង!!! តែលោកបែបជាទៅស្រលាញ់វា! អ្នកណាៗក៏លង់ស្រលាញ់វា! វាល្អត្រង់ណា៎ទៅ? ចរិតវាក៏គួរឲ្យស្អប់! ធ្វើខ្លួនដូចជាខ្លួនឯងជាស្រីល្អបវរមានតែមួយលើលោក!! ខ្ពើមហើយក៏ស្អប់!! ហឹុក .... ហេតុអីក៏ខ្ញុំត្រូវអន់ជាងវាគ្រប់យ៉ាងនោះ!!!"។ Mira ក៏ស្រែកដាក់ Jaehyung ធ្វើឲ្យគេក្រវីក្បាលស្មានមិនដល់ថានាងជាមនុស្សបែបនឹង។

"ហេតុអីទៅ? នាងជានរណាទៅ? នាងមិនមែនជា Mira ដែលខ្ញុំស្គាល់ទេ!!! ហេតុអីក៏មានគំនិតបែបនឹងទៅលើមិត្តភក្តិខ្លួនឯង? ហើយនាងដឹងទេថាហេតុអីបានជានាងប្រៀបមិនស្មើនឹង Jiyou ? ព្រោះ Jiyou មិនមែនកាចសាហាវហើយពិសពុលមួយរយជំពូកដូចនាងចឹងណា៎ In Mira !!! ពីពេលនេះទៅយើងមិនគួរស្គាល់គ្នាទេ!!"។ Jaehyung និយាយហើយក៏ក្តាប់ដៃដើរទៅរករថយន្តហើយបើកបរចេញដើម្បីតាមរក Jiyou ទុកឲ្យ Mira ស្រែកយំដូចជាមនុស្សឆ្កួតទៅហើយ។

និយាយពីនាងក្រមុំរូបស្រស់ពរលនេះកំពុងតែនៅក្នុងរថយន្តតាក់សីុមុខនាងស្រពោនហើយផ្អែកក្បាលនឹងបង្អួចឡានដោយទឹកភ្នែកស្រក់ហូរគិតស្មានមិនដល់ថានាងមានថ្ងៃនេះឡើយ។

"តែឯងគិតអ្វីបានខ្លីហើយតូចចង្អៀត! បើឯងពិតជាវែកញែកបានច្បាស់!!! ម្ល៉េះឯឯក៏មិនមែនមានគ្រោះថ្នាក់មិនចេះចប់ចឹងដែរ!!! ខ្ញុំប្រាប់ឯង! មិត្តខ្លះគួររាប់ក៏រាប់ទៅតែក៏មើលផងថានៅក្បែរគេឯងមានក្តីសុខច្រើនជាងទុក្ខរឺយ៉ាងណា!!"។ សុខៗសម្តីរបស់បុរសចំណាា់ម្នាក់ក៏បានលោតឡើងធ្វើឲ្យ Jiyou មានអារម្មណ៍ថានាងហាក់ភ្លឺភ្នែកនឹងគិតថាសម្តីគេពិតជាដូចជាមើលឃើញការពិតមុននឹងហេតុការណ៍អស់នេះកើតឡើងចឹង។

"ហឹុក...តាមពិតខ្ញុំគួរតែជឿពូ!! មែនហើយ...ហឹុក...មនុស្សដែលខ្ញុំអាចទុកចិត្តបានមានតែពូ Yoon ទេ !!! ពូ Yoon ...ហឹុក...!"។ សុខៗនាងក៏នឹកដល់នាយកម្លោះហើយក៏ច្រាលទឹកភ្នែកមកម្តងទៀតក្នុងចិត្តនាងកំពុងតែជួបរឿងឈឺចាប់ហើយក៏សង្ឃឹមថាមានអ្នកមកលួងលោមនាងផងដែរ។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now