Step 10 : You can't escape , uncle !

1.4K 85 7
                                    

"ហឹុក...ហឹុក...ពូ Yoon ....ហឹុក...ខ្ញុំខ្លាចណាស់...ហឹុក....ពូ Yoon !"។ នាងក្រមុំពេលនេះក៏ស្ទុះមកឪបនាយសង្ហាមិនលែងតែម្តងហើយនាយកម្លោះនេះក៏ហេងហាងរកធ្វើអីមិនត្រូវ។

"ហេតុអីក៏ត្រូវគេតាមចាប់ចឹង? យប់ព្រលប់ហើយខ្លួនជាស្រីម៉េចក៏ដើរហើរតែឯង?"។ Yoongi មិនបានឪបនាងវិញទេតែក៏បន្ទាបខ្លួនអង្គុយចុះដោយបញ្ឈរជង្គង់ម្ខាងឲ្យនាងឪបគេកាន់តែងាយស្រួលជាងមុនហើយសម្ងំឲ្យនាងតូចយំក្នុងដើមទ្រូងគេដោយនាយក៏ឆ្លៀតសួរនាំ Jiyou ផងដែរ។

"ហឹុក...ខ្ញុំ....ហឹុក....ខ្ញុំពិបាកចិត្តហើយក៏ស្មុគស្មាញពេក!"។ នាងក្រមុំក៏តបដោយអណ្តឺតអណ្តកហើយ Yoongi ក៏ជ្រួញចិញ្ចឹម។

"ពិបាកចិត្តស្មុគស្មាញក៏មកដើរលេងនៅសមុទ្រតែឯងទាំងយប់ងងឹតស្ងាត់ឈឹងចឹងទៅ? ដឹងទេថានេះឯងជាស្រី!"។ Yoongi ក៏ហាមាត់និយាយស្តីដោយរាងមួម៉ៅបន្តិចពេលដែលដឹងថាក្មេងស្រីនេះប្រហែសបែបនឹង។

"ពូ...ហឹុក...ពូ...បារម្មពីខ្ញុំមែនទេ?"។ មាត់សួរហើយដៃនឹងក្បាលនាងក៏នៅផ្តេកលើដើមទ្រូងកក់ក្តៅរបស់គេហើយ Yoongi ក៏ដកដង្ហើមធំហើយសម្លឹងមើលនាង។

"អត់បារម្ភទេ!"។ នាយសង្ហានិយាយមួយម៉ាត់ខ្លីស្រាប់តែ Jiyou លែងដៃចេញហើយសម្លក់មុខគេតែម្តង។

"ចឹងជួយខ្ញុំធ្វើអី? ហឹុក...ពូ Yoon ចិត្តអាក្រក់!"។ នាងក្រមុំក៏ថាឲ្យគេហើយលើកដៃមកវាសទឹកភ្នែកដោយទឹកមុខងរង៉ក់ដូចកូនក្មេងចឹង។

"បើខ្ញុំចិត្តអាក្រក់មិនមែនឲ្យឯងមកយំហៀរសំបោរដាក់អាវខ្ញុំទេ! ហើយក៏ម្ល៉េះពេលនេះឯងត្រូវអាបីនាក់នោះសីុអស់បាត់ហើយ! រៀនដឹងគុណចាស់ទុំផងទៅ!"។ Yoongi ក៏ក្រោកអស់កម្ពស់ហើយសម្លឹងនាងក្រមុំដែលអង្គុយលើខ្សាច់សម្លក់គេនោះដោយកែវភ្នែកស្មើធេង។

"ខ្ញុំជាមនុស្សដឹងគុណចាស់ទុំណាស់! តែចាស់ទុំដូចពូទៅវិញទេដែលមិនធ្លាប់ទទួលការដឹងគុណពីខ្ញុំ! នៅមកគំរោះគំរើយដាក់ខ្ញុំទៀត! កាដូដែលខ្ញុំខំទិញមកឲ្យក៏ពូគប់ចោលនៅនឹងមុខទៀត! នេះរឺតបស្នងទឹកចិត្តគេ?"។ មិនដឹងជាបានភាពក្លាហានឯណាមកតតាំងនឹងនាយចំណាស់នេះទេទើបនាងក្រមុំអាចធ្វើឲ្យ Yoongi ជ្រួញចិញ្ខើមមើលមុខនាងដោយហួសចិត្ត។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now