Step 17 : Key to find love !

1.2K 68 6
                                    

វីឡាត្រកូល Jeon ....

ពេលនេះនារីកម្សត់ក៏ធ្វើដំណើរដោយតាក់សីុពីទីឆ្ងាយត្រលប់មកវិញហើយចូលផ្ទះរបស់នាងដោយកែវភ្នែកវាសស្អាតមួយគូនេះហើយបានស្គុលតែម្តងហើយ Jiyou ក៏ត្រូវភ្ញាក់ផ្អើលនឹងវត្តមានរបស់មនុស្សប្រុសស្រី 2 នាក់ដែលកំពុងអង្គុយនៅលើសាឡុងក្នុងវីឡានេះតែម្តង។

"ប៉ាម៉ាក់!!"។ នាងក្រមុំដែលចូលមកដល់ក្នុងក៏ហៅឪពុកម្តាយនាងដោយសម្លេងស្រាលហើយ Jeongguk នេះក៏ស្ទុះក្រោកមុនគេហើយសំដៅមករកនាងតូចដោយមុខមាំ។

"យប់មិញកូនឯងទៅណា? ម៉េចក៏មិនមកវីឡាវិញ? ទៅជាមួយអ្នកណា? ដំណឹងមួយម៉ាត់ក៏កូនមិនប្រាប់មេការឲ្យដឹងដែរ!!! ហេតុអីក៏កូនធ្វើចឹង Jiyou ? ដឹងទេថាប៉ាលឺថាកូនបាត់ខ្លួនមួយយប់!!! ប៉ានេះអង្គុយមិនជាប់កៅអីទេណា៎!!!! ម៉េចក៏កូនធំហើយចូលចិត្តធ្វើខ្លួនឲ្យគេឯងបារម្ភចឹងទៅកើត? ឯងកំពុងតែគិតអ្វី Jeon Jiyou !"។ នាយកម្លោះជាប៉ានិយាយដាក់កូនស្រីប្រាវៗពេលឃើញមុខនាងហើយ Jiyou ក៏បានត្រឹមអោនមុខទទួលកំហុស។

"គឺកូន...កូនសុំទោសអ្នកទាំងពីរផងណា៎! យប់ មិញនេះគឺ Mira ហៅខ្ញុំទៅសម្រាកលេងនៅផ្ទះគេឃើញថាយប់ហើយក៏ខ្ជិលទៅមក!!! ហើយកូនក៏សុំទោសដែលធ្វើឲ្យគ្រប់គ្នាបារម្ភ!! សុំទោសប៉ា!! សុំទោសម៉ាក់!!"។ នាងក្រមុំអោនមុននិយាយដោយសម្លេងខ្សោយហើយនាយកម្លោះក៏ជាឪពុកក៏សម្លឹងមើលកូនដោយក្រវីក្បាលក្នុងចិត្តនេះនឹកបារម្ភពីកូនស្ទើរស្លាប់ពេលដឹងថាបាត់ខ្លួនមួយយប់នោះតែទឹកមុខគេក៏បង្ហាញថាគេខឹងទើបកូនស្រីមិនហ៊ានសម្លឹងនាយហើយ Soojin ក៏ចូលមកសម្រួល។

"បានហើយបង! កូនមកដល់វិញហើយ!! និយាយត្រឹមត្រូវទៅ!!! កុំទៅសម្តីធំដាក់កូនចឹងអី!!! មក Ji !!! កូនអង្គុយសិនទៅ!!"។ អ្នកជាម្តាយក៏ទាញកូនស្រីមកអង្គុយក្បែរហើយនាងតូចក៏ដើរទៅតាមមុននឹងលោកប៉ាក៏ដើរតាមក្រោយ។

"ម៉ាក់ហើយនឹងប៉ាមកយូរនៅ?"។ នាងតូចក៏ប្រឹងញញឹមសួរតែ Soojin ក៏សម្លឹងមុខកូនស្រីហាក់ទ្រឹងបន្តិចមុននឹងចងចិញ្ចើមបន្តិចព្រោះសង្កេតឃើញភាពមិនប្រក្រតីលើទឹកមុខកូនហើយស្វាមីជាអ្នកតបជំនួស។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now