Step 20: She's in danger !

1.2K 66 9
                                    

បន្ទាប់នាងតូចបានចាកចេញពីតង់អ្នកជម្ងឺដែលជាកន្លែងរបស់លោកពូម្នាក់ដែលបានធ្វើបាបបេះដូងនាងឲ្យទារុណនោះហើយនាងក៏លើកដៃមកជូតសំអាតទឹកភ្នែកមុននឹងដើរចេញមកខាងក្រៅហើយក៏ប្រទះនឹងកម្លោះរាងខ្ពស់ស្រឡះដែលរហ័សមករកនាងក្រមុំដោយប្រញាប់ពេលឃើញមុខនាងតែម្តង។

"Jiyou !!"។ នាយកម្លោះវ័យក្មេងក៏រត់សំដៅមករកនារីស្រស់ស្អាតទើប Jiyou ខំញញឹមបកមកវិញ។

"Jaehyung !!! លោកមកពីណានឹង?"។ នាងក្រមុំក៏សួរនាំហើយនាយកម្លោះក៏តប។

"ទើបមកពីរុំរបួសឲ្យអ្នកជម្ងឺនៅខាងនោះ! អេ៎! នេះ Jiyou មិនស្រួលខ្លួនហេ៎? កើតអីបានជាភ្នែកហើមក្រហមខ្លាំងយ៉ាងនេះ? នេះមិនស្រួលខ្លួនតាំងពីយប់មិញមែនទេ? ឲ្យខ្ញុំជួយមើលនាងបានទេ?"។ Jaehyung ក៏សម្លឹងមើលនាងដោយចងចិញ្ចើមហើយឈោងដៃមកត្រកងមុខនាងចូលជិតដោយកែវភ្នែកនាងសងកហានេះពេញក្តីបារម្ភសម្លឹងមើលមកពួកគេទាំងដូចជាគូសង្សារដែលកំពុងបារម្ភពីគ្នាចឹងតែខណៈនោះឯងដែល Jiyou ក៏ខំញញឹមហើយលើកដៃមកចាប់ទាញដៃក្រាស់ដៃនាយកម្លោះចេញតិចៗ។

"ទេ! ខ្ញុំមិនអីទេ!! គ្រាន់តែមិញនេះដីចូលភ្នែកហើយខ្ញុំញីភ្នែកខ្លាំងពេកក៏បណ្តាលឲ្យវាក្រហមទៅ!!! កុំបារម្ភអី!!!"។ នាងក្រមុំចង់ដើរគេចគេតែត្រូវ Jaehyung ឃាត់ជាប់ដដែល។

"ទេ! នេះ Jiyou គួរតែពិនិត្យឲ្យបានច្បាស់ចិត្តសិនទៅណា៎! ភ្នែកហើមខ្លាំងណាស់! ខ្ញុំបារម្ភខ្លាចវាប៉ះពាល់ដល់នាងណា៎ Jiyou !!!"។ Jaehyung និយាយដោយកែវភ្នែកពេញដោយក្តីបាម្ភតែនាងក្រមុំក៏ក្រវីក្បាលហើយញញឹមដាក់គេទៅវិញ។

"មិនអីទេ! អរគុណដែលបារម្ភណា៎ Jaehyung ! នេះខ្ញុំនៅការងារច្រើនទៀតត្រូវធ្វើទៅសិនហើយណា៎!"។ Jiyou ក៏ប្រញាប់និយាយដោះសារហើយគេចខ្លួនពីនាយកម្លោះទៅបាត់តែម្តងហើយ Jaehyung វិញក៏ឃាត់មិនបានទើបមានតែញញឹមតិចៗដូចជាចំអកនឹងខ្លួនឯងដែលខំបារម្ភពីនាងតែនាងហាក់មិនខ្វល់ពីទឹកចិត្តគេសោះទើបគេជ្រែងហោប៉ៅហើយដើរទៅបាត់ទៅ។

"បើមានអ្នកមើលថែហើយ! តើនាងមករំខានខ្ញុំធ្វើអីននាងតូច?"។ សម្លេងគ្រលររបស់មនុស្សម្នាក់បានបន្លឺចេញពីក្នុងតង់អ្នកជម្ងឺដែលនាងក្រមុំទើបចាកចេញមុននេះគឺជាតង់អ្នកជម្ងឺរបស់នាយសង្ហាវ័យចំណាស់ Yoongi ដែលលបលួចមើលសកម្មភាពនាងក្រមុំនឹងនាយកម្លោះវ័យក្មេងនោះពេលដែលលឺសម្លេងស្រែកហៅរបស់បុរសម្នាក់នោះហៅឈ្មោះនាងទើបគេក្រោកមកមើលហើយក៏ឃើញសកម្មភាពចាប់មុខចាប់ដៃហើយនឹងកែវភ្នែកកម្លោះវ័យក្មេងនោះសម្លឹងមើលនាងដូចជាសិ្នទ្ធស្នាលនោះពេញកែវភ្នែកនាយចំណាស់នេះតែម្តង។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now