Last step : Thank for everything my wife ! 💜

3.2K 100 18
                                    

Incheon airport ....

"មើលថែខ្លួនឲ្យបានល្អណាកូន Ji របស់ម៉ាក់! ម៉ាក់ស្រលាញ់កូនណា៎!!"។ នារីវ័យកណ្តាលតែសម្រស់នៅតែស្អាតក៏ឪបនាងតូចរាងស្តើងដោយក្តីនឹករលឹកហើយនាងតូចក៏ឪបម្តាយនាងវិញដផយចិត្តក្តុកក្តួលតិចៗដែរ។

"ចា៎ម៉ាក់! ថែសុខភាពណា៎!!! ហើយប៉ាក៏ចឹងដែរ!!! កូននឹងនឹកអ្នកទាំងពីរណាស់!!"។ Jiyou ក៏ចាប់ដៃឪពុកម្តាយជាអ្នកមានគុណម្នាក់ម្ខាងហើយ Jeongguk ក៏ញញឹមហើយអង្អែលក្បាលកូនគេ។

"អឺម!! ខាងនេះកូនកុំភ័យអី! ប៉ាហើយនឹងម៉ាក់គឺបារម្ភពីកូនជាង! ខ្លាចកូនមិនសប្បាយចិត្ត ពិបាកចិត្ត! បើមានរឿងអីមិនល្អត្រលប់មករកពួកយើងវិញណា៎!!"។ Jeongguk ក៏ផ្តាំហើយ Yoongi ក៏ញញឹមចុងមាតើបនតិចនឹងរឹកពារឪពុកក្មេក។

"ប្រពន្ធខ្ញុំនឹងមានតែរឿងសប្បាយរីករាយនោះទេប៉ាក្មេក! កុំនិយាយដូចខ្ញុំកំពុងនាំប្រពន្ធទៅធ្វើស្រែអីប៉ាក្មេក!!"។ Yoongi ក៏ស៊កសៀតហើយ Jeongguk ក៏សម្លក់បម្រុងតមាត់តែត្រូវ Taehyung នឹងប្រពន្ធឈរក្បែរគេឃាត់។

"នែ! បានហើយ! ថ្ងៃនេះមកជូនដំណើរកូនស្រីទៅបារាំងជាមួយប្តីគេសោះ! លើកលែងទៅ!! មកឈ្លោះអីដល់ព្រលាន្យយន្ហោះទៀត!! នេះធ្វើដំណើរឲ្យមានសុវត្តិភាពណា៎! កុំភ្លេចមកវិញនាំចៅមកលេងពូ ផងដឹងទេ!!"។ Taehyung ក៏និយាយដោយសម្លេងស្រទន់ហើយ Jiyou ក៏អៀន។

"នៅណាអាវក្រៅដែលមីងដេរដផយខ្លួនឯង! ទិកពាក់ចហើយលោកជួយថែក្មួយស្រីខ្ញុំផង! កុំធ្វើឲ្យនាងយំឲ្យសោះណា៎!"។ Lucia ក៏ហុចអាវក្រៅយ៉ាងស្អាតជាមួយនឹងការផ្តែផកតាំហើយពួកគេក៏ញញឹមជាមួនាងតូចដែលទទួលហើយឪបមីងគេយ៉ាងណែន។

"នេះថែខ្លួនណា៎បង Yoon !!! មើលថែបងស្រីថ្លៃខ្ញុំឲ្យល្អផងណា៎!!!"។ សម្លេងស្រួយរបស់នារីម្នាក់ក៏បន្លឺទៅកាន់បុរសចំណាស់ជាបងប្រុសនឹងមានឪបចង្កេះនារីវ័យក្មេងជាប្រពន្ធដែលញញឹមដោយទឹកមុខស្រស់បស់ជាទីបំផុតនោះមើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។

"បងដឹងហើយ! បងថ្លៃឯងនឹងមានតែក្តីសុខរហូតហើយកុំបារម្ភអី! គិតតែឯងទៅគិតគូររកក្តីសុខឲ្យហើយទៅណា៎!!"។ Yoongi ក៏តបទៅប្អូនស្រីមុននឹងរេក្រសែភ្នែកសម្លឹងមើល Jimin ដែលឈរនៅម្ខាងញញឹម។

🎉 You've finished reading Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) 🎉
Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now