Step 18 : What's wrong with him ?

1.2K 65 5
                                    

វីឡា Yoongi ....

និយាយពីនាយសង្ហាវ័យជ្រេនេះវិញតាំងពីដេញនាងតូចទៅបាត់ហើយពេលនេះនាងបែរជាមកអង្គុយមិនសុខនៅក្នុងវីឡាហើយក៏ដើរទៅដើរមកមិនឈប់ដែលជាហេតុនាំឲ្យអ្នកបម្រើក្នុងផ្ទះនេះក៏វិលមុខនឹងនាយមិនស្ទើេដែរហើយមេការដែលឃើញសភាពលោកប្រុសគេបែបនេះមិនចាំយូរក៏ចូលទៅសួរតែម្តងក្រែងបានជួយសម្រួលអីខ្លះ។

"លោកប្រុស Min ចា៎! នេះលោកប្រុសកើតអីទៅបានជាដើរទៅមកមិនឈប់ចឹង?"។ នារីវ័យចំណាស់ក៏សួរហើយនាយកម្លោះក៏ជ្រែងដៃចូលហោប៉ៅ។

"គឺអត់អីទេ!!! នេះមេការជួយទៅឆុងកាហ្វេក្តៅឲ្យខ្ញុំមួយកែវមកណា៎!!!"។ នាយសង្ហាក៏បង្វែងរឿងហើយត្រលប់មកអង្គុយលើសាឡុងវិញទើបមេការក៏អោនគោរពចេញទៅឆុងកាហ្វេជូនគេ។

"ហុើយ! ហេតុអីក៏យើងហាមាត់ដេញក្មេងស្រីម្នាក់ដែរកំពុងតែមានរបួសជើងយ៉ាងទៅកើត? ចុះបើនាងត្រូវគេចាប់ទៀត? ចុះបើនាងត្រូវជួបគ្រោះថ្នាកើនោះ? នាងមិនត្រឹមតែស្អាតហើយក្មេងទេ!!! ថែមទាំងនៅសស្លាក់សស្លើតមិនដឹងខ្យល់អីទៀត!!! ហើុយ! មិនបានទេ!!!"។ Yoongi ដែលអង្គុយសុខៗក៏នឹកបារម្ភពី Jiyou ដោយមិនដឹងខ្លួនក៏ក្រោកដើរចេញទៅបាត់ហើយមេការដែលឆុងកាហ្វេរួចក៏លើកមកឲ្យនាយតែមិនឃើញម្ខាស់ក៏ចង់ចិញ្ចើមតែម្តង។

សមុទ្រ Haeundae ...

"Jeon Jiyou !! Jiyou !! ឯងនៅទីណានឹង? Jeon Jiyou !!!"។ ពេលនាយសង្ហាក៏ចេញមកសមុទ្រដែលគេជួយនាងកាលពីយប់មិញហើយស្រែករកនាងតែមិនឃើញម្ចាស់ឈ្មោះសោះឡើយ។

"អត់ទោស! មានឃលញក្មេងស្រីសក់ខ្លីត្រឹមក!!! កម្ពស់ត្រឹមស្មាខ្ញុំ!! ភ្នែកមូលៗហើយច្រមុះតូចស្រួច!! ពាក់អាវយឺតសជាមួយខោខូវប៊យខ្មៅមកទីនេះទេ?"។ ពេលនេះនាយកម្លោះក៏ទៅសួរអ្នកដែលដើរកាត់ទីនេះតែពួកគេក៏ក្រវីក្បាលទើបនាយរហ័សទៅសួរពីគ្រប់គ្នានៅទីនេះ។

មិនដឹងថាហេតុផលអីដែលបណ្តាលឲ្យគេប្រែជាភ័យកាន់តែខ្លាំងពេលដែលនាងចាកចេញទៅ រឹតតែមិនសុខក្នុងចិត្តពេលនឹកដល់សម្តីដែលគេបាននិយាយទៅលើនាងកាលពីព្រឹកព្រលឹមមិញនេះទៀតផង។

"ក្មេងនេះទៅណា៎!!! ចិត្តនៀកក៏ក្តៅទៀត!!! មិនចេះទ្រាំអីសោះ!!!! ឯងកុំមានរៅងអីណា៎ Jeon Jiyou !!"។ នាយកម្លោះក៏ដើររកនាងដោយក្នុងចិត្តភាវនាសុំកុំឲ្យនាងជួបបញ្ហា។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now