Step 44: I just want to be with you!

1.5K 64 9
                                    

បន្ទាប់ពីញាំុបាយរួចរាល់នាយកម្លោះក៏រៀបចំកន្លែងគេងដណ្តប់ភួយឲ្យនាងតូចដែលបិុនងរងក់នេះគេងហើយ Jiyou ឯណេះក៏គិតតែពីញញឹមញញែមមិនឈប់ពេលដែលអាហារមួយពេលមិញនេះបានការបញ្ចុកពីសំណាក់បុរសក្នុងចិត្តធ្វើឲ្យនាងរំភើបមិនតិចទេ។

"យប់ហើយគេងទៅ! ខ្ញុំទៅវិញហើយ!"។ នាយសង្ហានិយាយហើយក៏បម្រុងដើរទៅតែត្រូវនាងតូចចាប់ដៃជាប់ទើបគេងាកមកវិញ។

"ហេតុអី? គេងជាមួយគ្នាមិនបានហ៎ះ? ពូទៅប្រុងណា៎?"។ Jiyou ក៏សួរដោយសម្លឹងមើលគេបែរងឿងឆ្ងល់ហើយ Yoongi ក៏ជ្រែងដៃម្ខាងដែលទំនេរចូលហោប៉ៅរួចសម្លឹងមុខនាង។

"ទេ! គេងជាមួយគ្នាមិនបានពិតមែន!"។ នាយសង្ហាតបដោយសម្លេងស្មើហើយ Jiyou ក៏ស្ទុះក្រោកឈរមុននឹងមកឪបនាយសង្ហាយ៉ាងណែនធ្វើឲ្យគេភ្ញាក់ផ្អើល។

"ហេតុអីថាគេងជាមួយគ្នាមិនបាន? ពូគិតថាខ្ញុំប្រកាន់មែនទេ?"។ នាងតូចផ្តេកក្បាលលើដើមទ្រូងគេហើយនាយសង្ហាក៏ដកដង្ហើមធំមុននឹងតប។

"ខ្លាចឯងរំលោភខ្ញុំច្រើនជាង!!"។ នាយសង្ហាក៏និយាយមកវិញធ្វើឲ្យ Jiyou សម្លឹងមុខគេដោយហួសចិត្ត។

"ពូ!!! នេះខ្ញុំជាស្រីសោះ!!! បើខ្ញុំរំលោភពូបានខ្ញុំរំលោភតាំងតែពីនៅ Busan ឯណោះ!! មិនមែនចាំដល់ពេលនេះទេ! បើពូមិនចុះសម្រុងនឹងខ្ញុំដោយខ្លួនឯងទេ!!! ខ្ញុំនេះក៏បង្ខំពូមិនបានដែរ! មកបន្ទោសតែខ្ញុំម៉េចនឹងសមនោះ?"។ នាងក្រមុំក៏តវ៉ាហើយនាយសង្ហាក៏ញញឹមបន្តិចមុននឹងលើកដៃក្រាស់ទាញដៃនាងចេញបន្តិចហើយក៏ប្តូរមកចាប់ស្មានាងវិញហើយក៏អោនមុខមកប្រសប់ភ្នែកនឹងនាង។

"អឺ!! នេះហើយជាហេតុផលដែលខ្ញុំមិនគេងជាមួយឯង! ត្រូវចាំប្រុសស្រីប៉ះគ្នាមិនបាន!"។ នាយកម្លោះក៏បញ្ចាក់ហើយ Jiyou ក៏ចងចិញ្ចើម។

"ពូ Yoon ! នេះនិយាយបែបនឹងខ្ញុំមិនយល់ស្របទេ!!! ហេតុអីក៏នៅក្បែរគ្នាត្រូវមានតែអារម្មណ៍បែបនឹងរាល់ពេល? គេងឪបគ្នាធម្មតាមិនបានទេរឺ?"។ នាងតូចក៏សួរទៅ Yoongi ហើយគេក៏លើកចិញ្ចើមម្ខាងដាក់នាង។

"ខ្ញុំខានធ្វើរឿងអស់នឹងជិត 10 ឆ្នាំហើយ!!! បើឲ្យមកមានអារម្មណ៍ធម្មតាៗវិញមិនងាយទេ! ខ្ញុំថាកុំឲ្យរឿងអស់នេះវាកើតឡើងញឹកញាប់ពេកល្អជាង!!! ហើយឯងក៏គូរតែយល់ថាខ្ញុំនេះគឺគេងបែបនៅធម្មតាៗជាមួយឯងមិនបានស្របហើយ!! យល់ទេក្មេងល្ងង់!!"។ នាយកម្លោះក៏និយាយច្បាស់ពីអារម្មណ៍គេចំពោះនាងថាគេពិតជាពិបាកគ្រប់គ្រងខ្លួនឯងមែនដោយសារគេជាមនុស្សប្រុសហើយ Jiyou ជាស្រីមិនត្រឹមតែស្អាតហើយសាច់ក្រអូបទេថែមនៅក្មេងហើយគួរស្រលាញ់យ៉ាងនេះទៀតគ្រាន់តែយប់នោះគេមានអារម្មណ៍ថាខុសខ្លាំងបាត់ទៅហើយទើបគេមិនចង់បណ្តោយខ្លួនឯងឲ្យកាន់តែជ្រៅជាងនេះ។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now