Step 16 : I don't need your love !

1.2K 102 9
                                    

ពេលព្រឹកបានចូលមកជំនួសពេលរាត្រីដែលត្រូវបាមរសាត់បាត់ទៅហើយពេលនេះក៏នាំឲ្យយើងបានឃើញរូបកាយក្រាស់ដែលងើបមកអង្គុយនៅនឹងមុខមាត់បង្អួចមិនដឹងពីពេលណានោះទេកំពុងតែបង្ហុយផ្សែងបារីតាំងពីព្រលឹមស្រាងៗតែម្តង។

នាយសង្ហាយើងបានលេបថ្នាំងងុយគេងរួចទៅហើយកាលពីពេលព្រលប់តែវាក៏នៅតែមិនអាចជួយឲ្យនាយអាចគេងបានយូរដដែលព្រោះស្រមោលខ្មៅចេះបន្តដាស់គេឲ្យក្រោកពីដំណេកជាញឹកញយដែលនាំឲ្យនាយមិនអាចគេងលក់ហើយត្រូវងើបអង្គុយក្នុងបន្ទប់រួចក៏បង្ហុយផ្សែងបារីតាំងពីក្បាលព្រលឹមម្តង។

( តុក តុក )"ចូលមក!"។ សម្លេងស្មើរបស់នាយសង្ហាក៏បានតបនឹងសម្លេងគោះទ្វារព្រោះរាល់ដងឲ្យតែថ្មើរណេះគឺប្រាកដជាមេការហើយដែលចូលមករៀបចំអាហារឲ្យនាយទើបគេមិនងាកក្រោយមើលវត្តមានអ្នកដែលចូលមកក្នុងបន្ទប់គេ។

"ខេះៗ! តើនេះពូ Yoon ជក់បារីហេ៎ពូ?"។ សម្លេងក្អកបូកនឹងការស្រែកចេញពីសម្លេងស្រួយស្រទន់ដែលច្បាស់ណាស់ថាមិនមែនសម្លេងមេការបានបន្លឺធ្វើឲ្យ Yoongi ងាកមកមើលក្រោយខ្នងដោយភាំងៗ។

"នេះ-នេះឯងចូលបន្ទប់យើងធ្វើស្អីគេ? មានការស្អី?"។ នាយកម្លោះវ័យចំណាស់ក៏សួរតែម្តងពេលឃើញវត្តមាននាងក្រមុំតែ Jiyou វិញបែរជាមិនតបនឹងគេហើយក៏តម្រង់មករកនាយមុននឹងទាញបារីក្នុងដៃរបស់ Yoongi បោះចោលមុនច្រត់ចង្កេះធ្វើមុខស្អុយដាក់គេ។

"ជក់បារីខូចសុខភាព!! ខ្ញុំហាមពូ Yoon មិនឲ្យជក់វាទៀតទេណា៎ពូ!!"។ នាងក្រមុំក៏ថាឲ្យ Yoongi ទើបនាយសង្ហាបែរជាចងចិញ្ចើមសម្លឹងមុខនាងដោយហួសចិត្តទៅវិញមើលទៅហាក់ដូចមិនពេញចិត្តនឹងទង្វើរបស់នាងតូចទៀតផង។

"ហេតុអី? វាជារឿងខ្ញុំមិនមែនជារឿងឯង! ហេតុអីត្រូវមកហាម?"។ នាយកម្លោះចាស់ក៏សួរបករបៀបនេះហើយ Jiyou ក៏ចងចិញ្ចើមក្រោយលឺសំនួរឥតសមហេតុផលនេះ។

"ម៉េចក៏ពូឯងនិយាយចឹង! រឿងនេះហេតុអីក៏ខ្ញុំមិនអាចហាមនោះ? វាជារឿងដែលបំផ្លាញសុខភាពណា៎ពូ!!!! ខ្ញុំបារម្ភពីពូទើបខ្ញុំនិយាយហាមប្រាមបែបនៀក!!"។ នាងតូចក៏ខំរាយរ៉ាប់តែ Yoongi បែរជាសម្លឹងមុខនាងដោយកែវភ្នែកស្មើទៅវិញ។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now