Step 6 : Feeling fear !

1.4K 82 10
                                    

ភូមិគ្រឹះ Jeon ...

"ប៉ាម៉ាក់!!!"។ សម្លេងស្រួយផ្អែមរបស់នារីស្រស់ស្អាតម្នាក់មានការតុបតែងខ្លួនសីុវិល័យបែបថ្លៃថ្នូរនឹងមានតម្លៃកប់ពពកដោយសារតែនាងជាគ្រាប់ពេជ្រតែមួយរបស់គ្រួសារក៏បានរត់តត្រុកមុននឹងមករកម្តាយឪពុកគេដែលអង្គុយកៀកគ្នាលើសាឡុងនៅបន្ទប់ទទួលភ្ញៀវនឹងហើយក៏រហ័សសសៀរខ្លួនប្រាណដ៏សែនក្រអូបរបស់នាងមករក Soojin ជាម្តាយមុននឹងផ្តិតស្នាមថើបឲ្យនារីជាម្តាយ។

"មកពីសាលាវិញហត់ទេកូនពៅម៉ាក់!!! ម៉ាក់ធ្វើម្ហូបច្រើនណាស់ណា៎!! សិទ្ធតែរបស់ត្រូវមាត់កូន Ji ទាំងអស់!!!"។ Soojin ក៏សួរហើយរៀបរាប់ពីអាហារដែលនាងចម្អិនផ្ទាល់ដៃសម្រាប់កូនធ្វើឲ្យ Jeongguk នេះក៏ពេបមាត់សម្លឹងមើលម្តាយកូនគេផ្អែមល្ហែមដាក់គ្នា។

"មកដល់ឃើញទាំងប៉ាទាំងម៉ាក់តែក៏ឪបថើបតែម៉ាក់!!! នេះកូនឯងលែងស្រលាញ់ប៉ាហើយរឺកូន Ji ?"។ នាយកម្លោះចាស់ម្នាក់នេះក៏នៅតែមានរឹកពារងរង៉ក់ធ្វើឲ្យម្តាយកូនគេក្រវីក្បាលហួសចិត្តនឹងគេ។

"ជុប!!! អ្នកណាថាកូនមិនស្រលាញ់ប៉ាសង្ហារបស់កូននោះ!!! ប៉ុន្នឹងសោះក៏ខឹងដែរ! នេះកូនឪបប៉ាឲ្យណែនៗទៀតណា៎! អឺម!!"។ នាងក្រមុំក៏សំដៅមកឪបប៉ាគេមុននឹងផ្តិតស្នាមថើបកុំឲ្យប៉ានាងច្រណែននឹងម៉ាក់ហើយនាយសង្ហាក៏ញញឹមបិទមាត់មិនចិត្តមុននឹងឪបបណ្តីរកូនគេយ៉ាងណែនដូចគ្នា។

"ថ្ងៃនេះមើលទៅដូចស្រស់ស្រាយណាស់កូន Ji ! តាមម៉ាក់ដឹងប្រហែលមានរឿងល្អអីហើយមែនទេ!"។ Soojin ក៏សួរទៅកាន់កូនស្រីដែលមានទឹកមុខស្រស់ស្រាយនោះហើយនាងក៏ក្រោកទៅអង្គុយឲ្យត្រឹមត្រូវវិញមុននឹងងក់ក្បាលញញឹម។

"នៅតែម៉ាក់ភ្នែកមុត!!! គឺចេះណា៎ម៉ាក់ប៉ា! កូនចង់ប្រាប់ថាអាទិត្យក្រោយនេះសាលាកូនគេមានការចុះកាមសិក្សាទៅដកពិសោធន៍នៅ Busan 1 ខែ!!! ហើយយើងនឹងស័្មគ្រចិត្តចុះទៅព្យាបាលជម្ងឺឲ្យអ្នកក្រីក្រទីនោះណា៎!!!"។ នាងក្រមុំក៏រៀបរាប់ហើយ Soojin ក៏ញញឹមតតខុសអីតែ Jeongguk ជ្រួញចិញ្ចើមដូចជាតានតឹងណាស់ចឹង។

"Busan ? 1 ខែផងរឺកូន? អូយ! អត់ទេ! នេះអត់ទៅបានរឺអត់ Ji ?"។ សុខៗ Jeongguk ក៏និយាយបែបនេះមកកាន់កូនស្រីធ្វើឲ្យនាងចងចិញ្ចើមរួមទាំង Soojin ក៏ដូចគ្នា។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now