Step 50: That guy is a murderer!

1.1K 57 9
                                    

វីឡាត្រកូល Min ...

រថយន្តទំនើបបានបើកមកចតនៅក្នុងផ្ទះយ៉ាងរហ័សព្រមជាមួយនឹងការបើកទ្វារចុះចេញពីរថយន្តមកដោយរឹកពារប្រណាប់ប្រញាល់របស់នាយកម្លោះដែលមានទឹកមុខមាំនេះក៏រហ័សមកបើកទ្វារខាងអ្នកអង្គុយដែលមាននាងតូចដែលចងចិញ្ចើមព្រោះមិនយល់រឿងនេះត្រូវបានទាញចេញម្តងទៀតយ៉ាងទីណាត់ទីណែងពីក្នុងរថយន្តមកនេះ។

"អូយ!! ពូ Yoon ខ្ញុំឈឺណា៎!!! ខ្ញុំជាមនុស្សមានជើងដើរត្រឹមត្រូវ!! កុំមកចាប់ទាញខ្ញុំដូចជាសត្វធាតុចឹងបានទេ?"។ នាងក្រមុំប្រឹងបេះដៃដែលក្រាស់វាសសរសៃដែលមកក្តោបកាន់ដៃនាងយ៉ាងណែនហើយគិតតែពីអូសនាងចូលផ្ទះនោះចេញទើបនាយសង្ហាវ័យចំណាស់ក៏ងាកមកសម្លឹងមើលនាងដោយទឹកមុខពេសង្កេតឃើញថាគេកាចយ៉ាងណា។

"ឈឺហេ៎? មាយារច្បាស់ណាស់!!! មកតាមខ្ញុំឲ្យឆាប់មក!!! កុំរវល់ធ្វើពុត!!"។ នាយកម្លោះក៏លែងដៃនាងដោយរឹកពារមួម៉ៅហើយក៏ដើរទៅជាន់ខាងលើបាត់ទុកឲ្យនាងក្រមុំចងចិញ្ចើមនឹងគេមុននឹងអង្អែលកដៃក្រហមរបស់ខ្លួនបន្តិចហើយឡើងទៅតាមគេ។

បន្ទប់គេង....

"មានរឿងអី? ហេតុអីក៏សុខៗអូសខ្ញុំមកផ្ទះបែបនេះ? មិនយល់ថាហេតុអីក៏ពូត្រូវខឹង? មានរឿងអីកើតឡើងខ្ញុំមិនយល់ទេ!"។ នាងក្រមុំមកដល់ក៏សួរនាំនាយសង្ហាដែលអង្គុយលើសាឡុងក្នុងបន្ទប់គេងរបស់គេហើយក្រពាត់ដៃសម្លឹងមកមើលមុខនាងដោយទឹកមុខស្មើធេង។

"មិនយល់ហេ៎? នេះឯងអន់ចិត្តថ្លើមខ្លាំងណាស់ហេ៎ដែលខ្ញុំមកចំពេលដែលឯងកំពុងតែឈរញ៉ែញ៉ងគ្នាជាមួយអាម្នាក់នោះ?"។ នាយកម្លោះក៏ក្រោកឈរអស់កម្ពស់របស់ហើយនិយាយដាក់ នាងដោយសម្តីរឹងសម្លឹងមុខនាងដោយការខឹងសម្បារធ្វើឲ្យ Jiyou កាន់តែវិលវល់អស់ហើយ។

"ញ៉ែគ្នា? ខ្ញុំុំមិនបានញ៉ែគ្នាជាអ្នកណាទេពូ!!! មានពីពេលណាទៅ?"។ នាងក្រមុំក៏សួរវិញហើយនាយកម្លោះក៏សើចក្នុងបំពង់កហាក់ចំអកឲ្យខ្លួនឯងហើយញោចស្នាមញញឹមចុងមាត់បន្តិច។

"គិតថាខ្ញុំនេះខ្វាក់ភ្នែកចឹងហេ៎? ដែលនិយាយគ្នាជាមួយវានោះសើចយ៉ាងគគ្រឹកគគ្រេងហើយសប្បាយរីករាយបែបនឹងក៏ទៅរើឥវ៉ាន់ទៅនៅជាមួយវាតែម្តងទៅ!!!"។ នាយកម្លោះក៏និយាយមកវិញធ្វើឲ្យ Jiyou កាន់ហួសចិត្តរឹតតែមិនសុខចិត្តដែលត្រូវគេចោទទាំងមិនដឹងអីសោះ។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now