Step 65 : Truth and responsibility !

1.5K 62 2
                                    

វីឡាត្រកូល Min ...

បន្ទាប់ពីសាសងស្នេហាដ៏ផ្អែមត្រជាក់ជាមួយគ្នាក្នុងបន្ទប់រាប់ម៉ោងរួចហើយពេលនេះក្រមុំវ័យក្មេងនឹងបុរសសង្ហាវ័យចំណាស់ក៏បណ្តើរគ្នាមកខាងក្រោមដើម្បីរកអ្វីមកញាំុដើម្បីប៉ូវកម្លាំងពួកគេវិញព្រោះតាំងពីថ្ងៃមកបញ្ចេញតែកម្លាំងមិនទាន់បានបំពេញថាមពលសោះដោយនាងក្រមុំពេលនេះក៏អង្គុយលើតុរង់ចាំបុរសជាទីស្រលាញ់របស់នាងចម្អិនអាហរឲ្យដោយក្តីរីករាយ។

"អូនចង់ញាំុអីទៅ Ji ?"។ នាយសង្ហាក៏ទាញអៀមការពារប្រលាក់មកពាក់ហើយនាងតូចក៏ញញឹមមុននឹងក្រោកដើររក Yoongi ដែលញញឹមមករកនាងដោយផ្អែមល្ហែមដូចគ្នាមុននឹងនាងតូចស៊កដៃមកឪបចង្កេះ Yoongi ហើយក៏ងើបមុខមកសម្លឹងគេ។

"ឲ្យតែស្នាដៃបងគឺអូនញាំុទាំងអស់!!"។ នាងតូចក៏តបវិញហើយ Yoongi ក៏សើចបន្តិចមុននឹងក្រសោបមកឪបនាងវិញហើយអោនមុខមកជល់នឹងច្រមុះតូចស្រួចរបស់នាងវិញ។

"ចឹងញាំុបងតែម្តងទៅគិតយ៉ាងម៉េចដែរ?"។ នាយសង្ហាក៏បេះបួយដាក់នាងហើយ Jiyou ក៏សម្លក់គ្នាបែបក្នក់ក្នាញ់។

"បង Yoon និយាយឡប់ៗ!! ដឹងទេថាគេអៀនណា៎!! ហិហិហិ !!! មើល!!! កុំថើបអូនអី!! រសើបណាស់!! ហិហិហិ!"។ ឆ្លៀតពេលនោះពួកគេក៏ប្រលែងគ្នាដោយនាយសង្ហាក៏អោនមកដេញថើបកញ្ចឹងនាងធ្វើឲ្យនាងតូចរសើបកាច់កមើលមកសកម្មភាពឪបរឹតគ្នាដូចប្តីប្រពន្ធថ្មីថ្មោងមួយគូចឹង។

"បង Yoon !!! តើ Yu- អូយ!! ស្លាប់ហើយបង Yoon ? កុំពុងតែធ្វើអីនឹង?"។ សម្លេងស្រែកសួរដោយស្លោស្លន់របស់នរណាមិនដឹងបានបន្លឺកាត់សង្វាក់ផ្អែមល្ហែមអ្នកទាំងពីរខណៈបុគ្គលរូបនោះក៏ភ្ញាក់ផ្អើលនឹងសកម្មភាពដែលកំពុងតែឃើញ។

មិនមែនមានតែគេដែលភ្ញាក់ផ្អើលទេតែនៅមានប្តីប្រពន្ធមួយគូទៀតដែលមាននាមជាអ្នកនាំកម្លោះដែលមកកាត់សង្វាក់នេះចូលមកបានតែនឹងភ្លឹកភ្លាំងគ្មានអីត្រូវស្តីចេញទាំងអស់រួមទាំង Jiyou នឹង Yoongi ដែលកំពុងតែឪបថើបគ្នាប្រលែងគ្នានេះក៏គាំងស្ញេញមុននឹងងាកមកសម្លឹងពួកគេក៏សម្រេចចិត្តលែងគ្នាចេញសិនហើយក៏ឆ្លេឆ្លារៀងខ្លួនមិនដឹងត្រូវធ្វើអីបន្តក្រៅពីឈរសម្លឹងគ្នាឆ្លាស់ទៅមករវាងមនុស្សទាំង 5 នាក់ដែលមកដល់បរិវេណវីឡានេះ។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now