Step 4 : Strange feeling !

1.6K 83 12
                                    

ហាង L.C.Shin ....

"មីង Cia !!!"។ នារីរូបស្រស់មានមុខមាត់ស្រស់ស្រាយរួសរាយបានរត់មករកនារីម្នាក់ដែលកំពុងឈរមើលសម្លៀកបំពាក់ក្នុងហាងហើយនាងក៏រហ័សទទួលនារីក្មេងដោយកក់ក្តៅ។

"អាវ៎ ក្មួយ Ji អត់រៀនទេរឺ?"។ Lucia ម្ចាស់ហាងស្រីដែលមានស្វាមីនឹងកូនប្រុសស្រី 2 នាក់ទៅហើយតែសម្រស់នៅតែស្អាតស្រស់ដូចក្រមុំក៏រាក់ទាក់ក្មួយស្រីយ៉ាងកក់ក្តៅទើបនាងតូចនេះឪបនាងយ៉ាងណែន។

"ទើបតែចេញនោះទេមីង!!! ហើយនេះឯណាអូន Taegi នឹង Lufi នោះមីង?"។ នាងក្រមុំក៏រហ័សសួរកូនប្រុសស្រីភ្លោះរបស់ Lucia ទើបនាងញញឹម។

"គឺគេទើបចេញពីសាលារៀននោះទេ! ឲ្យប៉ាគេទៅយកហើយ! ព្រោះសូហ្វ័រឡានមិនស្រួលខ្លួនក៏ប៉ាគេទៅទទួលផ្ទាល់តែម្តងទៅ! នេះមកលេងប្អូនរឺ? បានជាទិញនំនែកអីច្រើនម្ល៉េះ?"។ Lucia ក៏សម្លឹងឃើញនាងក្រមុំយួរថង់សំពីងសំពោងពេញដៃក៏រហ័សសួរហើយនាងក៏ងក់ក្បាលស្របនឹងសម្លេងមួយទៀតបន្លឺឡើង។

"អាយ៎! បង Ji !!!"។ សម្លេងក្មេងប្រុសស្រីពីរនាក់ក៏បន្លឺឡើងអ្វីឲ្យ Jiyou ញញឹមរហ័សទៅរកពួកគេហ់យឪបក្មេងៗយ៉ាងណែន។

"នេះបងទិញនំដែលពួកឯងចូលចិត្តមកច្រើនណាស់! ញាំុទៅណា៎!!! ហើយខំរៀនផងព្រោះពួកឯងថ្នាក់ទី 12 ហើយ!!!"។ នាងក្រមុំរហ័សហុចនំរួមទាំងបណ្តាំផ្ញើមួយចំនួនទៅកាន់ប្អូនៗហើយក៏សម្លឹងឃើញពូសង្ហារបស់នាងដើរចូលមក។

"Ji !!! នេះពូមិនដឹងសោះថាក្មួយមក! មិនព្រម call ប្រាប់ពូទេអាលពូនេះបាននឹងឈៀងចូលទៅទិញម៉ាការ៉ូមឲ្យញុាំព្រោះឯងពីក្មេងនេះក៏ចូលចិត្តញាំុម៉ាការ៉ូមដែលពូទិញមកណាស់!!"។ Taehyung ក៏និយាយពេលឃើញ Jiyou ហើយនាងញញឹម។

"អូយ! មិនអីទេពូ Tae ! ខ្ញុំធំហើយ! មានលុយអាចទិញញាំុខ្លួនឯងបានហើយ! កុំឲ្យពិបាកលោកពូទៀតអី! គួរតែខ្ញុំទេជាអ្នកទិញឲ្យអូន Taegi នឹង Lufi បានត្រូវ!!"។ នាងក្រមុំតបដោយរីករាយទើប Lucia ញញឹមដាក់នាងវិញ។

"ចឹងក្មួយមកថ្ងៃនេះមានការអីហេ៎?"។ Lucia ក៏សួរហើយនាងក្រមុំក៏ញញឹមញញែមងក់ក្បាលចង់និយាយតែក៏សម្លឹងឃើញ Taehyung នឹងក្មេងៗនៅទីនេះទ់ប Taehyung យល់ការណ៍ក៏ញញឹមដាក់នាងតូចនឹងប្រពន្ធគេ។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now