Step 9 : What did I do wrong ?

1.3K 77 10
                                    

ហាងកាហ្វេ....

ពេលនេះស្បៃងងឹតនៃពេលរាត្រីបានគ្របដណ្តប់ពេញផ្ទៃមេឃហើយនៅទីនេះក៏ពោរពេញទៅដោយមនុស្សម្នាដែលនាំគ្នាមកជជែករឺក៏សម្រាកកាយពីការហត់នឿយនឹងការងាររួចក៏ប្រទះឃើញមនុស្សបីនាក់ដែលមានក្រមុំវ័យក្មេងពីរនាក់នឹងកម្លោះសង្ហាមួយរូបដែលអង្គុយជជែកគ្នានៅក្នុងហាងដែលទល់មុខនឹងទីតាំងដ៏ស្រស់ស្រាយមួយនេះ។

"យ៉ាងម៉េចហើយ Ji ? នេះមិនឃើញមាត់ករអីសោះតាំងពីថ្ងៃ? ឯងកើតអីហ៎?"។ នាងក្រមុំ Mira ជាសម្លាញ់ក៏សួរទៅស្រីស្រស់ដែលមុខស្រងូតស្រងាត់ហើយ Jiyou ក៏ងាកមកញញឹមដាក់នាងវិញ។

"ទេ! គឺយើងគ្រាន់តែហត់! នេះក៏គិតថាចង់ទៅស្រូបខ្យល់អាកាស!! បើមិនប្រកាន់ទេយើងគិតថាទៅវិញមុនហើយណា៎! យើងចង់សម្រាក!!"។ Jiyou ដែលនាងពេលនេះគ្មានសម្មាធិក្នុងខ្លួនតាំងពីពេលដែលឃើញ Yoongi នោះក៏យកលេសដើរចេញមកក្រៅតែ Jaehyung សម្លាញ់ប្រុសរបស់នាងក៏ជ្រួញចិញ្ចើម។

"ប្រញាប់ម្ល៉េះ Ji ! នេះបើថាយ៉ាងណាៗចាំខ្ញុំជូននាងទៅវិញក៏បានដែរ! កុំឲ្យពិបាក! រឺក៏នៅនិយាយលេងជាមួយខ្ញុំតិចទៀតទៅចាំទៅផ្ទះណា៎!"។ Jaehyung កម្លោះដែលលួចមានអារម្មណ៍ល្អៗលើ Jiyou ក៏ចង់ឃាត់នាងតែក៏ត្រូវ Mira ឆ្លើយជំនួស។

"បើ Jiyou នាងហត់ហើយឲ្យគេទៅចុះ! លោកមិនឃើញទេថានាងមានទឹកមុខមិនស្រស់បស់! ខ្ញុំនៅកំដរក៏លោកក៏បាន! មិនអីទេ Ji ទៅមុនចុះ! ស្អែកជួបគ្នា!"។ Mira ក៏សម្រេចសេចក្តីជំនួសទើប Jiyou ញញឹមដែលមិត្តយល់ចិត្តមុននឹងដើរចេញមកក្រៅតែម្តង។

សមុទ្រ Haeundae ....

"អស់ថ្លៃប៉ុន្មានពូ?"។ Jiyou មិនបានទៅវីឡារបស់នាងវិញទេតែនាងក៏គេចមកសមុទ្រដើម្បីលំហែកាយទើបហៅតាក់សីុឲ្យជូនមកទីនេះហើយក៏គិតគូរលុយកាក់រួចក៏ដើរតាមឆ្នេរសមុទ្រហើយក៏ទម្លាក់ខ្លួនអង្គុយលើខ្សាច់សម្លឹងទៅមើលសមុទ្រដែលមានរលកបោកបក់មកតិចៗជាមួយនឹងរឿងច្របូកច្របល់ក្នុងចិត្តនាងតូចនេះជាច្រើន។

"ហេតុអ្វីក៏លោកពូនិយាយបែបនឹងដាក់ខ្ញុំចឹង? ហេតុអីក៏លោកពូមិនចង់ស្គាល់គ្នាជាមួយខ្ញុំចឹង? តើខ្ញុំមិនគួរឲ្យចូលចិត្តមែនទេបានជាគាត់មិនចង់នៅក្បែរខ្ញុំ? ខ្ញុំខុសអីទៅ? នេះខ្ញុំមិនយល់ទេ!"។ Jiyou នឹកដលទឹកមុខត្រជាក់របស់នាយកម្លោះសង្ហាចំណាស់នោះដែលសម្លឹងមកនាងជាមួយទឹកមុខត្រជាក់ដូចទឹកកកបូករួមនឹងសម្តីមុតដូចកាំបិតចាក់នាងដោយមិនប្រណីដល់ចិត្តនាងសោះ។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now