Step 12 : Cutie kitty ! 🐱💜

1.4K 75 11
                                    

"ពូ Yoon ...ចិត្តខ្មៅដូចក្អែក...
ហឹុក....គេយំហើយក៏ស្រែកដាក់គេ....ហឹិកបេះដូងពូម៉េចក៏ខ្មៅយ៉ាងនេះ...ហឹុក....ហឹុក...!"។ នាងក្រមុំគិតតែពីយំរហូតហើយក៏ស្រែកស្តីឲ្យគេធ្វើឲ្យ Yoongi គេនៀកចង់ឆ្កួតទៅហើយ។

"នែ! ហូយ! ឥឡូវឯងចង់ឲ្យខ្ញុំធ្វើអីទៅបានឯងព្រមឈប់យំហា៎?"។ នាយសង្ហាក៏សួរហើយនាងក្រមុំក៏ឈប់យំទម្លាក់ដៃចុះមុននឹងងើបមុខរួចបែរមកសម្លឹងគេ។

"ចឹងពូធ្វើមុខឆ្មាហើយលើកដៃពីរមកដាក់ជិតថ្ពាល់ហើយក៏ក្តាប់វាដូចជាជើងឆ្មារួចធ្វើសម្លេងម៉េវៗឲ្យខ្ញុំមើលទៅ?"។ នាងក្រមុំក៏និយាយរៀបរាយយ៉ាងក្បោះក្បាយខុសពី Yoongi ដែលបានស្តាប់សំណើរនាងហើយក៏ប៊ិះតែនឹងគាំងបេះដូង។

"អេ! នេះមិនបានទេ! ហួសហេតុពេកហើយ! ខ្ញុំមិនធ្វើទេ!"។ នាយកម្លោះក៏តវ៉ាដោយក្រពាត់ដៃត្រឹមដើមទ្រូងហើយ Jiyou ក៏ជ្រួញចិញ្ចើមមកវិញ។

"ពូ Yoon ធ្វើរឺអត់?"។ នាងក្រមុំក៏សួរបញ្ជាក់ម្តងទៀតហើយនាយសង្ហាក៏ធ្វើមុខមាំមកវិញ។

"អត់!"។ តបដោយសម្តីដាច់ណាត់តបស់គេមកវិញបានធ្វើឲ្យ Jiyou សម្លឹងមុខគេមួយសន្ទុះទើបនាងលើកដៃមកខ្ទប់ភ្នែកហើយមាត់ក៏ពេបសារជាថ្មី។

"ហឹុក ....ហឹុក .....ហឹុក..!"។ នាងក៏យំម្តងទៀតហើយកាន់តែលឺជាងមុនធ្វើឲ្យអ្នកបម្រើនឹងមេការនាំគ្នាសម្លឹងមើលទៅកាន់ក្មេងស្រីម្នាក់នោះងឿងឆ្ងល់ថាលោកប្រុសពួកគេបានធ្វើអីដាក់ស្រីក្មេងនេះទៅបានជានាងយំខ្លាំងម្លឹងៗទាំងការពិតទៅោនាងតូចគ្រាន់ពុលត្បុលធ្វើជាយំតែប៉ុណ្ណោះ។

"ហើុយ! យ៉ាងម៉េចទៀតហើយ! នេះ...ហើុយ! ឈប់យំទៅលោកអើយ! ខ្ញុំឆ្កួតជាមិនខានទេ Jeon Jiyou !!! ហូយ!"។ នាយកម្លោះខំអង្វរនាងតូចដោយពិបាកតែនាងក្រមុំនៅតែយំហឺុៗមិនខ្វល់ពីសម្តីគេ។

"បានៗ! ខ្ញុំធ្វើ! ខ្ញុំធ្វើហើយ! "។ ទីបំផុតក៏ព្រមហើយនាងក្រមុំក៏ទម្លាក់ដៃចុះហើយខិតមកជិតនាយសង្ហាមុននឹងបើកភ្នែកធំៗមើលគេធ្វើឲ្យនាយសង្ហានេះហេងហាងមិនដឹងធ្វើយ៉ាងណា។

"ចាំអីទៀត! ពូឆាប់ធ្វើទៅ! ខ្ញុំចាំមើលហើយតើ!"។ នាងក្រមុំក៏តឿនគេហើយនាយកម្លោះក៏អេះអុញងឿងឆ្ងល់ក៏លើកដៃមកអេះក្បាលខ្វោកៗហើយសម្លឹងមើលនាង។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now