Step 40: Uncle and niece !

1.5K 61 5
                                    

ពេលនេះនារីបារាំងក៏រេក្រសែភ្នែកមកសម្លឹងមើលនាងតូចដែលឈរសម្លឹងនាងដោយភ្នែកម៉ក់ៗពេញដោយចម្ងល់ដូចគ្នានោះដោយងឿងឆ្ងល់រៀងខ្លួនពីអត្តសញ្ញាណរៀងៗខ្លួនដែលថាជាអ្នកណានឹងត្រូវអ្វីនឹង Yoongi ។

"អ៎ Teresa ! នាងមកធ្វើអីដែរ?"។ សម្លេងទាបរបស់នាយកម្លោះក៏កាត់ឡើងភាពស្ងប់ស្ងាតមុននឹងនារីបារាំងដែលមានឈ្មោះថា Teresa Odilna នេះងាកមកញញឹមស្រស់ដាក់ Yoongi ។

"គឺក៏មកសុំឯកសារគំរូដែល Yoon ប្រាប់ថាឲ្យខ្ញុំកាលពីថ្ងៃមុននោះ! នេះភ្លេចហើយរឺ?"។ សម្លេងស្រទន់ក៏បង្ហើបឡើងហើយនាងតូច Jiyou ក៏ឈរសម្លឹងមើលនាងនឹងនាយកម្លោះដោយចម្ងល់ហោះពេញក្បាលហើយនាយសង្ហាក៏ក៏ជ្រែងហោប៉ៅងក់ក្បាល។

"ចឹងនាងអង្គុយសិនទៅ! ខ្ញុំឡើងទៅយកឲ្យ!"។ នាយកម្លោះក៏ដើរទៅលើបាត់ដោយមិនសម្លឹងមើលនាងតូចដែលឈរសម្លឹងមុខគេសោះ។

"ឯងជាអ្នកណាទៅ? ម៉េចក៏ស្អាតហើយមើលទៅក្មេងថែមទាំងជាជនជាតិកូរ៉េដូចជា Yoon ទៀតផង!!"។ Teresa ក៏ដើរមកឈរក្បែរ Jiyou ខណៈ Yoongi ឡើងទៅលើហើយនាងតូចក៏សម្លឹងនាងវិញមុននឹងញញឹម។

"អ៎...គឺខ្ញុំ...នែ...!"។ នាងតូចហាក់ភាន់ភាំងមិនដឹងត្រូវឆ្លើយប្រាប់នារីបារាំងនេះថាម៉េចក៏អេះអុញហើយនារីបារាំងក៏លើកចិញ្ចើមមុននឹងញញឹមដាក់នាង។

"រឺក៏ជាសាច់ញាតិនឹងគ្នាមែនទេ?"។ Teresa ក៏សួរបញ្ជាក់ហើយ Jiyou ក៏សម្លឹងឆ្វេងស្តាំមុននឹងមិនដឹងតករូវនិយាយយ៉ាងណាក៏មានតែស្របតាម។

"ចា៎!!! ជ-ជាក្មួយ!!!"។ នាងក្រមុំក៏តបដោយខំញញឹមខ្ជឹបមាត់ហើយ Teresa ក៏ងក់ក្បាលតិចៗ។

"នេះមកលេងនឹងពូនៅបារាំងហ៎? ស្មានមិនដល់សោះថា Yoon នេះមានក្មួយស្រីដែលចេះនិយាយភាសាបារាំងច្បាស់យ៉ាងនឹង!"។ Teresa ក៏រាក់ទាក់ហើយ Jiyou ក៏ស្ញេញៗដាក់នាងវិញរបៀបមិនសូវសម។

"ព្រោះខ្ញុំរៀនខាងផ្នែកខាងបេះដូង! ចឹងក៏ត្រូវសិក្សាភាសាបារាំងហើយ!!!"។ នាងក្រមុំក៏តបដោយរីករាយខណៈពេលនេះមានអារម្មណ៍ថានារីម្នាក់នេះមើលទៅស្រស់ស្អាតហើយចិត្តល្អទៀតផង។

"និយាយចឹងតើអ្នកនាងត្រូវអីនឹងពូ Yoon ? នាងតូចក៏សួរហើយ Teresa ក៏ងក់ក្បាលហើយញញឹមស្រស់ដាក់នាង។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now