Step 11 : Wanna marry me ?

1.3K 74 7
                                    

វីឡារបស់ Yoongi ...

រថយន្តខ្មៅរលោងមួយគ្រឿងជាស៊េរីលំដាប់ខ្ពស់បានធ្វើដំណើរមកដល់ទីនេះហើយក៏មិនបង្អង់យូរដែលអង្គរក្សរបស់នាយសង្ហាជាម្ចាស់នៅវីឡានេះបានរត់មកទាញទ្វាររថយន្តហើយ Yoongi ក៏ចុះចេញពីរថយន្តរបស់ខ្លួនព្រមជាមួយនឹងការបីត្រកងរាងតូចដែលនៅលើដៃនាយនេះចេញមកជាមួយគ្នា។

"រៀបចំថ្នាំនឹងទឹកក្តៅឲ្យខ្ញុំ!"។ សម្លេងមាំនឹងមុតមាំបានបន្លឺឡើងហើយក៏ដើរចូលក្នុងផ្ទះដោយទឹកមុខមានអំណាចធ្វើឲ្យមនុស្សពេញមួយផ្ទះអោនគោរពហើយនាងតូចក្នុងដៃគេក៏ចេះតែសម្លឹងមុខនាយកម្លោះចាស់នេះមិនឈប់ទាល់តែសោះហើយក៏លួចញញឹមមិនឈប់។

ពេលដែលមកដល់ក្នុងផ្ទះគេហើយនាងក្រមុំក៏ងាកមកមើលឆ្វេងស្តាំក៏សង្កេតឃើញថាផ្ទះនេះមានរចនាបថបែបបុរាណតែស្អាតហើយមានសុទ្ធតែគ្រឿងសង្ហារឹមទំនើបៗផងដែរ។

"ដល់សាឡុងហើយ! ចង់តោងកខ្ញុំដល់ពេលណាទៀតទៅ?"។ ពេលនេះនាយកម្លោះក៏ទម្លាក់រាងកាយ Jiyou ទៅលើសាឡុងតែនាងរវល់តែជាប់ចិត្តនឹងទិដ្ឋភាពក្នុងផ្ទះគេក៏មិនបានចាប់អារម្មណ៍នឹងនាយសង្ហាដែលបីនាងដាក់លើសាឡុងឡើយក៏ភ្លេចដកដៃដែលតោងករនាយនេះចេញ។

"អូ! សុំទោស! នេះខ្ញុំរវល់តែមើលការតុបតែងក្នុងផ្ទះពូថាវាស្អាតពិតមែន!"។ នាងក្រមុំក៏ដកដៃចេញហើយសរសើរទើប Yoongi លើកចិញ្ចើម។

"ជាក្មេងសោះតែឯងមានរសនិយមចឹងដែរហេ៎?"។ Yoongi មានភាពងឿងឆ្ងល់ដែលក្មេងស្រីដូចគេចេះមកចូលចិត្តទិដ្ឋភាពតុបតែងបែបបុរាណដូចជាគេព្រោះនាយកម្លោះចាស់គិតថាស្រីក្មេងដូចនាងតូចនេះច្រើនតែចូលចិត្តភាពសីុវិល័យដូចដែលនារីទូទៅគេនិយមហើយញញឹមបន្តិចរួច Yoongi ក៏អង្គុយចុះហើយទាញទឹកត្រជាក់ដែលអ្នកបម្រើរៀបចំជូនមួយកែវយកផឹកបំបាត់ស្រេក។

"ខ្ញុំនេះមិនមែនក្មេងទេពូ! 20 ឆ្នាំហើយណា៎ពូ Yoon ! ល្មមគ្រប់គ្រាន់ធ្វើប្រពន្ធពូបាន!"។ សុខៗ Jiyou ក៏និយាយបែបនេះតបមកវិញស្របនឹងអ្នកបម្រើលើកចានដែកទឹកក្តៅនឹងថ្នាំមកហើយ Yoongi ក៏ព្រុសទឹកដែកកំពុងផឹកនោះចេញមកវិញទាំងអស់តែម្តង។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now