Step 64 : You're my family , Jiyou !

1.9K 66 5
                                    

"នេះបងមិនគេងសម្លឹងមុខអូនធ្វើអីទៅ?"។ បន្ទាប់ពីសង្រ្គាមស្នេហាផ្អែមល្ហែមបានបញ្ចប់ទៅហើយនាយកម្លោះពេលនេះក៏គេងបែរមុខមករកនាងក្រមុំលើកដៃម្ខាងមកច្រត់ក្បាលសម្លឹងមើលនាងក្រមុំដែលកំពុងតែចងចិញ្ចើមសម្លឹងមុខគេដោយមិនយល់ពីអាការៈគេ។

"បងចង់ដឹងថាបើប៉ាអូនដឹងថាកូនស្រីគាត់មកស្រលាញ់ប្រុសចាស់ដែលមានអាយុលើសគាត់ទៀតតើនឹងយ៉ាងម៉េចទៅ?"។ សុខៗ Yoongi ក៏និយាយរឿងនេះដោយមុខស្មើតែ Jiyou ក៏សម្លឹងគេដោយបើកភ្នែកធំៗក្រោយស្តាប់លឺឃ្លានេះពីមាត់គេមុននឹងក្តាប់ភួយហើយក៏ស្ទុះមកក្រោកពាក់កណ្តាលខ្លួនហើយប្រញាប់ផ្អែកទៅខ្លួនទៅនឹងក្បាលគ្រែមុននឹងទាញភួយមកបាំងរាងកាយអាក្រាតហើយសម្លឹងមុខ Yoongi ដូចជាភ័យៗ។

"មែនហើយ? តើអូនគួរបកស្រាយប្រាប់ប៉ាអូនថាម៉េចទៅ? អូយ!!! ភ្លេចឲ្យឈឹងរឿងរបស់លោកប៉ាអ្នកម៉ាក់ទៅ? ហើុយ!!! ចប់ហើយបង!!! នៅច្បាស់ជាមានរឿងកក្រើកមេឃមិនខាន!!"។ នាងក្រមុំពេលនេះក៏ប្រែជាភ័យហើយ Yoongi ក៏ចងចិញ្ចើមមុននឹងអស់សំណើចហើយក៏ទាញនាងមកកៀបក្នុងដើមទ្រូងរបស់គេ។

"អូនឆ្កួតនេះ!!! មកភ័យស្អីឥឡូវនេះ!!! នេះជា មួយគ្នាឡើងចង់បាក់ជើងគ្រែសឹកឥដ្ឋការ៉ូពី Seoul , Busan ដល់ Paris ទៅហើយទើបមកអង្គុយភ័យខ្លួនចឹងទៅកើតនៀក!!! ប៉ាអូនឯងគាត់កាចណាស់រឺ Ji ?"។ នាយសង្ហាក៏ឡកលើយឲ្យនាងហើយនាងក៏សម្លឹងគេដោយរឹកពារមិនមែនលេងសើចនោះទេ។

"លើសពីកាចទៅទៀត!!! បើប្រាប់បងថាគាត់ធ្លាប់ទាញកាំភ្លើងរកមកបាញ់គេដផយសារតែគេមកសុំស្នេហ៍អូនដល់ផ្ទះតើបងជឿទេ? ប៉ាអូនមិនមែនកាចធម្មតាទេតែគាត់លើសពីកាចទៅទៀត!!! អូនខ្លាចថាគាត់នឹងមិនលើកលែងឲ្យបងទេ Yoon !!! នេះអូនគួរគិតយ៉ាងម៉េចទៅ?"។ នាងក្រមុំក៏សម្លឹងមើលគេក្នុងចិត្តក៏គិតដល់ឪពុកដែលហួងហែងនាងជាងអ្វីៗនោះដោយការភិតភ័យខ្លាចថាបើប៉ាដឹងនោះតើ Yoongi របស់នាងអាចនឹងទៅជាយ៉ាងណា? ចុះស្នេហាពួកគេវិញនោះ? នេះនាងពិតមិនចង់ទេបែកគ្នាពី Yoongi ម្តងទៀតព្រោះទម្រាំបានជួបគ្នាវិញម្តងៗវេាទនាម្លឹងទៅហើយឲ្យមកបែកគ្នាវិញទៀតនាងប្រាកដជាធ្វើមិនបានទើបនាងពេបមុខចង់យំហើយ Yoongi ក៏ថើបថ្ងាសនាងម្តងទៀតមុននឹងញញឹមដាក់នាង។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now