Step 54 : I'm sorry Jiyou !

1.2K 65 16
                                    

ពេលនេះគឺម៉ោងជាង 11 យប់ទៅហើយតែស្រមោលរបស់រាងកាយក្រាស់នោះគឺស្ងាត់ឈឹងមិនបានបង្ហាញខ្លួនអីបន្តិចសោះធ្វើឲ្យនាងក្រមុំតូចដែលអង្គុយរង់ចាំលើតុបាយជាមួយម្ហូបអាហារយ៉ាងច្រើននេះបានលង់លក់ទាំងក្រាបមុខលើតុតែម្តង។

<ទឺត ទឺត>រំពេចនោះឯងដែលសម្លេងសីុផ្លេរថយន្តក៏បានបន្លឺឡើងធ្វើឲ្យកាយស្តើងនេះភ្ញាក់ឡើងក្រញ៉ូងខ្លួនមុននឹងញញឹមហើយរហ័សក្រោកទៅសម្លឹងមើលនៅខាងក្រៅក៏ឃើញថាជារថយន្តទំនើបរបស់នាយសង្ហាត្រឡប់មកវិញ។

នាងតូចក៏ឈរញញឹមពីចម្ងាយរង់ចាំកាយរបស់ដែលឈានជើងចេញពីរថយន្តនេះដោយរីករាយហើយក៏ឃើញនាយសង្ហានោះដើរមកដោយទឹកមុខស្មើធេងដាក់នាងទៅវិញហើយនាងក៏ប្រញាប់ចូលទៅជួយកាន់កាបូបដែលមានផ្ទុកឯកសាររបស់គេដោយការជួយយកអាសារ។

"នេះហេតុអីក៏យប់យ៉ាងនេះបានជាពូ Yoon ទើបមកវិញ?"។ នាងតូចក៏សួរខណៈទុកកាបូបរបស់គេលើសាឡុងហើយនាយសង្ហានេះក៏លើកដៃមកបន្ធូរក្រវ៉ាត់កររបស់ខ្លួនឯងបន្តិចទើបងាកមសម្លឹងនាងដោយក្រសែភ្នែកស្មើ។

"រវល់!!!"។ នាយតបដោយខ្លីៗហាក់មិនខ្វល់ថានាងតូចមេះនាងមានអារម្មណ៍យ៉ាងណាតែនាងក៏នៅតែខំញញឹមដាក់គេទោះបីគេគ្រោតគ្រាតដាក់នាងយ៉ាងណាក៏ដោយ។

"អ៎!!! នេះពូញាំុបាយហើយនៅ? ខ្ញុំលឺថាពូ Yoon ចង់ញាំុបាយពេលយប់ជាមួយខ្ញុំនោះណា៎! នេះសុទ្ធតែជាម្ហូបដែលខ្ញុំបានធ្វើដើម្បីពូច្រើនមុខ-"។<វឺុង វឺុង> នាងតូចក៏សំដៅមកឈរពីមុខគេរៀបរាប់យ៉ាងរួសរាយតែនាយសង្ហារវិញបែរជាមិនសម្លឹងមើលនាងមុននឹងលើកទូរស័ព្ទដៃដែរោទិ៍កាត់សម្តីនាងនោះវិញ។

"អាឡូ Teresa !!"។ ទឹកមុខស្មើធេងរបស់នាយកម្លោះក៏ប្រែជាស្រស់បស់ពេលដែលលើកទូរស័ទ្ទនិយាយខុសពីពេលដែលនិយាយជាមួយ Jiyou ធ្វើឲ្យនាងតូចហាក់អន់ចិត្តមួយហៀបដែរពេលឃើញនាយហាក់រំភើបចិត្តនិយាយជាអ្នកផ្សេងជាជាងនាង។

( យ៉ាងម៉េចហើយ Yoon ? នេះដល់ផ្ទះហើយរឺនៅ? )។ សម្លេងស្រួយរបស់នារីបាំរាំងក៏តបមកវិញហើយនាយសង្ហាក៏ញញឹម។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now