Step 49: She is the girl I want!!

1.1K 66 6
                                    

រាងក្រាស់មួយបានដើរមកដល់រថយន្តទំនើបដែលចំហរទ្វារនោះដោយស្នាមញញឹមត្រជាក់ក្នុងចិត្តរំពឹងជាស្រេចថាគេនឹងចាត់ការនាងតាមការស្នើសុំពឹងពាក់ពីនារីម្នាក់ដែលរៀបចំផែនការមិញនេះហើយកត្តាដែលនាំឲ្យគេកាន់តែចង់ជួយនាងនោះគឺដោយដោះសារតែគេបានដឹងថានាងតូចនេះជាមនុស្សដែលពាក់ព័ន្ធនឹង Yoongi ទើបធ្វើឲ្យគេកាន់តែចង់បំផ្លាញ។

"ហឹស!!! ចុងក្រោយក៏នៅតែត្រូវតែត្រូវយើងបំផ្លាញបានដដែល!!! យើងក៏គ្មានថ្ងៃឲ្យឯងបានសុខដូចគ្នា Min Yoongi !!! ចាំមើលថាតើអ្នកណាទ្រាំបានយូរជាងអ្នកណា?"។ នាយកម្លោះវ័យចំណាស់សាច់ចាំនោះក៏សំដៅទៅរថយន្តទំនើបនោះមុននឹងអោនចូលទៅក្នុងរថយន្តដើម្បីរកមើលនាងក្រមុំដែលបានត្រូវនារីបារាំងផ្តែផ្តាំឲ្យចាត់ការនោះ។

"នេះរឺស្រីក្មេងរបស់អា Min Yoongi ! ហឹស! ស្អាតហើយក៏ក្មេងយ៉ាងនឹងតើ!!! ចឹងបានជាស្រលាញ់ថ្នាក់ថ្នមដល់ថ្នាក់ឲ្យនៅផ្ទះជាមួយណ៎!!!"។ បុរសម៉ាហ្វៀរម្នាក់នេះក៏ចូលក្នុងរថយន្តអង្គុយក្បែរនាងតូចដែលកំពុងតែបិទភ្នែកគេងដោយសារតែនាងមិនស្រួលខ្លួនជាខ្លាំងទើបមិនបានដឹងថាមានជនប្លែកមុខមកអង្គុយក្បែរ។

"មុខមាត់ក្មេងស្រីម្នាក់នេះដូចជាធ្លាប់ស្គាល់!!! អេ៎! នាងតូចនេះមែនទេដែលជួយរើសកាបូបលុយឲ្យខ្ញុំកាលពីជួបគ្នានៅព្រលានយន្តហោះនោះមែនទេ?"។ Raphael ក៏សង្កេតមើលមុខនាងតូចជិតៗកាលបើសង្កេតឃើញមុខមាត់នាងបានច្បាស់ហើយក៏មានចិត្តនឹកឃើញដល់រឿងកាលពីប៉ុន្មានថ្ងៃមុននេះថាគេដូចធ្លាប់ជួបនាងតូចម្តងព្រោះនាងជាស្រីម្នាក់ដែលដក់ជាប់ក្នុងការចងចាំគេរហូតតាំងពីថ្ងៃជួបដំបូងធ្វើឲ្យគេមានចិត្តចង់តាមរកនាងយូរហើយតែក៏មិនមានពេលតែខណៈនេះក៏មកជួបដោយមិនបាច់ហត់តាមរកល្មម។

"មីង Teresa មែនទេ? មីងជួយយកប្រេងខ្យល់ឲ្យខ្ញុំបានទេ? ខ្ញុំវិលមុខណាស់!!"។ នាងតូចពេលនេះក៏ស្រវេស្រវាធ្វើឲ្យនាយកម្លោះនេះហាក់ភ្ញាក់ផ្អើលបន្តិចបន្តួចរួចគេស្តាប់លឺនាងស្នើសុំអ្វីម្យ៉ាងហើយវាជាប្រេងខ្យល់ទើបនាយនេះក៏ស្ទាបរកពេញហោប៉ៅអាវរបស់គេព្រោះជាទូទៅគេមើលមកសំបកខាងក្រៅគឺនៅក្មេងនឹងសង្ហាតែធាតុពិតក៏មានអាយុច្រើនតែងតែដាក់របស់គេអស់នេះតាមខ្លួនព្រោះគេក៏ឧស្សាហ៍មានអាការៈថប់ខ្យល់រឺក៏វិលមុខម្តងម្កាលដែរក៏មានរពួកអស់នេះសាគួរតាមខ្លួនជានិច្ច។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now